ភាគ៨:បងសុំទោសដែរផឹកស្រាច្រើន

8.8K 528 24
                                    

ក្រោយពីជជែកគ្នាអស់មួយស្របក់ធំ ជុងហ្គុកក៏ទទួលបាននូវការយល់ព្រមពីការយល់ព្រមពីសំណាក់គ្រួសាររបស់ថេយ៉ុង ព្រោះថាយ៉ាងណាៗអង្ករក៏ក្លាយជាបាយទៅហើយចង់ប្រកែកមិនព្រមលើកថេយ៉ុងអោយក៏មិនកើតដែរម្យ៉ាងជុងហ្គុកក៏ហាក់បង្ហាញពីភាពប្រាកដប្រជាចំពោះថេយ៉ុងទៅកាន់ក្រុមគ្រួសារម័រហ្គេនដូច្នេះហើយទើបពួកគាត់សម្រេចចិត្តយល់ព្រមដើម្បីបំពេញកិត្តិយសអោយថេយ៉ុងផង។ ប៉ុន្តែថាទម្រាំតែព្រមនេះលោកសូហ៊ីលឈ្លោះជាមួយជុងហ្គុកចង់បែកផ្សែងដែរហ្នឹង កុំតែឃាត់ទាន់មិនស្រួលប៉ាក្មេកដេញវ៉ៃកូនប្រសារផ្អើលភូមិមិនខាន

"នេះជាក្រដាសអេតាស៊ីវិលរបស់អ្នកទាំងពីរ សូមអញ្ជើញចុះហត្ថលេខា"មេធាវីរបស់គ្រួសារម័រហ្គេនបន្លឺឡើងជាមួយក្រដាសអេតាស៊ីវិលដែរត្រូវបាននាំយកមកពីមេធាវីរបស់ជុងហ្គុកមកដាក់លើតុចំពោះមុខថេយ៉ុងនិងជុងហ្គុក

នាយកម្លោះកាន់ប៊ិចយកមកស៊ីញ៉េដោយគ្មានការស្ទាក់ស្ទើរ បង្ហាញពីភាពច្បាស់លាស់និងការផ្តល់កិត្តិយសដល់នាយតូចចំពោះមុខគ្រួសារ នៅសល់តែថេយ៉ុងដែរអង្គុយស្ទាក់ស្ទើរសម្លឹងមើលមុខគ្រួសាររបស់ខ្លួន

"បើកូនគិតថាគេអាចផ្តល់ក្តីសុខដល់កូននិងចៅរបស់ម៉ាក់គ្រប់គ្រាន់ កូនក៏ស៊ីញ៉េទទួលយកគេទៅ"លោកស្រីអ៊ីលសុលញញឹមស្រទន់មកកាន់កូនប្រុសធ្វើអោយថេយ៉ុងមានអារម្មណ៏កក់ក្តៅឡើងមកបន្តិច

"មែនហើយ បងនិងម៉ាក់ប៉ាគោរពការសម្រេចចិត្តរបស់ឯងជានិច្ចថេយ៏"ថេស៊ីនក៏បន្លឺឡើងពីក្រោយម្តាយទើបអ្នកជាប្អូនក៏បានត្រឹមខ្សឹបពាក្យអរគុណទៅកាន់គ្រប់គ្នាមុននឹងលើកប៊ិចមកចុះហត្ថលេខាទៅលើក្រដាសអេតាស៊ីវិល

"ពីពេលនេះទៅលោកជុងហ្គុក រ៉េមម័ស និងលោកថេយ៉ុង ម័រហ្គេនបានក្លាយទៅជាស្វាមីភរិយាពេញសិទ្ធហើយសូមចូលរួមអបអរផង"មេធាវីរបស់ជុងហ្គុកបានប្រកាសឡើងមកព្រមទាំងញញឹមបន្តិចទៅកាន់គូស្វាមីភរិយាថ្មីមុននឹងសន្សឹមរៀបចំឯកសារហើយចាកចេញទៅវិញ 

"យើងផ្ញើរថេយ៏លើឯងហើយមើលថែគេអោយបានល្អ"អ្នកជាបងប្រុសបានបន្លឺឡើងជាការដាស់តឿនឯជុងហ្គុកក៏បានងក់ក្បាលបង្ហាញថាគេទទួលបាន

[Accidentally met you ] COMPLETE ✔️Donde viven las historias. Descúbrelo ahora