ភាគ១២:ហ្សេនដឺ រ៉េមម័ស

8.5K 451 13
                                    

ក្រោយការធ្វើដំណើរអស់រយ:ពេលស្ទើរតែ១៣ ទៅ១៤ម៉ោងជុងហ្គុកក៏បានមកដល់ប្រទេសកូរ៉េខាងត្បូងវិញ ហើយប្រញាប់ប្រញាលចាកចេញទៅមន្ទីរពេទ្យតែម្តង អារម្មណ៏របស់គេពេលនេះទាំងភ័យទាំងត្រេកអរមកលាយឡំជាមួយគ្នាក្រោយបានដំណឹងថានាយតូចបានសម្រាលកូនបានយ៉ាងរលូនហើយទទួលបានកូនប្រុសដែរមានសុខភាពល្អមែនទែន មុខមាត់កាត់ទៅរកជុងហ្គុកស្ទើរតែទាំងស្រុង ដោយគ្រាន់តែបានឃើញមុខកូនតាមរូបថតដែរសុកជីនថតមកអោយមើលអារម្មណ៏គេត្រេកអររកនិយាយអ្វីមិនបានតែម្តង

"កូនប្រុសប៉ា"ជុងហ្គុកពង្រីករូបថតទារកមើលដោយអារម្មណ៏រំភើបកាលដែរក្លាយទៅជាឪពុករបស់ក្មេងម្នាក់ នៅលើ កជើងទារកមានបិតឈ្មោះសម្គាល់ពីអត្តសញ្ញាណ ហ្សេនដឺ រ៉េមម័សឬហៅកាត់ថាហ្សេនជាឈ្មោះដែរជុងហ្គុកបានដាក់អោយកូននៅពេលដែរបាននិយាយគ្នាជាមួយថេយ៉ុងកាលពីប៉ុន្មានខែមុនចំណែកគ្រួសាររបស់ថេយ៉ុងនឹងឡើងមកទីក្រុងនៅថ្ងៃស្អែកក្រោយបានទទួលដំណឹងពីជុងហ្គុកថាចៅរបស់ពួកគាត់បានកើតហើយ

"អបអរផងចាហ្វាយ"រីឆាតញញឹមញញែមត្រេកអរជាងចាហ្វាយទៅទៀតហើយក៏ខំបន្ថែមល្បឿនឡានដើម្បីអោយឆាប់ដល់មន្ទីរពេទ្យ

មន្ទីរពេទ្យ

សុកជីនដែរនៅអង្គុយចិតផ្លែឈើជជែកលេងជាមួយជីមីននៅក្នុងបន្ទប់សម្រាកVIPក៏ត្រូវងាកសម្លឹងទៅមើលទ្វារដែរបានរបើកដោយមានជុងហ្គុកដើរចូលមកយ៉ាងលឿន

"ថេយ៉ុងយ៉ាងម៉េចហើយ? "

"សុខភាពល្អទាំងអាប់ប៉ានិងកូន គ្រាន់តែគេសន្លប់មិនទាន់ដឹងខ្លួន"ជុងហ្គុកដកដង្ហើមធូរចិត្តស្ទើរតែញញឹមចេញមកទើបចូលមកអង្គុយក្បែរអ្នកដែរគេងសន្លប់ក្រសោបកាន់ដៃនាយតូចថ្នមៗព្រមទាំងងាកសម្លឹងមើលទៅកូនគ្រែដែរមានកូនតូចរបស់នាយគេងបៅទឹកដោះគោស្ងាត់មាត់មិនខុសពីអាប់ប៉ារបស់គេ

"បងទៅនិយាយជាមួយលោកគ្រូពេទ្យ ឯងនៅមើលថេយ៉ុងចុះ"

"ខ្ងុំទៅដែរបងប្រុស"ជីមីនរហ័សចាកចេញទៅតាមសុកជីនព្រោះចង់ទុកពេលអោយជុងហ្គុកនៅតែបីនាក់ជាមួយថេយ៉ុងនិងកូន

[Accidentally met you ] COMPLETE ✔️Donde viven las historias. Descúbrelo ahora