ភាគ៣៦:អូនយ៉ាងម៉េចហើយ?

5.8K 384 15
                                    

ជាច្រើនខែកន្លងផុត

ហាងនំខេក

"ថេយ៏....រវល់ឬអត់នេះ? "ជីមីនបើកទ្វារចូលមកហាងសម្តៅមករកអ្នកដែលកំពុងបញ្ជាបុគ្គលិកអោយបែរមកមើលខ្លួន

"មានអីទំនេរតើ ឯងមានរឿងអីមែនទេ? "ថេយ៉ុងនាំជីមីនមកតុក្បែរនោះដើម្បីជជែកគ្នាសិន

"គឺអញ្ចេះទេ យើងទៅធ្វើការតុបតែងកម្មវិធីនៅក្លិបមួយហើយគេក៏អោយសំបុត្រចំនួនពីរជាសំបុត្រVIPចូលរួមទស្សនាDJល្បីដែលគេនឹងមកក្លិបនោះ ឯងដឹងទេDJនោះគាត់ជាអាយដលរបស់យើងណា"ជីមីននិយាយលាយឡំនឹងអារម្មណ៏រំភើបព្រោះខ្លួនចូលចិត្តស្តាប់ភ្លេងនិងទំនុកចម្រៀងរបស់ឌីជេនោះណាស់បើមិនបានទៅស្តាយស្រាប់ហើយ

"បើបែបនោះឯងក៏ទៅៗគ្រាន់តែរឿងបែបនេះចាំបាច់មកពិភាក្សាយើងដែរ?"ថេយ៉ុងសើចតិចៗក្នុងន័យចម្អន់ទើបជីមីនពេបមាត់លូកដៃគេមកកាន់

"គឺយើងចង់អោយឯងទៅជាមួយយើងនឹងហើយ សំបុត្រមានដល់ទៅពីរបើទុកចោលស្តាយណាស់"

"មិនកើតទេ យើងត្រូវនៅមើលកូនហើយជុងហ្គុកគាត់ច្បាស់ជាមិនព្រម"ថេយ៉ុងគ្រវីក្បាលបដិសេធមិនមែនគេមិនចង់តែពេលនេះគេមានគ្រួសារហើយមិនមែនខ្លួនមួយដូចមុនឯណា

"ណាថេយ៉ុងណាយើងមិនហ៊ានហៅអ្នកផ្សេងព្រោះមិនសូវទុកចិត្តគេ ម្យ៉ាងបើបានឯងទៅជាមួយយើងក៏អាចកក់ក្តៅខ្លះដែរហើយចំណែកហ្សេន ក្រែងនិយាយថាត្រូវលោកអ៊ំគេនាំទៅដើរលេងនៅអូស្ត្រាលីបីថ្ងៃទៀតទើបមកនោះអី"ថេយ៉ុងលឺហើយក៏ទច់បន្តិច ត្រូវហើយគេភ្លេចមួយភ្លែតទៅថាហ្សេនត្រូវបានសុកជីននាំទៅដើរលេងនៅឯអូស្រ្តាលីកាលពីប៉ុន្មានថ្ងៃមុន ដំបូងមិនចង់អោយទៅទេព្រោះកូននៅតូចខ្លាចបងថ្លៃលំបាក តែពេលសុកជីនអះអាងថាអាចមើលថែបានហើយអាល្អិតនោះក៏តាមអ៊ំស្អិតទៀតទើបគេមានតែបង្ខំចិត្តអោយកូនទៅហើយគេតែងតែវីដេអូខលទៅសួរនាំនិងលេងកូនជានិច្ច

"យ៉ាងម៉េចអស់លេសកុហកយើងហើយ ព្រមទៅបានហើយណា"ជីមីនព្រិចភ្នែកម៉ក់ៗដូចកូនឆ្មាបំណងអោយថេយ៉ុងចិត្តទន់

"ហ៊ើយ...ទោះជាបែបនោះពិតមែនតែយើងក៏ត្រូវនិយាយជាមួយជុងហ្គុកសិនដែរថាគេព្រមឬអត់ ហើយយប់នេះយើងក៏ត្រូវខលទៅលេងកូនប្រុសដូចគ្នា"

[Accidentally met you ] COMPLETE ✔️Where stories live. Discover now