ភាគ១៣:មានរឿងអ្វីកើតឡើងមែនទេ?

8.5K 432 16
                                    

មួយសប្តាហ៏កន្លងផុត....

ក្រោយឃើញថាហ្សេននិងថេយ៉ុងមានសុខភាពល្អគ្រាន់បើហើយទើបគ្រូពេទ្យអនុញ្ញាតអោយពួកគេមកសម្រាកនៅឯផ្ទះវិញបាន ដោយនៅមានសុកជីននិងអ្នកផ្សេងទៀតឧស្សាហ៏ចេញចូលមកលេងកំដរថេយ៉ុងនិងកូនជានិច្ច

ភូមិគ្រិះ

"ង៉ា....ង៉ា"សម្លេងក្មេងយំបន្លឺឡើងទ្រហឹងទាំងពាក់កណ្តាលយប់ស្ងាត់ធ្វើអោយអ្នកដែរកំពុងគេងលក់លើគ្រែស្ទុះងើបទាំងពីរនាក់រហ័សងាកមើលកូនដែរគេងយំលើគ្រែក្បែរនោះ

"អូនគេងវិញទៅចាំបងទៅមើលកូន"ជុងហ្គុកប្រាប់អោយថេយ៉ុងសម្រាកវិញដោយហេតុឃើញថានាយតូចហត់នឿយមើលថែកូនពេញមួយថ្ងៃទៅហើយគេមិនចង់អោយថេយ៉ុងហត់នឿយបន្ថែមទៀតទេ

"តែបងក៏ធ្វើការដល់ហត់ដូចគ្នា បងសម្រាកទៅ"ជុងហ្គុកគ្រវីក្បាលទើបចាប់អោយថេយ៉ុងគេងទៅវិញ

"ស្តាប់បងហើយទៅគេងវិញទៅ"ប្រាប់ហើយក៏ស្ទុះងើបទៅលើបីកូនមកលួងតិចៗអោយគេគេងទៅវិញ

"ឈប់យំណាកូន ហើយសង្ងំគេងណាកុំយំ"ថេយ៉ុងងើបអង្គុយសម្លឹងមើលទៅស្វាមីដែរឈរបំពេរកូនដើរទៅដើរមកទាំងកណ្តាលយប់ហើយពេលដែរខ្លួនចង់ងើបទៅលួងកូនម្តងៗបែរជាត្រូវនាយឃាត់និងប្រាប់អោយគេងវិញ

ទម្រាំតែហ្សេនឈប់រករឿងហើយសង្ងំគេងវិញ ក៏ចំណាយពេលយូរគួរសមឯជុងហ្គុកពេលនេះកំពុងអង្គុយងោកលើសាឡុងក្បែរនោះដោយក្នុងដៃមានបីកូនជាប់ឃើញបែបនេះទើបថេយ៉ុងដែរសង្ងំគេងមុននេះក៏ចុះមកលើកបីកូនថ្នមៗចេញពីជុងហ្គុកយកហ្សេនមកដាក់អោយគេងលើកូនគ្រែរបស់គេវិញមុននឹងចូលមកដាស់អ្នកដែរគេងលើសាឡុងតិចៗ

"កូនគេងហើយជុងហ្គុក....បងទៅសម្រាកលើគ្រែវិញទៅ"នាយតូចអង្រួនខ្លួនជុងហ្គុកតិចៗដាស់អោយគេងើប

"បង...."

"ហ្អឹម...កូនឯណាកូន? អូនបាត់កូនហើយ"ជុងហ្គុកភ្ញាក់ដែរសេសឺសម្លឹងមើលដៃក៏ឃើញថាបាត់កូនទើបរហ័សចាប់ដៃប្រពន្ធសួរនាំថាបាត់កូនធ្វើអោយថេយ៉ុងអស់សំណើចឡើងមក

"ហ្សេនគេងក្នុងកូនគ្រែរបស់គេហើយ ខ្ងុំទើបតែបីចេញមុននេះកូនមិនបានបាត់ទេជុងហ្គុក"នាយកម្លោះបានត្រឹមផ្តេកខ្លួនលើសាឡុងយកដៃគ្របមុខខ្លួនឯងហាក់ហួសចិត្តនឹងខ្លួនឯងមិនតិចទេ

[Accidentally met you ] COMPLETE ✔️Where stories live. Discover now