ភាគ៤២:ឈឺត្រង់ណាទៀត

5.4K 383 21
                                    

"តើ...តើនេះជាភរិយានិងកូនលោកឬ? "លោកជេមស៏ហាក់បាត់អស់នូវភាពក្រអឺតក្រទមមុននេះជំនួសមកវិញដោយសម្លេងញ័រៗ

"ចុះលោកគិតថាខ្ងុំមកឈរការពារអ្នកដទៃដូចជាកលោកឬ? "ជុងហ្គុកព្រលែងដៃចេញពីការចាប់វិញមួយទំហឹងជាហេតុធ្វើអោយលោកជេមស៏ទ្រេតខ្លួនបន្តិច

"កូនខ្ងុំមានចំណែកខុសដែលរុញកូនលោក ខ្ងុំមិនកាន់ជើងកូនឡើយតែកូនលោកក៏ខុសដូចគ្នាដែលទៅប្រព្រឹត្តរឿងបែបនេះដាក់មិត្តកូនខ្ងុំ! "ថេយ៉ុងបន្លឺឡើងដោយមានហ្សេននៅក្បែរនោះផង អាល្អិតដើរទៅមុខតិចៗទើបពោលពាក្យសុំទោសឡើងមក

"ហ្សេនសុំទោសទៅកាន់ដេវីតដែលរុញអោយដួល តែឯងក៏ត្រូវទៅសុំទោសសូហ្វីវិញដូចគ្នា"ហ្សេននិយាយឡើងស្របពេលដេវីតក៏ងក់ក្បាលតិចៗ តាមទម្លាប់ក្មេងដែលដឹងខុស

"យ៉ាងម៉េច?ចប់ដែរទេ? "

"បាទ ចប់ហើយបាទខ្ងុំអត់មានអីត្រូវនិយាយទៀតទេ"លោកជេមស៏ប្រញាប់និយាយឡើងក្រោយប្រយោគរបស់ជុងហ្គុកបានបញ្ចប់

"កូនរបស់លោកនៅក្មេង ជាដំណាក់កាលដែលលោកអាចអប់រំកែប្រែគេអោយក្លាយទៅជាក្មេងដែលល្អវិញកុំព្យាយាមប្រកែកការពារពេលដែលកូនលោកខុសព្រោះនោះមិនមែនជាក្តីស្រលាញ់តែកំពុងតែអោយកូនដើរផ្លូវខុសទៅវិញទេ"ថេយ៉ុងនិយាយបន្តស្របពេលលោកជេមស៏ដែលក្អេងក្អាងមុននេះក៏លែងហ៊ានមាត់ហើយស្តាប់នូវអ្វីដែលនាយតូចបាននិយាយមិនសូម្បីតែក្រឡេកភ្នែកទៅជុងហ្គុកដែលមើលមកក្រោមក្រសែរភ្នែកត្រជាក់ល្ហឹម

"បាទ យល់ហើយ"

"ជួយហៅក្មេងស្រីឈ្មោះសូហ្វីនោះនិងឪពុកគេមកដើម្បីអោយគេបានទទួលនូវពាក្យសុំទោសផង ខាងខ្ងុំពេលនេះដោះស្រាយរួចហើយអាចចេញបានត្រូវទេលោកនាយក?"

"បាទលោករ៉េមម័ស"លោកនាយករហ័សឆ្លើយយ៉ាងលឿនទាញទូរស័ព្ទមកដើម្បីខលហៅអាណាព្យាបាលរបស់សូហ្វី

"ខ្ងុំសង្ឃឹមថាលោកនឹងមិនបញ្ចេញកាយវិការបែបនេះទៅកាន់នរណាទៀតចុះលោកជេមស៏ជាពិសេសចំពោះគ្រួសារមិត្តកូនខ្ងុំ"

"មិនហ៊ានទៀតទេលោក"

"តស់អូន នាំកូនទៅវិញ"ជុងហ្គុកបញ្ជូនសញ្ញាអោយរីឆាតនៅទីនេះសិនដើម្បីមើលការខុសត្រូវអោយគ្រួសាររបស់សូហ្វី ចំណែកគេក៏លើកពរកូនប្រុសឡើងដើរតាមពីក្រោយភរិយាដែលកំពុងតែរុញរទេះតូចរបស់កូនស្រីចាកចេញទៅ

[Accidentally met you ] COMPLETE ✔️Onde histórias criam vida. Descubra agora