ភាគ២៤:ឈប់និយាយទៅ

6.1K 372 12
                                    

"ថេយ៏... "ម្ចាស់ឈ្មោះងាកមកមើលប្រភពសម្លេងហើយក៏ឃើញថាជុងហ្គុកកំពុងដើរចូលមកជាមួយការ៉េមពីរកែវ មួយសម្រាប់ខ្លួននិងមួយទៀតសម្រាប់កូនប្រុសដែរកំពុងលេងនៅក្នុងកន្លែងក្មេងលេង។ ពេលនេះពួកគេកំពុងស្ថិតនៅក្នុងផ្សារទំនើបធំមួយដែរជាកម្មសិទ្ធរបស់ជុងហ្គុកដូចគ្នា គេទើបតែបង្កើតផ្សារទំនើបឡើងអំឡុងពេល៣ឆ្នាំនេះប៉ុណ្ណោះតែមានការរីកចម្រើនដល់ថ្នាក់នេះហើយក៏កំពុងតែរៀបចំពង្រីកសាខាទៅតាមតំបន់នៅក្រៅប្រទេសដូចទៅនឹងសណ្ឋាគាររបស់គេដូចគ្នា

"អរគុណ"គេយកការ៉េមមកញ៉ាំស្របពេលសម្លឹងទៅមើលស្វាមីដែរកំពុងដើរទៅហៅកូនប្រុសអោយផ្អាកលេងមកញ៉ាំការ៉េមសិនហើយក្រោយញ៉ាំរួចគេក៏រត់ទៅលេងវិញបាត់ទាំងសើចកក្អឹកតែម្តង

"មើលទៅហ្សេនសប្បាយលេងណាស់"ថេយ៉ុងសម្លឹងមើលកូនប្រុសទាំងសើចតិចៗ ព្រោះថ្ងៃនេះកូនប្រុសគេសប្បាយពិតមែនព្រឹកមិញទៅដាំផ្កា ហើយសម្រាកញ៉ាំអាហារថ្ងៃត្រង់និងអោយគេគេងដល់រសៀលបន្តិចទើបនាំមកលេងផ្សារទំនើប

"មួយសប្តាហ៏បានមកទីនេះម្តង សប្បាយចិត្តជារឿងធម្មតាទៅហើយអូន"ជុងហ្គុកឆ្លើយប្រាប់នាយតូចដែរអង្គុយញ៉ាំការ៉េមរបស់ខ្លួនឯង មួយស្របក់នាយតូចក៏ងើបមុខមកមើលអ្នកជាស្វាមីវិញ

"បងហ្អា... "

"បាទ"

"យើងមករស់នៅទីនេះ៣ឆ្នាំទៅហើយ អូនគិតចង់នាំកូនទៅលេងលោកយាយលោកតាគេនៅកូរ៉េម្តង បងថាយ៉ាងម៉េចដែរ? "តាំងតែពីហ្សេនកើតមកម៉ាក់ប៉ានិងបងប្រុសរបស់គេក៏ឧស្សាហ៏មកលេងដែរ ប៉ុន្តែចាប់តាំងពីផ្លាស់ទីលំនៅមកនៅទីនេះមកទើបរាល់ពេលដែរពួកគាត់នឹកហ្សេនក៏បានត្រឹមតែវីដេអូខលមកប៉ុណ្ណោះ

"ល្អតើអូន...បងកំពុងមានគម្រោងចុះទៅមើលការសាងសង់រីសតនៅលើកោះដូចគ្នាលឺថាសាងសង់ស្ទើររួចរាល់ហើយ ទៅសារនេះបានទៅលេងលោកប៉ាអ្នកម៉ាក់ក្មេក និងបងថ្លៃហើយទៅធ្វើការងារផង"

"បើចឹងចាំអូននិយាយជាមួយកូនអោយគេត្រៀមខ្លួន"ថេយ៉ុងលឺបែបនេះត្រេកអរណាស់ព្រោះខានទៅលេងប្រទេសកំណើតរបស់ខ្លួនយូរមកហើយ គេក៏នឹកមិត្តនឹកគ្រួសារទីនោះដូចគ្នា

[Accidentally met you ] COMPLETE ✔️Where stories live. Discover now