ភាគ៣១:យើងមិនខ្វល់ស្រាប់ហើយ

5K 344 11
                                    

ក្រោយពីយកអាហារមកអោយគេរួច ថេយ៉ុងបាននាំកូនប្រុសត្រលប់មកមើលហាងនំរបស់ខ្លួនសិន តាមដែរលឺជុងហ្គុកនិយាយពួកគេត្រូវត្រលប់ទៅអាមេរិកសប្តាហ៏នេះហើយ ប៉ុន្តែដោយសារតែកើតរឿងទើបពន្យារពេលសិនប្រហែលជាមួយឆ្នាំទម្រាំតែនាយតូចអាចជាសះស្បើយទាំងស្រុងទើបពួកគេត្រលប់ទៅវិញ

នៅផ្នែកខាងក្រោយនៃហាងដែរជាកន្លែងធ្វើនំ ថេយ៉ុងនិងហ្សេនកំពុងអង្គុយហាត់ធ្វើនំឃុកឃី តាមថានាយតូចជាម្ចាស់ហាងគេច្បាស់ជាចេះគ្រប់មុខទៅហើយប៉ុន្តែពេលនេះបែរជាស្រពិចស្រពិលទៅវិញ ទើបត្រូវរៀនជាថ្មីនិងមើលសៀវភៅផង

"ហ្សេនកុំទាន់លេងកូន"ថេយ៉ុងបម្រុងហាមកូនប្រុសមហារពឹសកុំអោយចាប់ម្សៅប៉ុន្តែអាល្អិតនេះរហ័សណាស់ចាប់មិនទាន់ក៏ផ្កាប់ចានម្សៅនោះពេញមុខគេតែម្តង

"ហាក...ខិខិ"អាល្អិតក្អកម្សៅមក ស្របពេលនាយតូចឆ្លេឆ្លាយកកន្សែងសើមមកជូតមុខអោយកូនទាំងចង់សើចបន្តិចអីបន្តិចព្រោះមុខហ្សេនពេលនេះដូចជាកូនឆ្មារយ៉ាងអញ្ចឹង

"អាប់ប៉ាសើចអូនមែនទេ? "អាល្អិតធ្វើមុខក្រញ៉ូវពេលឃើញថេយ៉ុងសើចខ្លួន

"អ្នកណាអោយកូនរពឹសហ្អឹម?ឃើញទេដូចកូនឆ្មារធ្លាក់ទឹកអញ្ចឹង"ហ្សេនមិនអស់ចិត្តដែរឃើញអ្នកជាអាប់ប៉ាសើចខ្លួនទើបយកម្រាមចង្អុលទៅចុចម្សៅលើតុមកប៉ាតលើចុងច្រមុះរបស់ថេយ៉ុង

"ហាសហា ពេលនេះអាប់ប៉ាដូចកូនដែរហើយ"អាល្អិតសើចកក្អឹកប្រលែងគ្នាជាមួយនាយតូចរហូតដល់អស់ចិត្តអស់ចិត្តទើបនាំគ្នាមកធ្វើនំឃុកឃីវិញ ហើយក្រោយចំណាយពេលជិតពីរម៉ោងនំឃុកឃីក៏បានលេចចេញជារូបរាងឡើងមក ទើបថេយ៉ុងលើកចេញពីឡដុតមកដាក់លើតុហើយច្របាច់គ្រីមពីលើដើម្បីតុបតែងលម្អជារូបភាពមនុស្ស និងរូបខ្យូតៗច្រើនទៀត (ប្រភេទនំSugar cookie icing)

"វ៉ាវ...ខ្យូតណាស់អាប់ប៉ា"អាល្អិតសម្លឹងមើលនំលើតុទាំងលេបទឹកមាត់ធ្វើអោយថេយ៉ុងគ្រវីក្បាលសើចហើយលើកនំឃុកឃីមួយដែរគេទើបតែច្របាច់គ្រីមចេញជារូបក្មេងប្រុស

"នេះដូចអ្នកណា? "

"រូបកូនមែនទេនេះ"ហ្សេនទទួលមកកាន់មើលទាំងពេញចិត្តព្រោះស្អាតពេកស្ទើរតែមិនហ៊ានញ៉ាំទៅហើយ

[Accidentally met you ] COMPLETE ✔️Where stories live. Discover now