ភាគ៣៧:អូនទៅមិនមានអីធ្វើដដែលហ្នឹង

5.9K 354 15
                                    

Warning (ភាគនេះអាចនឹងមានកន្លែងខ្លះមានពាក្យពេចន៏មិនសូវជាសមរម្យ ដូច្នេះសូមធ្វើការអធ្យាស្រ័យទុកជាមុនផង🙏🏻)

ក្រោយកើតរឿងថេយ៉ុងក៏ត្រលប់មកអង្គុយកន្លែងដែលខ្លួននិងជីមីនអង្គុយវិញ ចំណែកជីមីននៅខាងមុខឆាកមើលការសម្តែងទាល់តែចប់សិនទើបត្រលប់មកវិញ

រាងកាយតូចល្អិតរបស់នាយតូចអង្គុយចិបស្រាងក់ក្បាលតិចៗទៅតាមភ្លេងនៅលើសាឡុងដោយមានស្វាមីអង្គុយក្បែរសម្លឹងមើលមិនដាក់ក្រសែរភ្នែកចុះ ជាហេតុធ្វើអោយអ្នកដែលត្រូវគេសម្លឹងមុខក៏រាងអៀនតែក៏ងើបមុខមកសួរនាំគេ

"បងមើលអូនធ្វើអី?មុខអូនប្រលាក់អីហ្អេស? "ថេយ៉ុងចោទសួរតែគេគ្រវីក្បាលតិចៗប្រកែកថាមិនមែន

"បើមិនមែនមើលអូនធ្វើអី? "

"ស្រលាញ់ទើបមើល"

"មើលអីតែអូន?មើលគេមើលឯងខ្លះទៅ"នាយតូចរហ័សថយក្រោយបន្តិចខាំកែវស្រាតិចៗពេលឃើញថាជុងហ្គុកអោនមុខមកកាន់តែកៀក

"មើលអ្នកផ្សេងមិនចូលទេ បើអ្នកក្បែរខ្លួនស្អាតទាក់ទាញដល់ថ្នាក់នេះទៅហើយនោះ"

"អ្អា...ជុងហ្គុក​បងនិយាយអីបែបនេះ"ថេយ៉ុងសើចកាច់ករុញមុខគេចេញកុំអោយមកជិតពេក

"យ៉ាងម៉េចអូនអៀន? "គេជ្រប់មុខថើបគ្រញិចនាយតូចឡើងស្រងល់អស់ព្រោះខ្នាញ់ពេក ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្វើខ្លួនគួរអោយស្រលាញ់ឡើងៗបើបែបនេះតើចង់អោយគេទៅមើលអ្នកណាចូលភ្នែកទៀតទៅ?

"មាត់នេះសម្តីអោយផ្អែមដូចជាទឹកឃ្មុំ ចូលចិត្តនិយាយអោយអូនអៀនមិនឈប់! "ដៃស្រលូនលើកទៅចុចបបូរមាត់ស្តើងរបស់ស្វាមីថើរៗមុនត្រូវប្រអប់ដៃមានសរសៃតិចៗលូកមកក្រសោបដដៃអ្នកដែលកំពុងចុចលេងបបូរមាត់ខ្លួនមកថើប

"ចុះអូនចង់ដឹងទេថានៅមានកន្លែងណាខ្លះទៀតដែលអាចធ្វើអោយអូនអៀនបានទៀតនោះ?"គេសម្លឹងមើលផ្ទៃមុខគួរអោយស្រលាញ់របស់ភរិយាដែលញញឹមផ្អែមលើកដៃមកតោងករបស់ខ្លួន

"ច្បាស់ជាចង់ដឹង ហើយនឹងកាន់តែរីករាយដែលបងបានបង្ហាញអោយអូនឃើញ"ជុងហ្គុកលឺហើយក៏សើចរហ៊ឹសសម្លឹងមើលអ្នកដែលចោលប្រយោគអោយខ្លួនបានប៉ុន្មានម៉ាត់ហើយក៏ងើបទៅរកជីមីននៅក្នុងវង់រាំបាត់ទុកអោយអ្នកជាស្វាមីអង្គុយអកស្រាសម្លឹងមើលនាយតូចពីចម្ងាយ

[Accidentally met you ] COMPLETE ✔️Where stories live. Discover now