ភាគ២:អាការៈចម្លែក

8.4K 557 18
                                    

"ថេយ៉ុង!!ឯងបាត់ទៅណាពេញមួយយប់? "ជីមីនដែលអង្គុយនៅមិនស្ងៀមក្នុងបន្ទប់ទទួលភ្ញៀវរហ័សងើបឈរកាលបើឃើញថេយ៉ុងដើរត្រលប់មកវិញទាំងគ្មានព្រលឹងព្រលះក្នុងខ្លួន

"យើង...."

"នេះអាវអ្នកណា?យប់មិញឯងមិនបានពាក់អាវនេះឯណា ថេយ៉ុងមានរឿងអ្វី?ម៉េចបានជាពេលយើងមកពីសុំបែកហាឈុនវិញមិនឃើញឯង? "ជីមីនចាប់ភ្លឹកទើបសួរឡើងមកធ្វើអោយនាយតូចរហ័សបកស្រាយទាំងញ័របបូរមាត់តតាត់

"គឺយប់មិញមានគេកំពប់ស្រាធ្វើអោយប្រលាក់អាវ គេក៏ផ្តល់អាវមកអោយប្តូរនិងនៅនិយាយរាក់ទាក់គ្នាតិចតួចទើបស្រវឹងហើយក៏គេងលក់នៅក្លិប"ថេយ៉ុងបែកញើសតាមជើងសក់ ស្លេកមុខស្លេកមាត់ពេលឃើញជីមីនជ្រួញចិញ្ចើមហាក់សញ្ជឹងគិត

"តែយប់មិញយើងរកឯងពេញក្លិប...ម៉េចមិនឃើញ? "

"បំភ្លេចចោលគ្មានរឿងអីទេ..."

"តែថេយ៏... "

"យើងទៅប្តូរសម្លៀកបំពាក់ទៅហាងសិនហើយ"ថេយ៉ុងរហ័សខ្ទប់កញ្ចឹងករបស់ខ្លួនគេចខ្លួនទៅបាត់មិនអោយជីមីនលើកដៃសួរទាន់

"ចម្លែកណាស់...."ជីមីន

សណ្ឋាគារ

តុកៗ

អេហ្វ្រុនគោះទ្វារមុននឹងចូលមកខាងក្នុងជាមួយស្បោងសម្លៀកបំពាក់មកដាក់លើតុក្បែរអ្នកដែរទើបនឹងចេញពីបន្ទប់ទឹកមានត្រឹមតែកន្សែងរុំប៉ប្រេះនឹងចង្កេះ ខណ:ដៃម្ខាងទៀតកំពុងជូតសក់សើច ម្ខាងទៀតកាន់ក្រដាសដែរមានអក្សរនោះមកអាន

អត្ថន័យសំបុត្រ:

«រឿងកាលពីយប់វាជាកំហុសរបស់ខ្ងុំ សុំលោកបំភ្លេចចោលចុះ ហើយខ្ងុំដឹងថាលោកក៏មិនតាំងចិត្តអោយបានកើតឡើងដូចគ្នាដូច្នេះខ្ងុំមិនទាមទារអោយលោកមកទទួលខុសត្រូវឡើយព្រោះខ្ងុំជាប្រុសគ្មានអ្វីខូចខាតឡើយ»

"ខ្ងុំបានឆែកកាម៉េរ៉ាសណ្ឋាគារឃើញថាគេចាកចេញនៅម៉ោងជិត៦ ព្រឹកចាហ្វាយចង់អោយខ្ងុំទៅស៊ើបរកគេទេ?"ជុងហ្គុកគ្រវីក្បាលបោះកូនកន្សែងទៅលើពូកកាន់ក្រដាសក្នុងដៃជាប់មិនព្រលែងស្របពេលភ្នែកក៏ក្រឡេកមើលសភាពទក់ទីរបស់ពូកនាំអោយខួរក្បាលភ្ញោចអោយនឹកឃើញហេតុការណ៏កាលពីយប់មិញ

[Accidentally met you ] COMPLETE ✔️Where stories live. Discover now