ភាគ៣០:អូនគិតថាបែបណា?

5.7K 346 9
                                    

មួយខែកន្លងផុត

ពេលវេលាកន្លងផុតទៅមួយខែទៅហើយចាប់តាំងពីកើតរឿងមក ថេយ៉ុងពេលនេះបានចាកចេញពីមន្ទីរពេទ្យហើយមកស្នាក់នៅភូមិគ្រិះនៅក្នុងទីក្រុងចំណែកការព្យាបាលក៏ប្រសើរឡើងគេអាចចងចាំរឿងបានមួយចំនួនបើទោះបីជាមិនទាំងស្រុងគួរតែអរគុណដល់អ្នកនៅជុំវិញខ្លួនដែរបានមើលថែគេបានយ៉ាងល្អ

"អាប់ប៉ា"ថេយ៉ុងដែរអង្គុយមើលសៀវភៅក្នុងបន្ទប់ទទួលភ្ញៀវរហ័សងាកទៅសម្លឹងមើលកូនប្រុសដែររត់ចូលមកជាមួយជីមីន

"យ៉ាងម៉េចដែរកូនសប្បាយទេ? "ថេយ៉ុងថើបកូនមួយខ្សឺតសួរនាំគេបណ្តើរ

"សប្បាយណាស់អាប់ប៉ា ពូមីននាំកូនទៅលេងទោងនាំទៅញ៉ាំការ៉េមនិងមាន់បំពងថែមទៀត"

"បើសប្បាយឆាប់អរគុណលោកពូទៅ ពូខំនាំកូនទៅលេងនោះអី"អាល្អិតលឺហើយក៏រហ័សងើបឈរអោនគំនាប់ទៅកាន់ជីមីន

"អរគុណពូមីន"

"លើកក្រោយចាំពូនាំទៅលេងទៀតណា"ជីមីនញីសក់ក្មួយប្រុសលេងតិចៗ ជួនជាពេលនោះអ៊ំមេផ្ទះមកដល់ល្មមទើបថេយ៉ុងពឹងអោយគាត់នាំហ្សេនទៅងូតទឹកផ្លាស់សម្លៀកបំពាក់ចេញព្រោះដើរលេងហត់ស្ទើរតែពេញមួយថ្ងៃនិងអោយគេបានញ៉ាំអាហារថ្ងៃត្រង់អោយហើយផង

"អរគុណហើយណាជីមីន មួយថ្ងៃនេះរំខានបន្តិចហើយ"ថេយ៉ុងនិយាយសុំទោសទើបជីមីនគ្រវីក្បាលប្រកែកថាមិនអី កាលទៅសួរសុខទុក្ខដំបូងៗថេយ៉ុងក៏មិនចងចាំគេដែរតែដល់ពេលគ្រប់គ្នាប្រាប់ថាជីមីនគឺជាមិត្តថែមទាំងគេក៏បានព្យាបាលខ្លះៗទើ​បអាចចងចាំមិត្តបានទាំងស្រពិចស្រពិល

"មិនអីទេតែថាសុខភាពឯងយ៉ាងម៉េចទៅហើយ នៅឈឺក្បាលអ្វីទៀតទេ? "

"គឺអន់ច្រើនហើយ ចាំគ្រប់គ្នាបានស្រពិចស្រពិលប៉ុន្តែមិនទាំងអស់ឡើយ"

"អ្អឺមល្អហើយ លឺបានធូរបែបនេះធូរចិត្តណាស់"ជីមីននិងថេយ៉ុងសម្រេចចិត្តជជែកគ្នាអស់មួយស្របក់ធំក៏លាគ្នាព្រោះជីមីនត្រូវដល់ម៉ោងទៅធ្វើការហើយក៏ដល់ពេលដែរថេយ៉ុងយកអាហារដែរខ្លួនបានរៀបចំទុកមុននេះទៅអោយអ្នកដែរកំពុងធ្វើការនៅឯក្រុមហ៊ុន

[Accidentally met you ] COMPLETE ✔️Where stories live. Discover now