ភាគទី១៤:គ្រប់យ៉ាងច្បាស់ជាមានដំណោះស្រាយ

7.7K 439 15
                                    

បន្ទប់ធ្វើការ
"ឯងខលមកបងមានការអីហ្អេស? "សុកជីនដើរចូលមកអង្គុយលើសាឡុងងាកសម្លឹងមើលប្អូនប្រុសដែរអង្គុយមើលឯកសារស្ងាត់មិនតបតនឹងគេ

"រឿងរបស់អេដវីន"សុកជីនដកដង្ហើមធំសម្លឹងមើលមុខប្អូនប្រុសដែរអោនស៊ីញ៉េឯកសារចុងក្រោយមុននឹងបិតទុកហើយងើបមកប្រឈមនឹងបងប្រុស ទោះបីជាទឹកមុខគេស្មើមិនបានបង្ហាញពីភាពព្រួយបារម្ភប៉ុន្តែសុកជីនក៏មើលដឹងថាប្អូនក៏មានភាពស្មុគស្មាញមិនស្ទើរឡើយ

"វានៅតែមកតាមរញ៉េរញ៉ៃឯងមិនឈប់មែនទេ? "ឃើញថាប្អូនមិនឆ្លើយបង្ហាញថាវាជាការពិតហើយ

"ហេតុអ្វី?រឿងក៏កន្លងមកជិត៩ឆ្នាំ រឿងដែរអាលីសស្លាប់ជាឧបទ្ទវហេតុគ្មាននរណាចង់អោយវាកើតឡើងទេ"អ្នកជាបងហាក់បង្ហាញភាពហួសចិត្តដែរអស់រយ:ពេលយូរដល់ថ្នាក់នេះអេដវីននៅតែមិនព្រមឈប់ទម្លាក់ចោលនូវភាពខឹងស្អប់ដោយចោទថាជុងហ្គុកជាដើមហេតុអោយអាលីសស្លាប់

"ប៉ុន្តែខ្ងុំក៏មានចំណែកខុសពិតមែន យប់នោះបើខ្ងុំមិនខលហៅនាងអោយមកជួបខ្ងុំនាងក៏មិនត្រូវជួបរឿងបែបនេះដែរ"

"ជុងហ្គុកហេតុអ្វីក៏ឯងនៅតែគិតបែបនេះ ឯងមិនបានសម្លាប់នាងទេវាមិនមែនកំហុសឯង"

"តែបើនាងមិនមកជួបខ្ងុំនៅយប់នោះនាងអាចនឹងរស់"សុកជីនគ្រវីក្បាលដកដង្ហើមបន្តិចព្រោះពេលនេះមិនថាគេនិយាយបែបណាជុងហ្គុកក៏នៅតែគិតថាខ្លួនមានចំណែកខុសដដែល

"រួចចុះពេលនេះឯងចង់ធ្វើបែបណា? "

"ខ្ងុំបារម្ភពីប្រពន្ធនិងកូន"ជុងហ្គុកងើបមកអង្គុយទល់មុខសុកជីនព្រមទាំងងើបមុខមកនិយាយជាមួយបងប្រុសក្រោមទឹកមុខរាបស្មើរនឹងសម្លេងប្រាកដប្រជា

"ពេលនេះអេដវីនជាម៉ាហ្វៀរមានឥទ្ធិពលមួយរូប គេចង់ធ្វើបាបប្រពន្ធនិងកូនខ្ងុំបានគ្រប់ពេលហើយខ្ងុំរឹតតែមិនអាចបណ្តោយអោយវាកើតឡើងបាន ដូច្នេះខ្ងុំចង់អោយបងជួយមើលថែពួកគេ"

"ជុងហ្គុក.... "

"បើមានរឿងអ្វីកើតឡើងលើខ្ងុំ សូមបងនាំថេយ៉ុងនិងហ្សេនគេចខ្លួនទៅអោយឆ្ងាយបំផុតតាមដែរអាចធ្វើបានខ្ងុំបានត្រៀមផ្ទះលំហែមួយនៅប្រទេសស្វីសសម្រាប់ពេលមានអាសន្នសូមបងនាំពួកគេទៅទីនោះចុះ"

[Accidentally met you ] COMPLETE ✔️Where stories live. Discover now