ភាគ៧:ទៅជួបលោកប៉ាអ្នកម៉ាក់ក្មេក

9K 524 23
                                    

ព្រឹកថ្ងៃថ្មី

ពន្លឺព្រះអាទិត្យចាំងចូលមកតាមប្រលោះបង្អួចខណ:ថេយ៉ុងដែរទើបនឹងងើបពីគេងអង្គុយពត់ពែនខ្លួនមួយស្របក់បានត្រឹមក្រឡេកមើលជុំវិញខ្លួន យប់មិញគេភ្លេចខ្លួនគេងលក់ពិតមែនទើបមិនដឹងថាមានរឿងអ្វីកើតឡើងបន្ទាប់មកទៀត

"ភ្ញាក់ហើយ? "ថេយ៉ុងងាកមកមើលអ្នកដែរដើរមកឈរក្បែរគ្រែព្រមទាំងស្ថិតក្នុងអាវយឺតពណ៏សនិងខោក្រណាត់រលុងពណ៏ទឹកដោះគោមើលទៅសាមញ្ញាតែសង្ហាណាស់ រាល់ដងធ្លាប់តែជួបក្នុងឈុតធ្វើការទេ

"លោកមិនទៅធ្វើការទេឬ? "

"រាល់ថ្ងៃខ្ងុំរស់នៅនិងធ្វើការនៅសហរដ្ឋអាមេរិក យូរៗម្តងទើបមកទីនេះពិភាក្សាការងារជាមួយមិត្ត"ថេយ៉ុងហាក់សញ្ជឹងគិតពីអ្វីមិនដឹង មុននឹងនិយាយតិចៗ

"ចុះលោកគិតត្រលប់ទៅទីនោះវិញពេលណា? "

"តាមថាអាទិត្យក្រោយប៉ុន្តែខ្ងុំលើកទៅខែក្រោយវិញ"ថេយ៉ុងងក់ក្បាលតិចៗហាក់យល់បានទើបបើកភួយចេញពីខ្លួនបម្រុងងើបទៅងូតទឹកទើបជុងហ្គុកដើរទៅយកកន្សែងពោះគោក្បែរនោះហុចអោយ

"ខោអាវខ្ងុំទិញរួចហើយ ទុកខាងក្នុងបន្ទប់ទឹកងូតអោយស្រួលបួល ប្រយ័ត្នផង"

"អរគុណលោក"ជុងហ្គុកងក់ក្បាលសន្សឹមដើរប្រកិតៗថេយ៉ុងរហូតដល់ឃើញគេចូលបន្ទប់ទឹកបាត់ទើបនាយទាញទូរស័ព្ទនិយាយជាមួយរីឆាតអំពីការងារមួយស្របក់ទើបដើរចាកចេញពីបន្ទប់ចុះទៅខាងក្រោម

មួយស្របក់ក្រោយ

ថេយ៉ុងចាកចេញជាមួយឈុតអាវយឺតពណ៏ទឹកដោះគោរាងធំល្មមនិងខោត្រឹមជង្គង់ពណ៏ខ្មៅបែបសាមញ្ញនៅផ្ទះ គេឈរឆ្លុះកញ្ចក់ជូតសក់និងរៀបចំខ្លួនមួយសន្ទុះធំទៀតទើបងើបចាកចេញពីបន្ទប់បំណងចុះតៅខាងក្រោមព្រោះឃ្លានហើយពេលនេះ

ជាន់ខាងក្រោម

"អរុណសួស្តីអ្នកប្រុសតូច"ថេយ៉ុងញញឹមតបទៅកាន់អ្នកបម្រើដែរនិយាយរាក់ទាក់ខ្លួន តែក៏មិនឆ្ងល់ច្រើនព្រោះគិតថាជុងហ្គុកប្រហែលជាបានប្រាប់មនុស្សនៅទីនេះអោយបានដឹងពីវត្តមានរបស់គេហើយ

[Accidentally met you ] COMPLETE ✔️Where stories live. Discover now