ភាគ៣៣:បងមិនកំណាញ់ជាមួយភរិយាខ្លួនឯងឡើយ

6K 372 20
                                    

ភូមិគ្រិះត្រកូលសាន់

លីនអាដើរចូលមកខាងក្នុងទាំងស្នាមញញឹមបិតមិនជិតជាហេតុធ្វើអោយអ្នកជាឪពុកដែរអង្គុយអានកាសែតនៅលើសាឡុងងាកមកមើលនាងទាំងចម្ងល់

"រាល់ដងប្រើអោយទៅនិយាយជាមួយអ្នករួមការងារម្តងៗមុខមិនដែររីកសោះ ហើយថ្ងៃនេះកើតអីចូលមកញញឹមបិតមាត់មិនជិតសោះហ្នឹង? "

"គ្មានអីទេប៉ា...អូហ៏ត្រូវហើយប៉ាខាងលោកជុងហ្គុកនឹងអោយលេខាទាក់ទងមកខាងយើងដើម្បីណាត់គ្នាពិភាក្សាម្តងទៀត"

"បើបែបនេះល្អណាស់ចាំប៉ាទៅនិយាយជាមួយគេ"

"មិនបាច់ទេប៉ា ចាំកូនទៅនិយាយជាមួយគាត់"

"និយាយធ្វើស្អី?ឯងដឹងរឿងរ៉ាវក្រុមហ៊ុនមិនទាន់ច្បាស់ផងមិនបាច់ទៅទេ! "

"លោកប៉ាហ៏...."

"ស្មានតែប៉ាមិនដឹងថាចាប់អារម្មណ៏គេមែនទេ? "

"ហើយបើប៉ាដឹងហើយ ម៉េចក៏ជំទាស់នឹងខ្ងុំទៀតតើគាត់មានអ្វីមិនល្អទៅ?គាត់ជាសុភាពបុរស ពូកែ សង្ហារ ដំណែងការងារក៏ល្អតើមានអ្វីដែរប៉ាមកជំទាស់ខ្ងុំ"លោកសាន់ដកដង្ហើមធំរលាស់កាសែតទុកងើបមើលមុខកូនស្រីដែរអង្គុយអោបដៃធ្វើមុខក្រញ៉ូវដាក់គាត់

"ត្រូវហើយគេជាមនុស្សល្អ ប៉ាមិនជំទាស់ប៉ុន្តែឯងមិនដឹងទេឬថាគេមានប្រពន្ធកូនហើយ"លីនអាសម្លឹងមើលមុខឪពុកហាក់មិនចង់ជឿនឹងត្រចៀករបស់នាង

"ប៉ាកុហកខ្ងុំឬអត់?ហេតុអ្វីក៏ខ្ងុំមិនដឹង? "

"គេដឹងទូទាំងក្រុមហ៊ុន មិនលើកលែងសូម្បីតែអ្នកជំនួញរួមការងារជាមួយគេឯងគិតថាសុខៗប៉ាយករឿងបែបនេះមកលេងសើចនឹងឯងឬ?គេមានកូនអាយុដល់ជិត៤ឆ្នាំហើយ"គិតថាគាត់ជាឪពុកហើយកុហកចឹងឬ?ដោយសារតែគាត់ទើបតែបានដឹងទើបនិយាយអោយកូនស្រីដកខ្លួនព្រោះអ្នកដែរនាងចាប់ចិត្តគេមិនមែនខ្លួនមួយឡើយ

លីនអាអង្គុយស្តាប់ឪពុកទាំងមិនមាត់មួយម៉ាត់ ភ្នែកនាងក៏រលីងរលោងរកកល់ចង់យំបន្តិចអីបន្តិចផងទើបអ្នកជាឪពុកងើបខ្លួនទៅអង្គុយជិតកូនស្រីអង្អែលក្បាលនាងថ្នមៗ

[Accidentally met you ] COMPLETE ✔️Where stories live. Discover now