ភាគ២០:ហេតុអ្វីខ្ងុំមិនចាំទៅ?

6.7K 417 15
                                    

តឺង!!!

ខណ:កំពុងធ្វើដំណើរមកពីកន្លែងសាងសង់អគារទៅភូមិគ្រិះវិញ សម្លេងទូរស័ព្ទក៏លោតជាសម្លេងសារឡើងមកបង្ហាញពីរូបភាពអ្វីមួយដែររូបគេរង់ចាំអស់ពេលជាយូរ

ក្នុងសារ:

(ពេលនេះគ្មាននរណាមកតាមរំខានគ្រួសាររបស់ឯងទៀតទេ)

(អរគុណបងប្រុសដែរបានជួយ)

(រាងកាយរបស់វាបងនឹងចាត់ចែងតាមអ្វីដែរពួកបានគ្រោងទុក)

(ខ្ងុំពឹងលើបងហើយបងប្រុស)

(មិនបាច់គុណស្រ័យទេសុតតែជាបងប្អូនគ្នា ផ្ញើរតែកាហ្វេរមកអោយផឹកមកបានហើយ កាហ្វេផ្ទះយើងអស់ហើយវើយ)

(ចាំខ្ងុំអោយរីឆាតចាត់ចែងអោយ)

តបតែប៉ុណ្ណេះជុងហ្គុកក៏លើកទូរស័ព្ទមកមើលរូបភាពដែរចនស៊ុនបានផ្ញើរមកជាសាកសពរបស់អេដវីនដែរត្រូវបានស្លាប់ក្នុងសភាពដែរពិបាកមើលជាខ្លាំង គ្រាន់តែឃើញក៏ដឹងដែរថាមុននឹងដាច់ខ្យល់ស្លាប់ត្រូវជួបអ្វីមកខ្លះ

"ឯងជាអ្នកបង្ខំយើងអោយជ្រើសរើសផ្លូវមួយនេះទេអេដវីន ហើយក៏សុំទោសផងអាលីសដែរខ្ងុំសម្លាប់មនុស្សដែរនាងស្រលាញ់"គេបន្លឺឡើងក្នុងចិត្តតិចៗតាំងចិត្តហើយថាបើត្រលប់ទៅអាមេរិកវិញពេលណាគេនឹងទៅលេងផ្នូររបស់អាលីសជាការសុំទោស ប៉ុន្តែបើបន្ទោសគេថាចិត្តអាក្រក់ចិត្តដាច់ក៏មិនត្រូវដែរព្រោះអេដវីនជាអ្នកមករំខាននិងព្យាយាមសម្លាប់គេមុន

"យ៉ាងហោចណាស់ក៏យើងបានបំពេញបំណងរបស់ឯងដែរតែងតែចង់នៅក្បែរនាងដែរ"គេខ្សឹបតិចៗសម្តៅលើសពរបស់អេដវីនមិនត្រូវបានបំផ្លាញអោយខ្ទេចឡើយគឺមានការបញ្ចុះនៅក្បែរផ្នូររបស់អាលីសដែរគេដឹងថាវាជាបំណងរបស់អេដវីនមករហូតដែរចង់នៅក្បែរនាងដូច្នេះបើសិនជាពេលនៅរស់មិនបានក្បែរគ្នា ហោចណាស់ស្លាប់ទៅផ្នូរពួកគេបាននៅក្បែរគ្នាដែរ

"ចាហ្វាយ មុននេះអ្នកដែរយាមនៅភូមិគ្រិះបានទាក់ទងមក ប្រាប់ថាអ្នកប្រុសសុកជីន និងមិត្តរបស់ចាហ្វាយទៅសួរសុខទុក្ខអ្នកប្រុសថេយ៏នៅឯភូមិគ្រិះតាំងពីរសៀលទាន"អេហ្វ្រុនដែរកំពុងបញ្ជាចង្កូតឡានអោយចាហ្វាយចាប់និយាយឡើងនូវអ្វីដែរខ្លួនបានដឹង តែមិនទាន់បានជម្រាបចាហ្វាយព្រោះតែការងារចេះតែរវល់បន្តបន្ទាប់ពេក

[Accidentally met you ] COMPLETE ✔️Where stories live. Discover now