ភាគ៦:រង់ចាំចម្លើយ

8.6K 487 15
                                    

ក្រាក!!!

"ថេយ៉ុងយើងមកវិញហើយ.... "ជីមីនទម្លាក់សម្លេងចុះបន្តិចក្រោយបានឃើញវត្តមានមនុស្សដែរខ្លួនមិនដែរស្គាល់កំពុងឈរលាងផ្លែឈើនៅក្នុងចង្ក្រានបាយអាផាត៏មិន

"ជីមីន.....នេះជា"ឃើញជីមីននិងជុងហ្គុកហាក់នៅឈរសម្លឹងមុខគ្នាទើបថេយ៉ុងរហ័សងើបឈរបំណងណែនាំតែក៏ត្រូវជីមីនបង្អាក់

"មិនបាច់ទេ យើងស្គាល់ហើយ"ជីមីនមួលដៃអាវឡើងសម្លឹងមុខជុងហ្គុកយ៉ាងស៊ីសាច់ហុតឈាមមិនដឹងជាគំនុំនឹងគ្នាតាំងពីជាតិណាមកឡើយ

"លើកមុនខ្ងុំនិងលោកមិនទាន់បានជជែកគ្នាស្រួលបួលផង លោកក៏ដើរចេញរ៉ុយបាត់ថ្ងៃនេះមកល្អណាស់ កំពុងមានរឿងចង់ជម្រះបញ្ជីជាមួយ"និយាយបណ្តើរកាច់ដៃផេសផស់បណ្តើរកាយវិការហាក់ដូចចង់លើកគេបោកដូចតុក្កតាទើបថេយ៉ុងចាំបាច់ត្រូវចូលឃាត់សិន

"ជីមីន.... "ថេយ៉ុងបម្រុងចូលហាមតែក៏ត្រូវជីមីនងាកមកហាមអោយអោយឈរក្រោយខ្នង

"ជម្រះបញ្ជីជាមួយខ្ងុំ? "ជុងហ្គុកបង្ហើបសម្លេងផ្ទួនពាក្យក្រោយស្ងាត់អស់ជាយូរ

"ត្រូវ! ដឹងដែរទេថាលោកជាមនុស្សដែរគ្មានទំនួលខុសត្រូវ ឈ្លៀតឱកាសពេលមិត្តខ្ងុំស្ថិតក្នុងសភាពបាត់បង់ម្ចាស់ការលោកកេងចំណេញលើគេហើយក៏បាត់ខ្លួនរាប់ខែ បណ្តោយអោយថេយ៉ុងត្រូវនៅលំបាកម្នាក់ឯងទៅកើត!ទាល់តែមិត្តខ្ងុំពោះប៉ោងចង់ដូចប៉េងប៉ោងអោយអ៊ីអ្នកជិតខាងនោះនិយាយដើមចង់សឹកបបេរមាត់ហើយទើបលោកមកវិញ? "ជីមីនច្រត់ចង្កេះថាប្រាវៗពុំទុកមុខព្រោះទប់យូរហើយ

"មានគេនិយាយដើមយើងដែរ? "ថេយ៉ុងខ្សឹបសួរតិចៗ

"ថែមល្បោយអោយគេកាន់តែមានអារម្មណ៏ខុស! "ជីមីនងាកមកខ្សឹបដាក់ថេយ៉ុងវិញទើបងើបមកពើងទ្រូងដាក់នាយកម្លោះដែរឈរធ្មឹងមិននិយាយអ្វី

"ខ្ងុំមិនប្រកែកទេដែរមិត្តខ្ងុំមានចំណែកខុសដែរមិនបានអោយលោកទទួលខុសត្រូវ ប៉ុន្តែលោកក៏គួរតែពិចារណាផងថាលោកចាកចេញទៅដល់ទៅ៥ខែជាងទើបមកវិញ ហើយមកដល់ក៏ស្រាប់តែចង់យកថេយ៉ុងទៅនៅជាមួយអះអាងថាដើម្បីកូន ប៉ុន្តែលោកអត់មានបានសួរមិត្តខ្ងុំទេឬថាគេអូខេនឹងលោកឬអត់ បើលោកមិនស្រលាញ់មិត្តខ្ងុំផងហើយចង់បានតែកូនយ៉ាងម៉េច មិត្តខ្ងុំរស់នៅមានសុភមង្គលយ៉ាងណា?? "

[Accidentally met you ] COMPLETE ✔️Where stories live. Discover now