ភាគ១៩:បាត់យំណាក្មួយ

7K 395 12
                                    

សហរដ្ឋអាមេរិក

ក្លិប

"ចាហ្វាយ.... "អ្នកជាជំនិតរហ័សអោនមុខចុះមិនហ៊ានងើបមកប្រឈមនឹងចាហ្វាយនាយដែរបង្ហាញទឹកមុខមិនពេញចិត្តក្រោយបានដំណឹងថាកូនចៅបំពេញការងារភ្លាត់ បើទោះបីជាពេលនោះថេយ៉ុងរងរបួសក៏ពិតមែនប៉ុន្តែវាមិនមែនជាអ្វីដែរគេចង់បាននោះឡើយ

"យើងមិនយល់ឡើងថាពួកឯងធ្វើការម៉ាកស្អីទើបចេះតែបរាជ័យរហូតបែបនេះ?ឱកាសល្អដល់ថ្នាក់នេះហើយមិនចេះចាប់យក បណ្តោយអោយវារួចខ្លួនបានទៀត!! "មិននិយាយតែមាត់តែក៏គប់ដបស្រាដែរកាន់នឹងដៃទៅកាន់អ្នកជាកូនចៅបែកក្បាលហូរឈាមល្ហាច

"ប៉ុន្តែយ៉ាងហោចណាស់ក៏អាល្អិតនោះមានរបួសដែរតើចាហ្វាយ"

"ស្ងាត់មាត់ទៅ!!មុននឹងយើងបញ្ជាក្បាលឯងទៅយើងនិយាយថាម៉េចហ្អាស?យើងមិនមែនចង់អោយមានរបួសយើងចង់អោយឯងកំចាត់អាក្មេងនោះចោលឯងយល់ទេ!!! "អេដវីនងើបឈរស្រែកប៉ោងសរសៃក ខឹងឡើងញ័រដៃទទ្រើកមុននឹងរហ័សចាប់កញ្ឆក់អាវក្រៅមកកាន់

"ចាត់ការអោយបាន នេះជាឱកាសចុងក្រោយរបស់ឯងហើយ! "កូនចៅរបស់នាយក៏បានត្រឹមអោនគោរពជាការយល់បានទើបអេដវីនរហ័សដើរចាកចេញពីចំណតក្លិបនោះតែម្នាក់ឯងព្រោះគេមិនបានអោយមនុស្សជំនិតមកបើកឡានអោយនោះឡើយ

"គោលដៅបង្ហាញខ្លួនហើយទាន"

"ក្របួចកវាចូលឡានទៅ! ចំណែកពួកឯងមួយផ្នែកទៀតនាំគ្នាចូលទៅសម្លាប់កូនចៅវាក្នុងក្លិបនោះទៅ"

"បាទ!! "គ្រាន់តែទទួលបានបញ្ជាភ្លាមកូនចៅច្រើននាក់រួមជាមួយនឹងរីឆាតរហ័សចូលមកក្របួចវ៉ៃអេដវីននៅចំណតឡាននោះរហូតដល់សន្លប់បាត់មាត់ទើបអូសចូលឡានហើយបើកចាកចេញ ចំណែកកូនចៅជំនិតរបស់ចនស៊ុនបាននាំកូនចៅប៉ុន្មាននាក់ទៀតចូលទៅចាត់ការកូនចៅរបស់អេដវីននៅខាងក្នុង

"សម្លាប់វាចោលអោយអស់ទៅ ចំណែកកូនចៅវាផ្សេងទៀតមិនបាច់ទេព្រោះបើមេវាងាប់កូនចៅនឹងខ្ចាត់ខ្ចាយ យើងនឹងធ្វើអោយវាដឹងថាការដែរប្រកាសខ្លួនជាសត្រូវជាមួយសមាជិកត្រកូលរ៉េមម័សវានឹងទទួលនូវលទ្ធផលបែបណា"ចនស៊ុនបញ្ជាកូនចៅតាមទូរស័ព្ទស្របពេលដែរខ្លួនគេពេលនេះក៏កំពុងតែធ្វើដំណើរតាមឡានរបស់រីឆាតនាំយកអេដវីនទៅកន្លែងរបស់នាយ និយាយតាមត្រង់គេគុំអាម្នាក់នេះមកយូរហើយតាំងពីពេលដែរវាព្យាយាមតាមសម្លាប់ជុងហ្គុកកាលពីប៉ុន្មានឆ្នាំមុនមកម្ល៉េស ប៉ុន្តែដោយហេតុថាជុងហ្គុកតែងតែឃាត់បងប្រុសជីដូនមួយកុំអោយសម្លាប់ព្រោះយល់ថាជាមិត្តដែរធ្លាប់រាប់អានទើបគេបានត្រឹមតែព្រមានម្តងៗប៉ុណ្ណោះ។សារជាប្រហែលជាការអត់ទ្រាំរបស់ជុងហ្គុកដល់ដែនកំណត់ពិតមែនហើយទើបបានជាបញ្ចូនរីឆាតអោយមកសហរដ្ឋអាមេរិកមុននឹងគេធ្វើដំណើរមកតាមក្រោយដើម្បីសម្លាប់អ្នកដែរពុំដែរចាត់ទុកគេជាមិត្តទាល់តែសោះ នេះបើកុំតែគេតេរទៅសុខទុក្ខហើយបានដឹងរឿងរ៉ាវកុំអីអេដវីនច្បាស់ជាស្លាប់ក្រោមដៃជុងហ្គុកបាត់ទៅហើយព្រោះអំណាចរបស់នាយនៅទីនេះក៏មិនអន់អីជាងអេដវីនឡើយ

[Accidentally met you ] COMPLETE ✔️Onde histórias criam vida. Descubra agora