ភាគ២២:ញ៉ាំជាមួយបងនេះហើយ

7.2K 392 16
                                    

ទម្រាំតែងូតទឹក ផ្លាស់ប្តូរសម្លៀកបំពាក់អោយអាល្អិតក្បាលខូចនិងខ្លួនឯងរួចរាល់ក៏ចំណាយពេលយូរគួរសមដូចគ្នា។ជុងហ្គុកលើកពរកូនប្រុសខ្លួនឡើងចុះជណ្តើរមកកាន់ជាន់ខាងក្រោមសម្តៅមកកាន់បន្ទប់ញ៉ាំអាហារដែរមាននាយតូចជាភរិយាកំពុងស្ថិតនៅខាងក្នុង

"អ្នកប្រុសបានហើយណាទុកអោយខ្ងុំរៀបចំ"

"មិនអីទេជួយៗគ្នានឹងបានឆាប់ហើយ"

"តែអ្នកប្រុសបានជួយធ្វើម្ហូបមួយព្រឹកទៅហើយ"ចូលមកដល់ខាងក្នុងក៏ឃើញថាថេយ៉ុងកំពុងឈរប្រកែកជាមួយអ៊ំមេផ្ទះនិងអ្នកបម្រើផ្សេងទៀតដែរហាមឃាត់គេមិនអោយរៀបចំបន្ត

"ខ្ងុំថាមិនអីទេអ៊ំ"

"តែបងថាអី"អ៊ំស្រីមេផ្ទះនិងអ្នកបម្រើអោនមុខចុះឈានជើងថយរក្សាគម្លាតពីថេយ៉ុង ក្រោយបានដឹងពីវត្តមានរបស់ជុងហ្គុកស្ថិតនៅក្នុងបន្ទប់តែមួយជាមួយពួកគេ

"ក្រែងអូនរអ៊ូប្រាប់បងថានៅឈឺ ហេតុអ្វីក៏ចុះមក? "ជុងហ្គុកដើរចូលមកជិតសួរនាំនាយតូចដោយសម្លេងស្រាលៗល្មមលឺពីរនាក់

"អូនបានធូរទើបចុះមកធ្វើអាហារអោយបងនិងកូន ទៅញ៉ាំបបរទៅនឹងអាលឆាប់បានទៅធ្វើការ"គេងក់ក្បាលស្របតាមសម្តីថេយ៉ុងគ្រប់ពាក្យមិនប្រកែកតែក៏មិនភ្លេចអោនទៅថើបបបូរមាត់នាយតូចតិចៗមុននឹងដើរចេញទៅកន្លែងអង្គុយតែមិនទាន់ទាំងដើរផងស្រាប់តែ

"អាប់ប៉ា ថ្ងៃនេះកូនបានអីញ៉ាំបាទ? "ហ្សេនរមួលខ្លួនចុះពីដៃរបស់ជុងហ្គុករត់តេះតះៗទៅអោបជើងថេយ៉ុងទាំងញញឹមលឹបភ្នែកអស់សាងជាភាពក្នក់ខ្នាញ់ដល់មនុស្សដែរមានវត្តមាននៅទីនេះណាស់

"ថ្ងៃនេះអាប់ប៉ាធ្វើបបរបង្គារអោយកូន"នាយតូចលើកកូនមកពរអោនថើបថ្ពាល់ដែរក្រអូបម្សៅរបស់កូនខ្សឺតៗស្របពេលអាល្អិតក៏លើកដៃឡើងទាំងរំភើបព្រោះជាអាហារដែរខ្លួនចូលចិត្ត

"យ៉េ....Thank you អាប់ប៉ា"ដោយសារតែធំធាត់ឡើងនៅលើទឹកដីសហរដ្ឋអាមេរិកទើបហ្សេនអាចស្តាប់និងនិយាយភាសាអង់គ្លេសបានច្រើនប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏ជុងហ្គុកនិងថេយ៉ុងនៅតែបង្រៀនអោយកូននិយាយភាសាកូរ៉េព្រោះខ្លាចគេមិនចេះនិយាយ

[Accidentally met you ] COMPLETE ✔️Where stories live. Discover now