ភាគ៩:បង្ហាញថាបងមិនបានខឹងអូន

9.2K 514 20
                                    

ថ្ងៃថ្មីឈានចូលមកដល់ ថេយ៉ុងភ្ញាក់ដឹងខ្លួនឡើងនៅវេលាម៉ោង៧ព្រឹកជាង ទើបក្រឡេកទៅមើលអ្នកដែរគេងដណ្តប់កន្សែងនៅលើសាឡុងក្បែរនោះ

នាយតូចសម្លឹងមើលអ្នកដែរគេងលក់ភ្លេចខ្លួនញញឹមចេញមកដោយមិនដឹងខ្លួនកាលបើនឹកឃើញទង្វើនិងពាក្យសម្តីដែរនាយបាននិយាយកាលពីយប់មិញ ធ្លាប់ប្រាប់គ្រប់គ្នាពួកគេមិនអាចស្រលាញ់គ្នាបានទេប៉ុន្តែពេលនេះជាអ្វីទៅបេះដូងគេតែងតែលោតញាប់ជានិច្ចរាល់ពេលដែរទទួលបានការយកចិត្តទុកដាក់មកលើគេរបស់ជុងហ្គុក

ថេយ៉ុងសន្សឹមចុះពីលើគ្រែហើយចូលទៅខាងក្នុងបន្ទប់ទឹកដើម្បីជម្រះខ្លួននិងផ្លាស់ប្តូរសម្លៀកបំពាក់ថ្មី ចំណាយពេលមួយស្របក់ធំទើបបានរៀបចំខ្លួនរួចរាល់មុននឹងដើរទៅដាស់អ្នកដែរគេងលក់មិនទាន់ភ្ញាក់នៅឡើយ

"ជុងហ្គុក....ភ្លឺហើយណា"ថេយ៉ុងនិយាយស្រាលៗដាស់អ្នកដែរគេងមិនសូម្បីតែកម្រើកខ្លួន

"លោកងើបឡើងមកណា ក្រែងលោកត្រូវមានការងារត្រលប់ទៅវិញនោះអី"គេលើកដៃអង្រួនខ្លួននាយតិចៗទើបលឺសម្លេងគ្រហឹមចេញពីបំពង់ករបស់គេមុននឹងបម្រាស់ខ្លួនគេងបន្ត

នាយតូចខាំបបូរមាត់តិចៗហាក់សញ្ជឹងគិតថាគួរធ្វើបែបណាទើបដាស់អោយភ្ញាក់បាន គិតមួយស្របក់ទើបសន្សឹមអោនមុខទៅដាស់គេម្តងទៀតព្រមជាប្រយោគដែរទម្រាំតែគ្រលាស់ចេញមកត្រូវគិតអស់ឡើងប៉ុន្មាននាទី

"បងងើបឡើងណា ខ្ងុំត្រៀមខោអាវអោយបងរួចហើយ"ជុងហ្គុកគ្រហឹមតបហើយលើកដៃទៅចាប់ដៃថេយ៉ុងមកកាន់ទាំងបិតភ្នែកនៅឡើយ

"បន្តិចទៀតបានទេ បងឈឺក្បាល"លឺបែបនេះថេយ៉ុងប្រញាប់យកដៃទៅស្ទាបថ្ងាសរបស់គេប៉ុន្តែកម្តៅក៏ធម្មតា សង្ស័យមកពីស្រាយប់មិញហើយ

"បើដឹងថាមិនធ្លាប់ញ៉ាំស្រាប្រភេទនេះ ញ៉ាំច្រើនធ្វើអី?ឃើញទេឥលូវឈឺហើយ"នាយតូចបន្ទោសខណ:ដែរដៃរបស់ខ្លួនត្រូវជុងហ្គុកកាន់ជាប់មិនទាន់លែង

"បងសុំទោសលើកក្រោយមិនញ៉ាំច្រើនទេ"នាយកម្លោះប្រឹងងើបអង្គុយទាំងមានអារម្មណ៏សេសឺនៅឡើយ

[Accidentally met you ] COMPLETE ✔️Where stories live. Discover now