ភាគ៣២:ក្រែងថាមិនខឹង?

5K 337 12
                                    

បីថ្ងៃកន្លងផុត

"Morning អូនសម្លាញ់"ជុងហ្គុកស្ថិតក្នុងសម្លៀកបំពាក់ធ្វើការចុះពីបន្ទប់មកហាក់ប្រញាប់ប្រញាលតែក៏មិនភ្លេចដើរមកអោបចង្កេះអ្នកដែរកំពុងលើកចានបបរមកដាក់លើតុថើបមាត់នាយតូចតិចៗទើបបែរមកថើបកូនប្រុសដែរអង្គុយញ៉ាំបបរក្បែរនោះ

"កុំទាន់ទៅញ៉ាំបបរសិន បងប្រញាប់ទៅណា?"នាយតូចនិយាយឃាត់ក្រោយឃើញគេថើបខ្លួនថើបកូនរួចប្រុងទៅធ្វើការតែម្តង

"ថ្ងៃនេះមានប្រជុំ បងត្រូវទៅអោយបានលឿនញ៉ាំមិនទាន់ទេ"

"ប៉ុន្តែ... "

"បងញ៉ាំកាហ្វេទ្រាប់ពោះក៏បាន"មិនអោយថេយ៉ុងប្រកែកទាន់គេដើរមកលើកពែងកាហ្វេដែរទើបនឹងឆុងហើយមកអកផឹកដូចទឹកហើយដើរទៅបាត់

"ជុងហ្គុក! មិនអោយតែផឹកកាហ្វេបែបនេះទៅបងឆាប់មកវិញភ្លាម! "ថេយ៉ុងស្រវាយកប្រអប់នំឃុកឃីដែរគេទើបតែធ្វើរត់ទៅអោយជុងហ្គុកដែរបម្រុងនឹងឡើងឡាន ដោយសារតែធ្វើសារមុននាយសរសើរថាឆ្ញាញ់ទើបគេតែងតែធ្វើជាប្រចាំទុកគ្រាន់ញ៉ាំជាអាហារសម្រន់

"នេះយកនំនេះទៅញ៉ាំតាមឡានទៅ បើបងខ្លាចថាញ៉ាំមិនទាន់"

"អរគុណអូន"ថេយ៉ុងងក់ក្បាលជង្អើតជើងថើបថ្ពាល់នាយមួយខ្សឺត

"ធ្វើដំណើរដោយសុវត្ថិភាព តាំងចិត្តធ្វើការណាបង"ជុងហ្គុកញញឹមងក់ក្បាលតិចៗហើយឡើងឡានចេញទៅដោយមាននាយតូចជាភរិយាឈរតាមមើលពីក្រោយរហូតដល់ឡានចាកចេញផុតរបងផ្ទះទើបចូលមកខាងក្នុងវិញញ៉ាំអាហារពេលព្រឹកជាមួយនឹងហ្សេនមុននឹងរៀបចំខ្លួនទៅហាងតាមទម្លាប់

ក្រុមហ៊ុន

ថ្ងៃនេះជាការប្រជុំសំខាន់ដែរមានការចូលរួមពីអ្នករួមភាគហ៊ុនបូករួមទាំងបុគ្គលិកផង ការប្រជុំប្រព្រឹត្តទៅអស់មួយព្រឹកធំមុននឹងបញ្ចប់ទៅយ៉ាងរលូន។ជុងហ្គុកចាកចេញពីបន្ទប់ប្រជុំដោយមានអេហ្វ្រុននិងរ៉េលីនដើរមកតាមពីក្រោយ

"រសៀលបន្តិចទៀតទៅឃ្លាំងទំនិញជាមួយរ៉េលីន ទៅត្រួតពិនិត្យមើលការនាំចេញទំនិញទៅអោយភ្ញៀវអោយបានល្អយល់ដែរទេ? "

[Accidentally met you ] COMPLETE ✔️Tahanan ng mga kuwento. Tumuklas ngayon