ភាគ៤:ចាត់ទុកថារស់នៅជុំគ្នាដើម្បីកូន

9.7K 531 14
                                    

ហាងនំខេក

វេលាថ្មើនេះមេឃចាប់ផ្តើមងងឹតបណ្តើរៗទៅហើយទើបថេយ៉ុងប្រញាប់រៀបចំបិតហាងនំរបស់ខ្លួន ដើម្បីសម្រាកដូចគ្នាម្យ៉ាងយប់នេះនៅតែម្នាក់ឯងទើបចង់សម្រាកអោយបានលឿនបន្តិច

ក្រឺង!!!

សម្លេងកណ្តឹងដែរដាក់ក្បែរទ្វារបន្លឺឡើងជាសញ្ញាអោយបានដឹងថាមានមនុស្សកំពុងចូលមកខាងក្នុងហាង នាំអោយអ្នកដែរកំពុងរៀបចំឥវ៉ាន់ក្នុងហាងត្រូវងាកមកមើលដើម្បីប្រាប់ថាហាងបានបិតហើយ

"អធ្យាស្រ័យហាងបិត...."មិនទាន់បានបញ្ចប់ពាក្យផងថាសដែរកាន់ក្នុងដៃក៏ទម្លាក់ចុះទៅនឹងឥដ្ឋលាន់ជាសម្លេងពេញបរិវេនហាងទាំងមូល ដៃក៏ហាក់ញ័រទទ្រើលសម្លឹងមើលបុរសចំពោះមុខដែរគេមិនដែរសូម្បីតែនឹកគិតផងថានឹងត្រូវជួបម្តងទៀត

"លោ...លោក...."ជុងហ្គុកមិនមាត់តែក៏ជ្រើសឈរថ្មឹងសម្លឹងមើលអ្នកដែរញញីញញ័រខ្លាចគេ ពេលនោះទើបនាយក៏សង្កេតឃើញពីទំហំពោះដែរធំប្លែកដូចគ្នា ដំបូងគេក៏ហាក់ស្ទាក់ស្ទើរមិនចង់ចូលព្រោះខ្លាចថេយ៉ុងមិននៅហាង តែដោយសារតែក្នុងក្រដាសដែរអេហ្វ្រុនបានស៊ើបមកដឹងថាគេនៅទីនេះទើបសម្រេចចិត្តប្រថុយចូលមកមិននឹកស្មានថានឹងបានជួបពិតមែនសោះ

"ហេតុ...ហេតុអ្វីក៏លោក.... "

"សរសេរសំបុត្រប្រាប់ថាមិនបានខូចខាតមិនអោយខ្ងុំទទួលខុសត្រូវចុះនេះជាស្អី? "ថេយ៉ុងអោនមុខចុះអោបពោះខ្លួនជាប់ក្នុងចិត្តក៏ហាក់ខ្លាចថានាយមកយកកូនចេញពីគេ

"ខ្ងុំ..... "

"ធ្វើខ្លួនគ្រាន់បើណាស់ នេះបើមិនអោយគេតាមស៊ើបម្ល៉េះក៏មិនដឹងថាឯងនាំកូនខ្ងុំអោយរស់នៅលំបាកចឹងដែរ"ខឹងណាស់ហេតុអ្វីធ្វើខ្លួនលំបាកទាំងដែរកំពុងទម្ងន់បែបនេះ មនុស្សមានកូនត្រូវថ្នមណាស់មិនអោយធ្វើអ្វីទេ តែហេតុអ្វីក៏នាយតូចមិនគិតសោះ

"កូនលោក? ម៉េចក៏ដឹងច្បាស់ម្ល៉េះថាជាកូនលោក នេះជាកូនរបស់ខ្ងុំ! "ថេយ៉ុងប្រកែកញ៉ាញ បង្ហាញរឹកពារខឹងសម្បារមកកាន់ជុងហ្គុក ឃើញទេគេស្មានមិនខុសពិតមែន នាយពិតជាចង់បានកូនទៅពិតមែនព្រោះស្តាប់តែប្រយោគមុននេះក៏ដឹងគេបារម្ភតែពីកូនគេម្នាក់ប៉ុណ្ណោះ

[Accidentally met you ] COMPLETE ✔️Where stories live. Discover now