ភាគ៥:មើលថែប្រពន្ធកូនទាស់ខុសត្រង់ណា?

9.8K 478 15
                                    

ក្រោយញ៉ាំផាសស្តាអស់ថេយ៉ុងក៏បម្រុងនឹងងើបយកចានទៅលាងសម្អាតស្រាប់តែជុងហ្គុកចូលមកឃាត់ហើយគ្រាហ៏អោយគេទៅសម្រាកក្នុងបន្ទប់ ចំណែកនាយក៏ប្រមូលយកចានដែរប្រលាក់មុននេះទៅលាង បើទោះបីជាមិនសូវស្ទាត់ព្រោះពុំធ្លាប់បានធ្វើប៉ុន្តែក៏អាចធ្វើបានគួរសមរួចរាល់ទើបដើរត្រលប់មកកាន់បន្ទប់គេងដែរមាននាយតូចកំពុងស្ថិតនៅខាងក្នុងវិញ

"សម្រាកអោយស្រួល កុំសូវងើបដើរផ្តេសផ្តាសរបស់របរប្រើប្រាស់ចាំបាច់ប្រមូលទុកក្បែរដៃហើយ របស់ធ្ងន់លើមិនរួចក៏មិនចាំបាច់លើកដែរយល់ទេ? "នាយកម្លោះនិយាយណែនាំទាំងមុខស្ងប់ស្មើរដដែរធ្វើអោយថេយ៉ុងក៏រាងខ្លាចនាយខ្លះៗប៉ុន្តែសម្តីសម្តៅនាយក៏មានរបៀបនិងកក់ក្តៅទើបបន្ថមបន្ថយការខ្លាចខ្លះដែរ

"សួរថាយល់ទេ?ម៉េចមិនឆ្លើយ? "

"យល់ហើយ ទោះលោកមិនតឿនក៏ខ្ងុំដឹងព្រោះរយ:ពេល៥ខែមកនេះបានរៀនសូត្រដឹងមកខ្លះដែរ"ជុងហ្គុកជ្រើសមិនមាត់បន្តបានត្រឹមសម្លឹងមើលអ្នកដែរទម្រេតខ្លួនសម្រាកទាំងសម្លឹងមើលមុខនាយភ្លឹសៗ

"ខ្ងុំគេងហើយ លោកក៏គួរត្រលប់ទៅវិញទៅ"

"ឯងសង្ងំលក់ពេលណាយើងច្បាស់ជាទៅ"ជុងហ្គុកអង្គុយធ្មឹងនៅក្បែរនោះទាញយកសៀវភៅក្បែរទូរបស់ថេយ៉ុងមកអានលេងចំណែកនាយតូចអស់ចំណេះដេញមិនទៅក៏មានតែបិតភ្នែកសង្ងំគេងមួយស្របក់ក្រោយក៏គេងលក់បាត់មាត់ឈឹង

ប្រុសកម្លោះទុកសៀវភៅទុកទៅម្ខាងទើបងើបដើរមកទាញភួយដណ្តប់អោយថេយ៉ុងអោយស្រួលបួលចៀសវាងរងា មុននឹងដើរមកបិតភ្លើងអស់បន្សល់ត្រឹមចង្កៀងក្បែរក្បាលគ្រែមុននឹងដើរត្រលប់មកកាន់គ្រែគេងវិញ សន្សឹមលើកដៃទៅប៉ះពោះដែរប៉ោងរបស់នាយតូចថ្នមៗមុននឹងហើយមាត់បន្លឺឡើងស្ទើរមិនលឺ

"ស្អែកប៉ាមកម្តងទៀត ត្រូវមើលថែអាប់ប៉ាអោយបានល្អ! "

ព្រឹកថ្ងៃថ្មី

"ថេយ៉ុង ភ្ញាក់ហើយ?ឆាប់មកនេះភ្លាម! "ឃើញនាយតូចចេញពីបន្ទប់មិនទាំងទាន់បានបិតទ្វារស្រួលបួលផង ក៏ត្រូវជីមីនបក់ដៃអោយមកក្បែរទាំងទឹកមុខបែបកាចៗធ្វើអោយថេយ៉ុងត្រូវលេបទឹកមាត់ផ្សើមបំពង់កមុននឹងសន្សឹមដើរទៅក្បែរមិត្ត

[Accidentally met you ] COMPLETE ✔️Dove le storie prendono vita. Scoprilo ora