ភាគ៣៨:បងនឹក

5.4K 368 13
                                    

"ពិតជាអរគុណបងថ្លៃណាស់ដែលជួយមើលថែគេ បើគេខូចរករឿងបងស្តីប្រដៅគេចុះខ្ងុំមិនហាមទេ"ថេយ៉ុងអង្គុយនិយាយទូរស័ព្ទជាមួយនឹងសុកជីនតែម្នាក់ឯងនៅក្នុងអូហ្វីសរបស់ជុងហ្គុកដោយសារតែនាយមានប្រជុំទើបនាយតូចត្រូវនៅអង្គុយចាំគេម្នាក់ឯងចំពេលដែលសុកជីនខលមកតែម្តង

(កុំបារម្ភអីថេយ៏ អាល្អិតនោះស្តាប់បង្គាប់ណាស់គ្រាន់តែរឹងរូសបន្តិចកិកកុកមិនចង់គេង ទើបតែគេងលក់មិញៗនេះទេ)

"ពេលខ្ងុំខលទៅគេនិយាយថាងងុយមិនឈប់"

(បោកទេថេយ៉ុង ដាក់ទូរស័ព្ទចុះក៏មើលសៀវភៅតុក្កតាបន្តទេ)អ្នកទាំងពីរអស់សំណើចឡើងមកបន្តិច ជាពិសេសថេយ៉ុងដែលគ្រវីក្បាលហួសចិត្តនឹងកូនប្រុសរបស់ខ្លួន

ក្រោយសំណេះសំណាលគ្នាអស់មួយស្របក់ធំទៀតទើបនិយាយលាគ្នានិងបិតទូរស័ព្ទរៀងខ្លួន ថេយ៉ុងងាកឆ្វេងងាកស្តាំមើលបន្ទប់ធ្វើការរបស់ស្វាមីទាំងមុខស្អុយព្រោះអផ្សុកជាធម្មតាបើគេទៅហាងម្ល៉េសបានធ្វើនំបី បួនមុខបាត់ទៅហើយ

"អផ្សុកសឹងអីទៅហើយ នេះគាត់គិតអីទើបនាំខ្ងុំមក? "នាយតូចរអ៊ូតិចៗងើបឡើងសម្តៅចាកចេញពីបន្ទប់អូហ្វីសបំណងចង់ដើរមើលនេះនោះនៅក្នុងក្រុមហ៊ុន ចាំពេលដែលជុងហ្គុកប្រជុំចប់ចាំត្រលប់មកវិញក៏បានដែរ

"អ្នកប្រុសចង់ទៅណាដែរ?"រីឆាតដែលមានតួនាទីនៅខាងក្រៅបំពេញការងារនិងមើលថែអ្នកប្រុសជំនួសចាហ្វាយក៏ចេញមកសួរនាំអ្នកដែរពត់ដៃពត់ជើងញញឹមញញែមហាក់បម្រុងចេញទៅណា

"អ៏...គឺខ្ងុំចង់ដើរមើលក្រុមហ៊ុនហ្នឹងណាបង អង្គុយតែក្នុងបន្ទប់មិនមានអីធ្វើអផ្សុកណាស់"

"បើអញ្ចឹងចាំខ្ងុំជូនអ្នកប្រុសទៅ"

"អេហ៏មិនបាច់ទេ បងមានការងារច្រើនខ្ងុំមិនរំខានឡើយម្យ៉ាងក៏ដើរមើលម្តុំៗនេះប៉ុណ្ណោះមួយសន្ទុះទៀតអីខ្ងុំមកវិញហើយ"និយាយហើយគេក៏ដើររ៉ុយទៅបាត់មិនអោយរីឆាតនៅឃាត់ទាន់

ជាន់ខាងក្រោម

ថេយ៉ុងដើរមើលបវិវេនជុំវិញនោះទាំងអារម្មណ៏ពេលជួបបុគ្គលិកគេក៏និយាយសួស្តីនិងរាក់ទាក់ទៅកាន់ពួកគេ គ្រប់គ្នានៅទីនេះសុតតែស្គាល់ថានាយតូចជានរណាហើយក៏គោរពស្រលាញ់គេស្មើរជុងហ្គុកដូចគ្នាព្រោះតែអត្តចរឹកល្អ និងភាពរួសរាយរបស់គេទៅកាន់មនុស្សជុំវិញខ្លួន

[Accidentally met you ] COMPLETE ✔️Where stories live. Discover now