ភាគ២៣:បងធ្វើបែបនេះដាក់នរណាក្រៅពីអូន?

6.5K 347 9
                                    

ជាច្រើនថ្ងៃកន្លងផុត

នៅពាក់កណ្តាលយប់អាធ្រាត្រមេឃដែរងងឹតស្រាប់ក៏ស្រាប់តែបង្អុលភ្លៀងចុះមកយ៉ាងខ្លាំង គួបផ្សំជាមួយកាំរន្ទះនិងផ្លេកបន្ទោរបង្កជាសម្លេងក្តុកក្តាំងឡើងមក

"ហ្អឹក....អាប់ប៉ា..."ហ្សេនស្ទុះងើបអង្គុយទាំងភ្នែករលីងរលោងរកយំចេញមកព្រោះតែមុននេះសុបិនអាក្រក់ងើបមកក៏លឺសម្លេងរន្ទះថែមទៀតធ្វើអោយគេខ្លាចកាន់តែខ្លាំងឡើង

អាល្អិតរហ័សសម្រូតខ្លួនចុះពីលើគ្រែគេងរបស់ខ្លួន ក្នុងដៃអោបកូនតុក្កតាខ្លាឃ្មុំ និងកូនតុក្កតាមឹកក្នុងដៃរត់ចេញពីបន្ទប់របស់ខ្លួនសម្តៅទៅបន្ទប់ទល់មុខខ្លួនទាំងរលីងរលោងរកយំ

តុក តុក​

"ហ្អឹក...ប៉ាប៉ា...អាប់ប៉ា"សម្លេងគោះទ្វារធ្វើអោយអ្នកដែរកំពុងតែរមួលចូលគ្នាស្ទើរតែក្លាយជាខ្លួនមួយពាំនាំនូវក្តីសុខមកកាន់គ្នាទើបតែបានពាក់កណ្តាលទីក៏ត្រូវកាត់ផ្តាច់ក្រោយលឺសម្លេងយំរបស់កូន

"ហ្សេន...បងងើបចេញអូនទៅមើលកូន"នាយតូចគោះស្មារស្វាមីដែរស្ថិតនៅលើខ្លួនអោយគេងើបចេញដើម្បីអោយគេបានទៅលួងកូនតែនាយក៏គ្រវីក្បាលតិចៗប្រាប់ថាទុកអោយគេវិញ

"ចាំបងអ្នកទៅមើល"គេលេបទឹកមាត់ផ្សើមបំពង់កហាក់ព្យាយាមរំងាប់អារម្មណ៏ខ្លួនឯងព្រោះមុននេះបានពាក់កណ្តាលទីទៅហើយក៏ត្រូវឈប់វិញទើបត្រូវសម្រួលអារម្មណ៏សិន

ជុងហ្គុកអោនថើបថ្ងាសដែរបែកញើសជោគរបស់នាយតូចថ្នមៗទើបងើបចេញទាញកន្សែងមករុំត្រឹមចង្កេះស្របពេលថេយ៉ុងក៏ស្រវាទាញបានអាវស្វាមីមកពាក់សិនដូចគ្នា

ក្រាកក

"ហ្សេន...កើតអីកូន"បើកទ្វារមកក៏ឃើញកូនឈរអោបតុក្កតាយំអណ្តឺតអណ្តកធ្វើអោយអ្នកជាប៉ារហ័សលើកពរកូនឡើងមកថើបលួងដោយការបារម្ភពេញទ្រូង

"ហ្អឹក....ប៉ាប៉ាយូរបើកទ្វារម្ល៉េះ ហ្សេនខ្លាច"អាល្អិតជ្រប់មុខយំក្នុងទ្រូងឪពុកដែរកំពុងតែពរខ្លួនទៅកាន់គ្រែដោយមានជុងហ្គុកពរលួងនិងសុំទោសកូនមិនដាច់ពីមាត់ដែរគេងើបទៅបើកទ្វាររាងយូរ

[Accidentally met you ] COMPLETE ✔️Onde histórias criam vida. Descubra agora