ភាគ៣៩:អរគុណអូនរឿងអ្វី?

5.2K 358 15
                                    

មួយសប្តាហ៏កន្លងផុត......

"អួក!!! "

"ជុងហ្គុក!! "ថេយ៉ុងស្ទុះចេញទៅតាមស្វាមីដែលខ្ទប់មាត់ស្ទុះចេញពីបន្ទប់ញ៉ាំអាហារទៅក្អួតនៅក្នុងបន្ទប់ទឹក

"អូនថាពួកយើងទៅពេទ្យទៅល្អទេ បងបែបនេះមកប៉ុន្មានថ្ងៃទៅហើយ"គេនិយាយប្រាប់ទាំងជួយរឹតខ្នងដែលអោនមុខក្អួតមិនឈប់ ហើយក៏ជួយគ្រាហ៏គេឡើងតិចៗដើម្បីអោយបានខ្ពុលមាត់សិន

"បងអត់អីទេ មិនបាច់គ្រាហ៏បងទេអូន"

"អត់អីយ៉ាងម៉េច?បងស្លក់មុខអស់ទៅហើយ ថ្ងៃនេះសម្រាកសិនទៅកុំទាន់ទៅធ្វើការអី"មិនថាខំនិយាយយ៉ាងណាគេនៅតែគ្រវីក្បាលក្រសោបដៃនាយតូចមកកាន់

"បងមិនអីពិតមែន ពួកយើងទៅញ៉ាំអាហារពេលព្រឹកវិញទៅ"គេញញឹមហើយដើរចេញមកមុនទុកអោយថេយ៉ុងឈរមើលផែនខ្នងរបស់ស្វាមីដែលដើរចេញទៅទាំងអារម្មណ៏មិនសូវស្ងប់

"ប៉ាប៉ាអូខេអត់"ហ្សេនឈរអោបតុក្កតារហ័សរត់មកអោបជើងឪពុកទាំងទឹកមុខមិនល្អ ទើបជុងហ្គុករហ័សលើកកូនពរហើយថើបគេជាច្រើនខ្សឺត

"កូនចុះពីកៅអីធ្វើអី ក្រែងមុននេះអាប់ប៉ាដាក់អោយកូនអង្គុយញ៉ាំអាហារនោះ? "

"មកពីកូនបារម្ភនឹងហើយ ប៉ាប៉ាអត់ទាន់ឆ្លើយទេថាអូខេឬអត់"

"បើមិនអូខេស្មានតែអាចពរកូនបានបែបនេះឬ? "អាល្អិតស្ទុះមកអោបកជុងហ្គុកទាំងពេបមាត់តិចៗផង

"ប៉ាប៉ាឆាប់ជាណា មកនេះហ្សេនថើបអោយជំងឺវារត់ចេញអោយឆ្ងាយ"សម្តីរបស់ក្មេងល្អិតធ្វើអោយអ្នកជាឪពុកមិនអាចទប់ស្នាមញញឹមបានសូម្បីតែថេយ៉ុងដែរឈរមើលប៉ាកូននេះពីក្រោយក៏សើចឡើងមកតិចៗដែរ

"ហ្សេនឆាប់ទៅញ៉ាំអាហាររបស់កូនទៅ កុំអោយប៉ាកូនពរយូរពេកអីគាត់កំពុងមិនស្រួលខ្លួន"

"បាទអាប់ប៉ា"ហ្សេនរមួលខ្លួនចុះពីដៃរបស់ជុងហ្គុករត់សម្តៅទៅរកកៅអីរបស់ខ្លួនហើយឡើងមកអង្គុយញ៉ាំបបរ ចំណែកជុងហ្គុកក៏មកអង្គុយក្បាលតុដោយមាននាយតូចលើកបបរមកអោយ

"ថ្ងៃនេះទៅពេទ្យពិនិត្យជាមួយអូនណាអោយអូនបានស្ងប់ចិត្តថាបងពិតជាមិនអី"

[Accidentally met you ] COMPLETE ✔️Where stories live. Discover now