ភាគ១៥:ប្តូរគោលដៅ

6.6K 362 10
                                    

ពាក់កណ្តាលអាធ្រាត្រ

នេះកន្លងទៅអស់រយ:ពេលជាច្រើនម៉ោងទៅហើយយប់ក៏កាន់តែជ្រៅ ប៉ុន្តែត្របកភ្នែករបស់នាយហាក់មិនព្រមបិតគេងលង់លក់ដូចថេយ៉ុងនិងកូនសោះ គេអោនថើបសក់នាយតូចថើរៗទើបសន្សឹមឈានចុះពីលើគ្រែដើរសម្តៅទៅកូនគ្រែដែរកូនប្រុសកំពុងគេងហើយអោនថើបកូនប្រុសថើរៗដូចគ្នារូចក៏រហ័សងើបចាកចេញពីបន្ទប់នេះចូលទៅកាន់បន្ទប់ធ្វើការរបស់ខ្លួនដោយអារម្មណ៏ស្មុគស្មាញបង្កប់ទៅជាមួយ

"ចាហ្វាយ? "អេហ្វ្រុនដែរចេញមកចាក់ទឹកផឹកងាកសម្លឹងឃើញអ្នកជាចាហ្វាយបម្រុងនឹងបើកទ្វារចូលបន្ទប់ធ្វើការទាំងកណ្តាលយប់ស្ងាត់ទើបប្រញាប់ហៅឃាត់ដើម្បីសួរនាំ

"យប់ហើយឯងមិនទាន់សម្រាកទេ? "

"ខ្ងុំមកយកទឹកញ៉ាំ ចុះចាហ្វាយវិញហេតុអ្វីមិនព្រមសម្រាក? "ជុងហ្គុកមិនមាត់តែបានត្រឹមដេញអោយអេហ្វ្រុនទៅសម្រាកចំណែកនាយរុញទ្វារចូលមកបន្ទប់ធ្វើការរបស់ខ្លួនបាត់

ទូរសម្ងាត់ក្នុងបន្ទប់ធ្វើការបានបើកឡើង បង្ហាញអំពីឯកសារមួយចំនួននិងប្រអប់ធំល្មមពណ៏ខ្មៅមួយ ជុងហ្គុកលូកយកប្រអប់នោះចេញមកខាងក្រៅដាក់លើតុធ្វើការមុននឹងសន្សឹមបើកវាឡើងដែរបង្ហាញអោយឃើញអំពីកន្សែងចាក់ពណ៏ទឹកដោះគោមានស្នាមប្រលាក់ឈាមតិចតួចកកជាប់នៅលើនោះ

"...... "គេចាប់លើកកន្សែងនោះចេញពីប្រអប់មកអង្គុយកាន់នឹងដៃខណ:នឹកស្រម៉ៃទៅដល់កាលដែរគេបានជួបម្ចាស់កន្សែងបង់កនេះជាលើកដំបូងគិតទៅមានរឿងរ៉ាវច្រើនណាស់ដែរបានកើតឡើងនៅពេលនោះហើយក៏ជាពេលវេលាដែរបានបង្រៀនគេច្រើនដូចគ្នា រយ:ពេលបន្ទាប់ពីនេះអាចនឹងមិនដឹងថាមានរឿងអ្វីកើតឡើងខ្លះប៉ុន្តែក៏លួចសង្ឃឹមថាគ្រប់យ៉ាងនឹងល្អប្រសើរទៅចុះ

មួយសប្តាហ៏កន្លងផុត

កន្លងផុតរយ;ពេលមួយអាទិត្យពេញក៏មិនឃើញមានអ្វីកើតឡើងបន្ទាប់ពីការប៉ុនប៉ងដុតចម្ការកាហ្វេរទៀតនោះឡើយប៉ុន្តែយ៉ាងណាក៏មិនអាចប្រហែសបានឡើយព្រោះជុងហ្គុកដឹងច្បាស់ណាស់ថាអេដវីនកំពុងតែតាមដានស៊ើបពីស្ថានភាពរបស់គេ

[Accidentally met you ] COMPLETE ✔️Where stories live. Discover now