Chapter 73: hyunhee ចេញមកតាមណា

1.2K 136 6
                                    

« Papa »

« ហឹម? » Jungkook ក្រហឹមតបពេលអាល្អិតនៅក្នុងដៃហៅខ្លួន។

« hyunhee ចង់ដឹង »

« កូនចង់ដឹងរឿងអី? »

« hyunhee ចេញមកតាមណាប៉ាប៉ាដឹងទេ? ហើយនរណាជាអ្នកផលិត hyunhee? » សំណួរដ៏គួរឲ្យចង់អស់សំណើចរបស់អាល្អិតដែលទើបតែមានវ័យ ៣ ឆ្នាំក៏សួរឡើងទៅកាន់លោកប៉ារបស់គេធ្វើឲ្យ Jungkook ឯណោះទប់សំណើចស្ទើរស្រក់ទឹកភ្នែកព្រោះតែសំណួររបស់កូនប្រុសពៅរបស់នាយ។

« កូនទៅបានសំណួរអញ្ចឹងមកពីណា? » Jungkook សម្លឹងមុខកូនទាំងចង់សើចមុននឹងចាប់ថើបក្រញិចគេខ្លាំងៗទាំងគ្រឺតក្នាញ់នឹងទឹកមុខមោកៗមិនដឹងខ្យល់អីរបស់កូន។

« hyunhee ចង់ដឹងថា Appa និងប៉ាប៉ាបាន hyunhee មកពីណា? » hyunhee ងើយសម្លឹងមុខ Jungkook ភ្លឹសៗរង់ចាំចម្លើយចេញពីមាត់ឪពុក។

« គឺប៉ាជាអ្នកផលិតកូនជាមួយ Appa! »

« ផលិតតាមណាហើយគេផលិតយ៉ាងម៉េចទៅ? » សម្លេងតូចច្រមិចរបស់អាល្អិតនៅតែបន្តសួរឪពុកទាំងងឿងឆ្ងល់ទាំងចង់ដឹងជាខ្លាំង នេះគេទើបតែមានអាយុ ៣ ឆ្នាំប៉ុណ្ណោះប៉ុន្តែពូកែសួរពូកែចង់ដឹងរឿងណាដែលពិបាកនឹងប្រាប់ខ្លាំងណាស់ គួរឲ្យក្នាញ់ពិតមែន។

« កូនចង់ដឹងមែនទេ? អញ្ចឹងចាំប៉ាប្រាប់! ពីដំបូងគឺប៉ាជាអ្នកចាក់ទឹកហើយ Appa របស់កូនជាអ្នកកិនម្សៅបន្ទាប់មកពួកយើងក៏កិនរំលាយវាចូលគ្នាហើយយកទៅចំហុយរយៈពេល ៩ ខែ ១០ ថ្ងៃទើបបង្កើតបានជាកូននំបុ័ង Jeon hyunhee នោះអី! »

« ឡូយណាស់ៗ! ប៉ាប៉ាទៅផលិត hyunhee ឲ្យច្រើនទៀតមក hyunhee ចង់មានគ្នាឲ្យបានច្រើន » hyunhee ទះដៃសប្បាយអរនូវអ្វីដែលប៉ារបស់គេនិយាយទាំងខ្លួនគេមិនដឹងខ្យល់អី ឯអ្នកជាប៉ាឯណោះក៏ហួសចិត្តអស់សំណើចនឹងកូនប្រុសរបស់ខ្លួន។

« កូនទៅចង់បាន hyunhee ច្រើនមកធ្វើអីហឹម? Appa របស់កូនប្រាកដជាហត់នឹងកិនម្សៅជាមួយប៉ាស្លាប់ហើយ » Jungkook អស់សំណើចពេលនឹកឃើញដល់ទិដ្ឋភាពដែលគេត្រូវផលិត hyunhee ជាច្រើននាក់ទៀតជាមួយរាងតូចដើម្បីឲ្យ hyunhee ទី ១ របស់នាយគ្រាន់តែស្រម៉ៃក៏ចង់ខ្យល់ចាប់ដែរ។

MR BADBOY // j.jk x k.thWhere stories live. Discover now