ភាគមួយ

2.1K 63 2
                                    

មួយខែក្រោយមក
បន្ទាប់ពីមានរឿងនៅថ្ងៃនោះមក ក៏គ្មានអ្វីកើតឡើងទៀត គ្រប់យ៉ាងគឺដូចធម្មតាសម្រាប់ ឈីន យ៉ូឈីង នាងតូចរស់នៅតាមធម្មតាតាមបែបផែនរបស់ខ្លួន អាចនិយាយបានថាព្រោះនាងមិនបានខ្វល់ខ្វាយជាមួយ ទើបជីវិតរស់នៅធម្មតាបែបនេះ។
មួយរយៈនេះនាងត្រូវមើលមេរៀនដើម្បីប្រលងនៅអាទិត្យក្រោយ ដែលជាថ្ងៃប្រលងចុងក្រោយរបស់នាង ទើបមិនសូវបានចាប់អារម្មណ៍អ្វីច្រើន។
«ឈីងឈីង...»
«សិស្សច្បង...»យ៉ូឈីង ងាកទៅរកអ្នកហៅដោយចោលស្នាមញញឹមយ៉ាងស្រស់ស្អាតដាក់
យ៉ូឈីង អាចចាត់ទុកថាជាស្រីស្អាតម្នាក់បានយ៉ាងងាយ ព្រោះតែមុខមាត់តូចច្រមិចៗនេះ។កែវភ្នែកស្អាតខ្មៅនិលខុសប្លែកពីជនជាតិអាស៊ីមួយចំនួន ច្រមុះស្រួចតូចសមនិងបបូរមាត់ក្លែបក្រូច ក្រហមព្រឿងៗរបស់នាងយ៉ាងខ្លាំង សក់រំសាយវែងត្រឹមខ្នងតូចនោះ មិនធ្លាប់ទម្លាក់ចុះ នាងតែងតែលើកចងវាខ្ពស់ៗដើម្បីអោយស្រឡះមុខមាត់ ដូចជាពេលនេះអ៊ីចឹង
«ខានជួបគ្នាមួយរយៈមកហើយ តើសិស្សច្បងបាត់ទៅណា?»នាងតូចសួរនាំ ព្រោះតាំងពីថ្ងៃនោះមកនាងមិនដែរឃើញ ក្វាង ម៉ងកាន ទៀតឡើយមិនដឹងថាបាត់ទៅណា ពេលសួរនាំពីអ្នករៀនជាមួយគេ ក៏មានត្រឹមតែអ្នកប្រាប់ថាគេត្រូវប្រចាំការនៅពេទ្យរយៈពេលមួយខែពេញ ដោយគ្មានមូលហេតុទៅវិញ
«បងថាយើងទៅនិយាយគ្នានៅកន្លែងផ្សេងទៅ»ម៉ងកាន សម្លឹងមើលជុំវិញខ្លួនបន្តិច ក៏អូសនាងក្រមុំចេញពីរបងសាលាទៅរកហាងកាហ្វេតូចមួយនៅក្បែរនោះ
«ហេតុអីចាំបាច់រកកន្លែងនិយាយគ្នាស្ងាត់ៗដែរ?»យ៉ូឈីង ធ្វើមុខឆ្ងល់សម្លឹងមើលជុំវិញហាងដែលគ្មានភ្ញៀវសោះ មានត្រឹមតែបុគ្គលិកពីរនាក់ប៉ុណ្ណោះ
«គឺគ្រាន់តែចង់រកកន្លែងស្ងាត់និយាយគ្នាទើបវាស្រួលបន្តិច»
«មានអ្វីកើតឡើងឬអត់ ហេតុអីតាំងពីថ្ងៃនោះមកខ្ញុំមិនដែរឃើញសិស្សច្បងត្រលប់មកបន្ទប់វិញបែបនេះ?»
«គឺវាវែងឆ្ងាយខ្លាំងណាស់ តែបងគ្រាន់តែចង់ផ្ដាំថាមួយរយៈនេះ ឈីងឈីង ប្រយ័ត្នខ្លួនខ្លះក៏ល្អណា»
«សិស្សច្បងចង់មានន័យថាម៉េចទៅ?»
«ចាំបានមនុស្សប្រុសម្នាក់ដែរ ឈីងឈីង បានជួយនៅថ្ងៃនោះទេ?»
«ចាស ចាំបានតើ តែពេលនេះគេយ៉ាងម៉េចហើយ នៅរស់ឬអត់?»ពេលគិតដល់មនុស្សម្នាក់នោះ នាងក៏មានទឹកមុខមិនល្អភ្លាមព្រោះនៅចាំបានច្បាស់ ថ្ងៃនោះពេលនាងអោយ ម៉ងកាន យកគេទៅមន្ទីរពេទ្យបាត់ស្អែកឡើងក៏មានមនុស្សប្រុសប្លែកមុខមួយក្រុមធ្វើខ្លួនដូចពួកអ្នកលេង មកដើរមើលនៅម្ដុំកន្លែងស្នាក់របស់ពួកនាង មួយអាទិត្យជាប់គ្នាតែម្ដង ដោយខាងសាលាមិនបានហាមប្រាមអ្វី អោយពួកគេចេញចូលតាមចិត្ត នៅមានការតាមឆែកមើលតាមបន្ទប់ទៀតផង សូម្បីតែបន្ទប់របស់នាងក៏ពួកនោះចូលមកឆែកឆេដែរ តែពួកវារកអ្វីមិនឃើញក៏ត្រលប់ទៅវិញអស់ទៅ
«គេរួចផុតពីគ្រោះថ្នាក់ហើយ»
«វ៉ាវ...ធូរចិត្តបន្តិចដែរគេមិនអី»
«តែបងថាវាចម្លែកៗយ៉ាងម៉េចក៏មិនដឹងទេណា...»
«សិស្សច្បងចង់មានន័យថាម៉េច? »
«គឺប្រុសម្នាក់នោះ ពេលសម្រាកនៅពេលតែបីថ្ងៃប៉ុណ្ណោះ ក៏បាត់ខ្លួនទៅដោយគ្មានស្លាកស្នាមអ្វីសោះ ហើយបន្ទាប់ពីគេបាត់ខ្លួនមិនបានប៉ុន្មានម៉ោងផង ក៏មានពួកអ្នកលេងចូលមកមន្ទីរពេទ្យ តាមរកអ្នកជម្ងឺម្នាក់ដែលមានរបួសដោយត្រូវកាំបិតចាក់ ប្រាប់ថាជាបក្សពួកជាមួយពួកគេនោះទៀតផង»
«មែនឬ ពិតជាប្លែកមែនទេតើ ព្រោះនៅសាលារបស់យើង សូម្បីតែកន្លែងស្នាក់ក៏មានពួកអ្នកលេងទៅបង្ហាញខ្លួននៅទីនោះដែរ មានការចូលឆែកឆេទៀតផង»
«មែនឬ?»ម៉ងកាន បើកភ្នែកធំៗដោយការភ្ញាក់ផ្អើល សូម្បីតែមាត់ក៏ចំហធ្លុងដែរ
«ចាស តែពួកគេរកមិនឃើញស្អីទេក៏ចេញទៅអស់វិញទៅ»
«ឈីងឈីង ដឹងទេថាពួកនោះវាមករកអី? »
«មិនដឹងទេព្រោះគ្មានឮនរណានិយាយអីទេ ម្នាក់ៗខ្លាចពួកនោះឡើងរួញខ្លួនទៅហើយ»
«ចុះពួកវាមានចូលទៅបន្ទប់របស់ ឈីងឈីង ទេ?»
«ចូលទេតើ តែកុំភ័យអីពួកគេរកមិនឃើញស្អីទេ ខ្ញុំធ្វើតាមសិស្សច្បងប្រាប់អស់ហើយ ពួកគេរកម៉េចនឹងឃើញទៅ»
«បែបនេះធូរទ្រូងបន្តិច»
«ចុះសិស្សច្បងវិញបាត់ទៅណាដែរ?»
«មិនបានបាត់ទៅណាទេ គឺខាងមន្ទីរពេទ្យសុខៗក៏ស្រាប់តែអោយបងត្រេននៅទីនោះពេញមួយខែដោយមិនបាច់ប្រលងចេញ ហើយនៅអោយអាហារូបករណ៍ចេញទៅរៀននៅក្រៅប្រទេសទៀតផង គិតថាវាចម្លែកដែរទេ?»
«វាក៏ប្លែក តែហេតុអីសិស្សច្បងធ្វើមុខដូចជាមិនសប្បាយចិត្តសោះអ៊ីចឹង?»យ៉ូឈីង សើចញឹមៗពេលឃើញ ម៉ងកាន ធ្វើមុខដូចជិតស្លាប់
«គឺវាចម្លែកហ្នឹងណា»
«ចម្លែក?ឬថាសិស្សច្បងមិនចង់បានអាហារូបកណ៍នេះទេ?»
«ក្មេងឆ្កួតអ្នកណាមិនចង់បានអាហារូបករណ៍រៀនមិនអស់លុយទៅ»
«ចុះមកធ្វើមុខដូចមនុស្សជិតស្លាប់ធ្វើអី?»
«គឺបងឆ្ងល់ហ្នឹងណា សាកគិតលោមើលទៅមើល ហេតុអីសុខៗក៏ខាងមន្ទីរពេទ្យដែលបងចុះត្រេនស្រាប់តែអោយអាហារូបករណ៍ មកងាយៗម្ល៉េះ ឬថាមានអ្វីលាក់បាំងពីខាងក្រោយ?»
«សិស្សច្បងមិនគួររៀនខាងពេទ្យសោះ...»
«នាងច្រម៉ក់និយាយឆ្កួតស្អីហ្នឹង...»
«គឺបងពូកែសង្ស័យច្រើនគួរតែចូលខាងប៉ូលីសស៊ើបអង្កេតប្រហែលជាសមជាងណា»
«ក្មេងឆ្កួត»ម៉ងកាន អស់សំណើចជាសម្ដីនាងតូចនៅចំពោះមុខ
«ចុះអាហារូបករណ៍របស់សិស្សច្បងត្រូវចេញទៅពេលណា?»
«អាទិត្យក្រោយនេះ»
«ចំថ្ងៃខ្ញុំប្រលងចេញល្មម មើលទៅមិនបានទៅជួនដំណើរសិស្សច្បងទេ»
«ពិតមែនឬ ពិតជាគួរអោយស្ដាយមែន បងគិតថាយ៉ាងហោចណាស់ក៏មាន ឈីងឈីង មួយទៅជូនដំណើរដែរទេតើ»ចម្លើយរបស់នាងធ្វើអោយ ម៉ងកាន សើចលេងសមទើបបានតែដកដង្ហើមធំជំនួសវិញ
«ក៏សិស្សច្បងមានមិត្តភក្ដិទៅជូនដំណើរដែរទេតើ?»ព្រោះដឹងថាគេក៏គ្មានគ្រួសារដូចជានាងដែរ ទើបជ្រើសរើសនិយាយលើកទឹកចិត្តដោយវិធីបែបនេះ មិនមែនថានាងមិនចង់ទៅជូនដំណើរគេទេ តែព្រោះថាវាជាថ្ងៃដែលនាងត្រូវប្រលងចេញ មិនអាចចេញទៅបានឡើយ នាងសង្ឃឹមថាគេនឹងយល់ពីរឿងនេះមិនខឹងឬអន់ចិត្ត
«តែវាមិនដូចគ្នាទេ ឈីងឈីង »
«អឺ...សិស្សច្បង»ពេលត្រូវគេសម្លឹងមើលដោយក្រសែភ្នែកប្លែកៗ នាងក៏ធ្វើខ្លួនមិនត្រូវព្រោះដឹងថាគេគិតមកលើខ្លួនបែបណា ហើយនាងក៏មិនបានស្អប់ខខ្ពើមគេដូចគ្នា ពេលត្រូវសម្លឹងមុខដោយអារម្មណ៍ជ្រាលជ្រៅបែបនេះហើយ នាងក៏មានអារម្មណ៍ញាប់ញ័រដោយប្រាប់មិនត្រូវដូចគ្នា
«បងដឹងថា ឈីងឈីង ដឹងថាបងគិតបែបណាចំពោះ ឈីងឈីង...»ម៉ងកាន ស្រវាចាប់ដៃតូចមកច្របាច់ណែន ភ្នែកក៏សម្លឹងមុខនាងមិនដាក់
«ខ្ញុំ...គឺខ្ញុំ...»
«ដូច្នេះហើយបងមិនបានសុំអ្វីច្រើនទេ អាចទេ...រងចាំបងបីឆ្នាំសិន បីឆ្នាំក្រោយបងនឹងត្រលប់មកវិញ ត្រលប់មកសាងអនាគតជាមួយគ្នា...»
«សិស្សច្បង...»
«បានទេ ឈីងឈីង?»
«គឺ...គឺសុំពេលគិតសិនតើបានទេ?»
«បានបងអោយពេលគិតបីឆ្នាំ តែបីឆ្នាំក្រោយមកត្រូវតែព្រមធ្វើជាកូនក្រមុំរបស់បង»
«បែបនេះខ្សែលើគ្នាហើយណា»
«បងមិនបានខ្សែលើទេ»
«ឆឺស!»

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now