ភាគទី13

1.1K 52 0
                                    

រាងស្ដើងប្រែខ្លួនទៅមកដើម្បីគេចខ្លួនពីពន្លឺព្រះអាទិត្យដែរចាំងចូលតាមបង្អួច មករំខានពេលវេលាដេកពួនដ៏មានសេចក្ដីសុខរបស់ខ្លួន ទើបត្រសុលចូលទៅក្នុងភួយក្រាស់ ខិតខ្លួនចូលទៅរកភាពកក់ក្ដៅដើម្បីបន្តសុបិនដ៏មានសេចក្ដីសុខរបស់ខ្លួនបន្ត
ប៉ុន្តែពេលអឹបមុខនឹងភាពកក់ក្ដៅនោះបន្តហើយ ក៏ទទួលអារម្មណ៍ថាវាដូចជាប្លែកៗ ទើបលើកដៃមកប៉ះលើវាថ្នមៗទាំងមិនបើកភ្នែកមើល។ដៃតូចប៉ះដេញពីត្រង់មុខដែលអឹបនោះឡើងទៅលើ ចុះក្រោមជាច្រើនដង ហើយក៏អត់ចម្លែកចិត្តមិនបានដែលប៉ះដល់អ្វីម្យ៉ាង ដែលកង់ៗដូចទឹករលកតែរឹងមាំដូច...តើវាដូចជាស្អីទៅ នាងដូចជាធ្លាប់បានប៉ះវានៅកន្លែងណាមួយពីមុនមក តែក៏គិតមិនឃើញទើបត្រូវបើកភ្នែកមួយចំហៀង ដើម្បីមើលអោយប្រាកដចិត្តថានោះជាស្អី ហើយពេលឃើញវាពេញៗភ្នែកហើយ នាងក៏ស្លុតចិត្តគាំងនៅមួយកន្លែងតែម្ដង
«អស់ចិត្តហើយមែនទេ?»សំឡេងគ្រលររឹងៗបន្លឺឡើងនៅលើក្បាលតូច មុននឹងដៃក្រាស់ចាប់ទាញចង្ការនាងអោយងើយមកប្រសព្វភ្នែកជាមួយ ហើយក៏ញោចចុងមាត់តិចៗពេលឃើញទឹកមុខភ្ញាក់ដូចឃើញខ្មោចរបស់នាង
ប្រហែលជាស្មានមិនដល់ទេថាឃើញគេនៅដេកត្រង់នេះជាមួយ តែការពិតទៅគេក៏មិនសូវយល់ពីខ្លួនឯងប៉ុន្មានដែរថាមកពីហេតុអី ទើបជ្រើសរើសមកទីនេះទាំងយប់ ហើយមកបូជាទ្រូងអោយនាងដេកកើយពេញមួយយប់បែបនេះដូចគ្នា
«ម៉េច...ម៉េចក៏លោកមកដេកនៅត្រង់នេះបានទៅវិញអ៊ីចឹង?»ទម្រាំតែអាចរកសំឡដងខ្លួនឯងមកវិញបាន នាងក៏សឹងតែខាំអណ្ដាតខ្លួនឯងអោយដឹងណាណីតែម្ដង ដែលត្រឹមឃើញមុខសង្ហារនៅជិតៗ បានឃើញស្នាមញញឹមសង្ហារខាបព្រលឹងរបស់គេហើយ ក៏ញ័របេះដូងអស់ទៅហើយពិតជាគួរអោយខឹងខ្លាំងណាស់
«បន្ទប់នេះជារបស់ខ្ញុំ នាងគិតបែបណាថាខ្ញុំមិនអាចចូលមកដេកនៅត្រង់នេះបាន?»
«តែយប់មិញខ្ញុំបានចាក់សោរួចហើយទេតើ?»នាងក្រមុំរអ៊ូដាក់ខ្លួនឯងតិចៗ ព្រោះថាយប់មិញនាងពិតជាបានចាក់សោពិតមែន
«ខ្ញុំមានកូនសោ»រីហ្សែក ជួយស្រាយចម្ងល់អោយនាងដោយទឹកមុខរាបៗ មុននឹងរុញអ្នកដែលមិនទាន់ដកខ្លួនចេញពីគេ អោយទៅដេកកើយខ្នើយវិញ ដោយគេក៏ទាញកន្សែងដែលនៅចុងជើងយកមកពាក់ ដើម្បីបិទបាំងល្វែងក្រោម ដែលមានអ្វីម្យ៉ាងកំពុងភ្ញាក់មកដូចគ្នា ហើយព្រោះខ្លាចថាធ្វើអោយនាងភ្ញាក់ម្ដងទៀតទើបត្រូវបិទបាំងវាសិន តែភ្នែកបែរជាសម្លឹងមើលគល់ទ្រូងសខ្ចីដែលលិចចេញពីអាវដំណេកកជ្រៅរបស់នាង ដោយការចូលចិត្ត
«ងើបបានហើយកុំមកដេកសម្ពឹកនៅទីនេះអោយសោះ»
«ហេតុអីខ្ញុំដេកសម្ពឹកមិនបាន បើខ្ញុំនៅទីនេះក្នុងឋានៈជាផ្ការងចាំរុះរោយសោះ»យ៉ូឈីង ធ្វើជាក្បាលរឹងទាញភួយមកគ្របក្បាលជិតភ្លាម ព្រោះមិនទាន់បាត់តូចចិត្តជាមួយគេចំពោះរឿងកាលពីយប់មិញនៅឡើយ
«បើមិនក្រោកនៅពេលនេះទេ នាងកុំសង្ឃឹមអាចចេញពីបន្ទប់មួយនេះផុតអោយសោះ»
«មានន័យថាម៉េច? »យ៉ូឈីង ទាញភួយចេញពីក្បាលយ៉ាងលឿន មុននឹងស្ទុះក្រោកអង្គុយសួរនាំគេវិញយ៉ាងលឿន
«ខ្ញុំទុកពេលអោយនាង15នាទីដើម្បីចាត់ការខ្លួនឯងអោយរួចរាល់ មិនអ៊ីចឹងទេខ្ញុំមិននាំនាងចេញទៅដើរមើលនៅក្នុងភូមិគ្រឹះ នីកូលណាយ ឆឺងហ្គេល ឡើយ»
«នឹងធ្វើអោយរួចមិនអោយលើសពី10នាងទីទេ»នាងក្រមុំស្រែកចាចដោយការសប្បាយចិត្តមុននឹងស្ទុះក្រោកពីគ្រែ រត់ចូលបន្ទប់ទឹកយ៉ាងលឿន ដោយមានស្នាមញញឹមអស់សំណើចពី រីហ្សែក ដែលតាមមើលពីខាងក្រោយ
ពេលខ្លះស្រីម្នាក់នេះក៏ធ្វើខ្លួនគួរអោយស្រឡាញ់មួយបែបដែរ...

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now