ភាគ25

956 37 0
                                    

ភាគ25
អាហារពេលព្រឹកដ៏សែនតានតឹងរបស់ភូមិគ្រឹះ នីកូលណាយ ឆឺងហ្គេល ចាប់ផ្ដើមប្រព្រឹត្តិឡើងដោយគ្មាននរណានិយាយអ្វីសោះក្រៅពីម៉ាដាម ដែលនិយាយនេះនិយាយនោះមិនចេះហត់ ដោយកូនៗទាំងពីរគ្មាននរណាតបតជាមួយ ម្នាក់គិតតែញាំអាហាររបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ ធ្វើដូចគ្មានវត្តមានរបស់ម្ដាយនៅត្រង់នេះ
«ខ្ញុំឆ្អែតហើយ» រីហ្សាក់ ក្រោកឈរពេញកម្ពស់ពេលអាហារនៅក្នុងចានរលួសតែបន្តិច មិនដល់ពាក់កណ្ដាលផង ទឹកមុខមាំស្លេកបន្តិចដូចមនុស្សមិនបានដេកពួន រាបស្មើសម្លឹងមុខបងប្រុស ដែលដួសអាហារដាក់មាត់យឺតៗ មិនចាប់អារម្មណ៍ជាមួយអ្វីទាំងអស់ដែលនៅជុំវិញខ្លួន
«អ៊ៅ!នេះញាំមិនបានប៉ុន្មានផងក៏ឆ្អែតហើយឬ រីហ្សាក់ ម៉េចក៏កូនញាំតិចដល់ថ្នាក់នេះមិនល្អចំពោះសុខភាពទេណា»ម៉ាដាមស្ដីបន្ទោសកូនប្រុសដោយទឹកមុខជាអ្នកម្ដាយចិត្តល្អដែលព្រួយបារម្ភពីកូនខ្លាំង
«ខ្ញុំថ្លង់ ធ្វើអោយលេបមិនចូល» រីហ្សាក់ តបយ៉ាងសោះកក្រោះ ពេបមាត់ញញឹមដាក់អ្នកដែលតាំងខ្លួនជាម្ដាយរបស់គេ ដោយការស្អប់ខ្ពើម មុននឹងបែរខ្នងដើរចេញធ្វើមិនដឹង តែមិនទាន់ដើរដល់ទ្វារផង ក៏ត្រូវនរណាម្នាក់ចាប់បើកទៅមុន ទើបអ្នកកំលោះជ្រិមភ្នែកបន្តិចជាមួយពន្លឺដែលចាំងចូលមក
រាងស្ដើងខ្ពស់ស្រឡះរបស់មនុស្សស្រីស្អាតម្នាក់ដើរចូលមក ដោយឫកពាជាស្ត្រីថ្លៃថ្នូរធ្វើអោយគ្រប់គ្នាដែលនៅក្នុងនេះ បែរទៅរកអ្នកចំណូលថ្មីទាំងអស់លើកលែងតែ រីហ្សែក ដែលនៅស្ងៀមមិនចាប់អារម្មណ៍អ្វី
«រ៉ូហ្សា មកហើយឬមីងចាំឡើងយូរហើយណា»ម៉ាដាម វិវៀរ៍ ដើរចូលស្វាមគន៍អ្នកមកដល់ថ្មីនោះស្នាមញញឹមទន់ភ្លន់ មុននឹងចូលទៅឱបយ៉ាងណែនធ្វើដូចនឹកណាស់ ទាំងដែលមិនធ្លាប់ធ្វើដាក់កូនៗ
«សុំទោសផងអ្នកមីងព្រោះពេលព្រឹកបែបនេះស្ទះខ្លាំងទើបខ្ញុំមកយឺតបែបនេះ»ស្រីស្អាតរាងដូចតារាម៉ូតដែលបន្លឺវាចាស្រួយស្រេសឡើង ភ្នែកក៏សម្លឹងមើលទៅជុំវិញខ្លួនដោយការចាប់អារម្មណ៍ តែក៏ធ្វើមុខឆ្ងល់បន្តិចពេលបានជួបបុរសសង្ហារដែលមានមុខមាត់ដូចគ្នាដល់ទៅពីរនាក់ ដោយម្នាក់កំពុងឈរឱបដៃលើកចិញ្ចើមសម្លឹងមុខនាងដោយមិនរាប់ញាតិជាមួយ ចំណែកម្នាក់ទៀតធ្មឹងមិនចាប់អារម្មណ៍ជាមួយវត្តមានរបស់នាងនៅពេលនេះឡើយ
ហេតុអីប្រុសៗនៅក្នុងផ្ទះមួយនេះសោះកក្រោះដាក់ភ្ញៀវបែបនេះ ធ្លាប់ឮតែពាក្យអាចាមអារាម តែពេលមកជួបផ្ទាល់នាងក៏ព្រមជឿភ្លាម សង្ហារ តែសោះកក្រោះដូចទឹកកក
«មិនអីទេយ៉ាងណាក្មួយក៏មកតាមពាក្យអញ្ជើញរបស់មីងដែរណា អូមែន... មីងភ្លេចណែនាំអោយក្មួយស្គាល់កូនៗរបស់មីង ម្នាក់ដែលឈរក្បែរទ្វារនោះជាកូនប្រុសទីពីររបស់មីងឈ្មោះ រីហ្សាក់ ដែលក្មួយប្រហែលជាធ្លាប់ឃើញគេនៅតាមកម្មវិធីមុខជំនួញផ្សេងៗហើយ ចំណែកម្នាក់ដែលអង្គុយនៅត្រង់នោះជាកូនប្រុសច្បងរបស់មីងឈ្មោះ រីហ្សែក គេជាមនុស្សមិនសូវមាត់កទេកុំប្រកាន់អីណា»
«ចាស សួស្ដីបងប្រុសទាំងពីរខ្ញុំ រ៉ូហ្សា ម៉ាន់ណា ជាកូនស្រីតែម្នាក់របស់លោកចៅហ្វាយក្រុង»ស្រីស្អាតញញឹមយ៉ាងស្រស់ដាក់កំលោះទាំងពីរដោយការរាក់ទាក់ តែអ្វីដែលទទួលបានមកវិញគឺភាពសោះកក្រោះ
«ខ្ញុំគ្មានប្អូនស្រីទេតាំងពីកើតមក បងប្រុសខ្ញុំទៅធ្វើការហើយប្រយ័ត្នខ្លួនផង» រីហ្សាក់ ចោលសម្ដីមិនរក្សាទឹកចិត្តអ្នកណាចេញមកយ៉ាងសោះកក្រោះ មុននឹងដើរចេញទៅបាត់
«អឹម...មិនអីទេគេគឺបែបនេះកុំប្រកាន់អី ចូលទៅអង្គុយសិនទៅណា»ម៉ាដាមជួយកែបករែស្ថានការណ៍ មុននឹងដឹកដៃស្រីស្អាតទៅអង្គុយកៅអីនៅខាងស្ដាំដៃរបស់ រីហ្សែក ដែលកន្លែងនោះជាកន្លែងរបស់ រីហ្សាក់
«មេការ ឈឺសស៊ូមេរ៉ាក អោយក្មេងៗយកអាហារពេលព្រឹកមួយឈុតទៀតមកអោយ រ៉ូហ្សា ផង»
«បាទ»មេការចំណាស់ងាកទៅងក់ក្បាលដាក់អ្នកបម្រើម្នាក់ដែលឈរក្បែរ មុននឹងមនុស្សម្នាក់នោះប្រញាប់ធ្វើតាមបញ្ជាភ្លាម
តែទ្វារមិនទាន់បានរុញបើកចេញទៅផង សំឡេងមានអំណាចរបស់មនុស្សម្នាក់ក៏បន្លឺឡើងយ៉ាងត្រជាក់ ធ្វើអោយគ្រប់គ្នាញ័រខ្លួនភ្លាម
«ចេញពីកន្លែងរបស់ រីហ្សាក់ ភ្លាមទៅ»រីហ្សែក សម្លឹងមុខមនុស្សស្រីដែលព្រហើនហ៊ានមកអង្គុយកន្លែងរបស់ប្អូនប្រុស ដោយទឹកមុខគួរអោយខ្លាច សឹងតែធ្វើអោយអ្នកម្ខាងទៀតស្រែកយំចេញមកទៅហើយ
«រីហ្សែក ម៉េចក៏ថាអោយប្អូនបែបនេះ រីហ្សាក់ ក៏ទៅបាត់ទៅហើយប្អូនអង្គុយសិនមិនបានឬ?»
«មិនបាន ចេញភ្លាមទៅ»ម្ដងនេះគេគំហក ថែមទាំងលើកដៃចង្អុលដេញទៀតផង
«អ្នកមីង...»រ៉ូហ្សា ខ្លាចឡើងញ័រខ្លួនទទ្រើតទៅហើយ ពេលមកជួបមនុស្សកំណាចបែបនេះ តាំងពីកើតមកនាងទើបតែបានជួបមនុស្សបែបនេះជាលើកដំបូងទេ
«រីហ្សែក មានឃើញថាប្អូនខ្លាចទេ យ៉ាងណានាងក៏ជាប្អូនជីដូនមួយរបស់កូនណា»
សម្ដីរបស់ម៉ាដាមមួយឃ្លានេះមិនត្រឹមតែធ្វើអោយ រីហ្សែក ញោចខ្លួនទេសូម្បីតែគ្រប់គ្នានៅទីនេះក៏ដូចគ្នា ជាពិសេសគឺ យ៉ូឈីង ដែលទ្រាំមកយ៉ាងយូរហើយនោះ ក៏មានអារម្មណ៍ដូចមានអ្វីម្យ៉ាងមកចាក់ចំកណ្ដាលដើមទ្រូងតែម្ដង នាងមានអារម្មណ៍មិនល្អតាំងពីភ្ញាក់ពីដំណេកមកមិនឃើញ រីហ្សែក នៅក្បែរមកម្ល៉េះ ពេលនេះក៏មកជួបជាមួយរឿងដែលនាងកំពុងខ្លាច ក៏ធ្វើអោយបេះដូងមួយដួងតូចក្រៀមស្វិតយ៉ាងចម្លែក ទើបប្រឹងសម្លឹងមើលទៅ រីហ្សែក ដែលពេញមួយព្រឹកហើយគេមិនងាកមករក ធ្វើខ្លួនសោះកក្រោះដាក់នាងដោយគ្មានហេតុផល
«ខ្ញុំមានសាច់ញាតិដែរឬ?ខាងណាដែរ?ប្ដីក្រោយរបស់អ្នកឬមួយក៏អត់?»អ្នកលោះចោលសំណួរចុកឈាមអោយម្ដាយបង្កើត ដោយទឹកមុខពេបជ្រាយ
ស្រីម្នាក់នេះគឺនៅតែដូមដើមមិនផ្លាស់ប្ដូរ...គឺថោកទាប តណ្ហាក្រាស់ជាងអ្វីដែលគេគិតទៅទៀត វាមិនប្លែកទេដែលនាងមានប្ដីច្រើនចម្រុះមុខគ្នា រហូតដល់គេចាំមិនអស់ តែវាក៏មិនមែនជាអ្វីដែលគេគួរចងចាំ ព្រោះពួកឆ្កែញីឈ្មោលអស់ទាំងនោះមិនមែនជាអ្វីដែលគេគួរចាប់អារម្មណ៍ ដោយសារស្រីម្នាក់នេះមិនមែនជា នីកូលណាយ ឆឺងហ្គេល តទៅទៀតឡើយ
«រីហ្សែក ម៉េចក៏និយាយធ្ងន់ៗបែបនេះដាក់ម៉ាក់ទៅកើត?»
«ហេតុអីខ្ញុំនិយាយមិនបាន ឬថាខ្ញុំនិយាយខុសត្រង់ណាមួយ មិនមែនជាប្ដីតែជាប្រុសថ្មីមែនទេ?ខ្ញុំដូចជាចាប់ផ្ដើមចង់សរសើរអ្នកហើយណា»គេញញឹមប្រមាថដាក់ មុននឹងក្រោកឈរពេញកម្ពស់ បែរខ្លួនរកដើរចេញ
«ឆាប់ឈប់ភ្លាមណា...រីហ្សែល ចៅធ្វើបែបនេះមិនបានទេ...»
«ហេតុអីខ្ញុំធ្វើមិនបាន ជួយអោយហេតុផលបន្តិចទៅ?»
«ព្រោះ រ៉ូហ្សា គឺជាអនាគតភរិយារបស់កូន...តែម្នាក់គត់»ម៉ាដាមសង្កត់ធ្ងន់ត្រង់ប្រយោគចុងក្រោយ ទើបធ្វើអោយកូនប្រុសបែរមករក តែម្ដងនេះកែវភ្នែករបស់គេបែរជាត្រជាក់ដូចតំបន់ប៉ូលអ៊ីចឹង
តែមនុស្សតែម្នាក់ដែលស្លុតខ្លាំងបំផុតនោះគឺ យ៉ូឈីង ត្រឹមតែស្ដាប់សម្ដីមួយឃ្លានេះចប់ភ្លាម ទឹកភ្នែកមួយតំណក់ក៏ស្រាប់តែស្រក់មកចេញពីប្រឡង់ភ្នែកភ្លាម ព្រោះអ្វីដែលនាងខ្លាចវាកំពុងតែកើតឡើងពិតមែន
«អ្នកនិយាយថាម៉េច?»
«រ៉ូហ្សា ជាអនាគតភរិយារបស់កូនចាប់ពីពេលនេះទៅនាងនឹងត្រូវមករស់នៅទីនេះ កូនយល់មែនទេ?»ម៉ាដាមបាញ់ខ្សែភ្នែកត្រជាក់ដាក់កូនប្រុស មុននឹងរេចុងកន្ទុយភ្នែកទៅរកមនុស្សម្នាក់ដែលឈរញ័រខ្លួនទទ្រើតនៅក្បែរជញ្ជាំង ដូចចង់ដាស់តឿនអ្វីម្យ៉ាងចំពោះកូនប្រុសមិនអោយបដិសេធបាន
រីហ្សែក កុំយល់ព្រម...សូមអង្វរលោកបដិសេធទៅ កុំតបទទួលអី...កុំធ្វើអោយខ្ញុំឈឺចាប់ជាងនេះបានទេ?
យ៉ូឈីង បន់ស្រន់នៅក្នុងចិត្ត ហើយក៏មានសង្ឃឹមយ៉ាងខ្លាំងថាគេនឹងនិយាយបដិសេធដោយឈាមត្រជាក់ ព្រោះមនុស្សស្រីតែម្នាក់ដែលគេសន្យាជាមួយគឺជានាង មិនមែនស្រីស្អាតម្នាក់នោះឡើយ
«តាមចិត្ត...»
ផាំង...
ដូចរន្ទះចំកណ្ដាលបេះដូងរបស់ យ៉ូឈីង ត្រឹមតែឮអ្វីដែលគេតបចេញមកហើយ ក្ដីសង្ឃឹមទាំងអស់របស់នាងក៏ស្រាប់តែរលាយដូចអំបិលត្រូវទឹក ទឹកភ្នែកដែលពីដំបូងប្រឹងទប់ ពេលនេះក៏ស្រាប់តែហូរចុះមកដូចទឹកបាក់ទំនប់ ឈឺចាប់ដូចមានកាំបិតរាប់ពាន់មកចាក់លើបេះដូងអោយចេញឈាម មិនចង់ជឿនឹងត្រចៀកខ្លួនឯងទេ ថាគេបែរជាឆ្លើយខុសពីអ្វីដែលនាងខំសង្ឃឹម
គេបំផ្លាញ់ក្ដីសង្ឃឹមរបសលនាងដែលមានមុននេះខ្ទេចគ្មានសល់ ហើយមិនត្រឹមតែប៉ុណ្ណឹង គេមិនទាំងងាកមកនាងដូចពេលកន្លងទៀតផង ហេតុអីសុខៗគេស្រាប់តែធ្វើបែបនេះដាក់នាងទៅវិញ?
នាងក្រមុំប្រឹងទប់សំឡេងខ្សឹបខ្សួនរបស់ខ្លួនមិនអោយឮចេញមក ដោយការខាំបបូរមាត់ខ្លួនឯងឡើងដាច់ចេញឈាម តែវាឈឺមិនបានមួយចំណិតបេះដូងនាងនៅពេលនេះឡើយ ហើយពេលឃើញស្ថាការណ៍មិនល្អបែបនេះទើប ឈឺសស៊ូរិ ប្រញាប់ចូលទៅក្បែរ យ៉ូឈីង ទាញនាងអោយចេញពីត្រង់នោះយ៉ាងលឿន មិនអោយនរណាម្នាក់បានឃើញឬចាប់អារម្មណ៍ទាន់
ហើយពេលនាងក្រមុំទាំងពីរចេញទៅផុត ទើបចុងកន្ទុយភ្នែករបស់ រីហ្សែក រេទៅរកទិសដៅដែល យ៉ូឈីង ឈរមុននេះតែគេក៏មិនបានបង្ហាញទឹមុខអ្វីចេញមក ក្រៅពីភាពសោះក្រោះ
«អស់ហើយមែនទេ បើអស់ហើយខ្ញុំសុំខ្លួន»មិនរងចាំពាក្យឃាត់របស់នរណាម្ដងទៀត លោកនេះគេដើរជ្រែងហោប៉ៅចេញទៅខាងក្រៅដោយមិនចាប់អារម្មណ៍អ្នកណា
«រ៉ូហ្សា ឮអ្វីដែលបងបាននិយាយហើយមែនទេ អ៊ីចឹងចាប់ពីពេលនេះទៅក្មួយអាចមករស់នៅទីនេះដូចសមាជិកម្នាក់បានហើយ»
«ចាសអ្នកមីង»
«អ៊ីចឹងឆាប់ញាំទៅ អាហារពេលព្រឹកនៅទីនេះរសជាតិគឺលំដាប់ខ្លាំងណាស់»
«ចាស អ្នកមីងក៏ញាំដែរទៅ»
ពីរនាក់មីងក្មួយញញឹមដាក់គ្នាយ៉ាងស្រស់ មុននឹងចាប់ផ្ដើមអាហារពេលព្រឹកបន្តទៀត ដោយក្ដីរីករាយខុសប្លែកពីមុននេះដាច់ស្រឡះតែម្ដង

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now