ភាគបញ្ចប់

1.7K 47 11
                                    

ភាគបញ្ចប់
មួយខែក្រោយមក
រយៈពេលមួយខែមកនេះ យ៉ូឈីង ក៏ចាប់ផ្ដើមរឹងមាំមកវិញ សភាពផ្លូវចិត្តរបស់នាងក៏ចាប់ផ្ដើមធូរស្រាលបានខ្លះ ទើបទឹកមុខមានពន្លឺមកវិញ។ ហើយបន្ទាប់ពីរាងកាយរឹងមាំបានមកវិញខ្លះហើយ នាងក៏តែងតែចេញចូលបន្ទប់សម្រាករបស់ រីហ្សែក មិនដែលលួសថ្ងៃ ដើម្បីចូលទៅមើលថែគេ ជួយជូតមុខជូតមាត់អោយ និយាយរឿងផ្សេងៗដែលបានកើតឡើងប្រាប់គេ ទោះបីជាគេនៅតែបន្តដេកស្ងៀមបែបនោះ ក៏នាងនៅតែមិនបោះបង់ការព្យាយាមនៅតែនិយាយ នៅតែព្យាយាមហៅគេអោយត្រលប់មកវិញ
«ហ្សែក ថ្ងៃនេះពេលភ្ញាក់ពីគេង អូនសប្បាយចិត្តខ្លាំងណាស់បងដឹងទេ ចង់ដឹងទេថាជារឿងអី?» យ៉ូឈីង វាចាទន់ភ្លន់ទាំងទាញដៃក្រាស់របស់គេយកមកជូតសម្អាតអោយថ្នមៗ បបូរមាត់ក៏ដិតស្នាមញញឹមមិនប្រែប្រួល
«ថ្ងៃនេះកូនរបស់យើង គេចាប់ផ្ដើមកម្រើកហើយបងដឹងទេ អូនរំភើបខ្លាំងណាស់ រហូតស្រក់ទឹកភ្នែកទៅហើយ ទើបប្រញាប់យករឿងនេះមកប្រាប់បងមុនគេ យ៉ាងម៉េចដែររំភើបទេ?មិនប្រាប់ក៏អូនដឹងថាបងរំភើបដែរ មើលតែទឹកមុខចុះស្រស់ស្រាយខ្លាំងណាស់ថ្ងៃនេះ»
នាងក្រមុំនៅតែបន្តនិយាយជាមួយគេតែឯងបែបនោះ ពេលខ្លះក៏សើចចេញមកតែម្នាក់ឯង
«បងចង់ប៉ះកូនយើងទេ ហ្សែក?»បបូរមាត់សួរ ដៃក៏ទាញដៃក្រាស់មកដាក់លើពោះដែលខ្ទាតធំបន្តិចរបស់ខ្លួន អោយគេបានប៉ះពាល់ដល់កូនដែលមិនយូរទេនឹងបើកភ្នែកមើលពិភពលោកមួយនេះ មុននឹងចាប់ផ្ដើមរលីងរលោងទឹកភ្នែកភ្លាម ពេលកូននៅក្នុងផ្ទៃចាប់ផ្ដើមបម្រះ ដូចកំពុងស្វាគមន៍លោកប៉ាអ៊ីចឹង
«ហ្សែក កូនគេកំពុងរាក់ទាក់បងហើយ ហេតុអីក៏បងនៅតែដេកស្ងៀមបែបនេះ មិនគិតចង់ងើបមករាក់ទាក់កូនខ្លះទេឬ?»សួរហើយក៏ស្រក់ទឹកភ្នែកមកដោយខ្លួនឯង តែក៏មិនបន្លឺសំឡេងខ្សឹបខ្សួនអោយឮចេញមក
«បងដឹងទេ ថ្ងៃនេះអូននឹងទៅពិនិត្យផ្ទៃពោះទៀតហើយ តែអ្វីដែលសំខាន់គឺយើងអាចពិនិត្យមើលដឹងបានហើយថាកូនរបស់យើង ស្រីឬមួយក៏ប្រុស ពេលពិនិត្យរួចអូននឹងត្រលប់មកប្រាប់បងម្ដងទៀតណា»ដៃតូចលើកមកជូតទឹកភ្នែករបស់ខ្លួនចេញ មុននឹងក្រោកឈរយឺតៗ
«ហ្សែក អូនទៅសិនហើយ បន្តិចទៀតនឹងត្រលប់មករកបងវិញ»វាចាចប់នាងក៏ឱនទៅថើបថ្ងាសគេបន្តិច រួចក៏ចាកចេញទៅ ដោយមិនដឹងទេថាដៃក្រាស់ដែលនាងចាប់ជាប់គ្រប់ពេលវេលា ពេលនេះកំពុងកម្រើកតិចៗ

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now