ភាគ19

1K 45 0
                                    

ភាគ19
«យ៉ាងម៉េចឯងមិនចង់អោយបងធូរស្រាលមែនទេ?»លើកនេះ រីហ្សែក ងាកមករកប្អូនប្រុសសម្លឹងមុខដែលសឹងតែដូចគេបេះបិតនោះ ដោយកែវភ្នែកមុតស្រួចបង្គាប់មិនអោយអ្នកម្ខាងទៀតងាកគេចទៅណាបាន
គេដឹងថាអ្នកម្ខាងទៀតស្អប់គេខ្លាំងយ៉ាងណា តែមិនគិតទេថា រីហ្សាក់ ជាមនុស្សតែម្នាក់នៅពីក្រោយរឿងគ្រប់ដែលកើតឡើងចំពោះគេ ដោយសារស្គាល់ចរិតប្អូនប្រុសម្នាក់នេះច្បាស់ជាងអ្នកណាទាំងអស់
«ខ្ញុំមិនធ្លាប់គិតបែបនោះឡើយបងក៏ដឹងច្បាស់»រីហ្សាក់ សម្លឹងមុខបងប្រុសវិញដោយមិនងាកគេចទៅណា ទឹកមុខក៏រាបស្មើមិនចាញ់គ្នា គេអាចស្អប់មនុស្សដែលឈរទល់មុខម្នាក់នេះខ្លាំង តែមិនធ្លាប់គិតថាចងលអោយអ្នកម្ខាងទៀតស្លាប់ឡើយ បើ...បើពេលវេលាមិនប្រែប្រួល
«មែនពីមុនបងអាចស្គាល់ឯងច្បាស់ តែពេលនេះប្រហែលមិនដូចពេលមុនឡើយ»
«បងចង់មានន័យថាម៉េច?»
«ថ្ងៃណាមួយឯងនឹងយល់ តែពេលនេះឯងមករកបងដើម្បីអី?»
«ខ្ញុំគ្រាន់តែមកនិយាយលេងជាមួយបងប៉ុណ្ណោះ ព្រោះឃើញថាបងឈរត្រង់នេះម្នាក់ឯងគ្មានស្រីម្នាក់នោះនៅជិតទៀត នាងបាត់ក្បាលទៅណាហើយ?»
«ឯងគួរតែចោលចរិតនិយាយស្ដីដូចអ្នកគ្មានការសិក្សានេះចោលខ្លះក៏បាន រីហ្សាក់ »រីហ្សែក ដាស់តឿនដោយមុខសោះកក្រោះពេលប្អូនប្រុសមានចេតនានិយាយអាក្រក់ពីមនុស្សម្នាក់ទៀត ដែលទៅយកតែទឹកឃ្មុំមកអោយគេ ដែលពេលនេះហើយមិនទាន់ឃើញមកវិញទៀត ប្រហែលជាានាងធ្វើវាដោយខ្លួនឯងមិនត្រូវការរបស់ដែលមានស្រាប់
ហើយពេលគិតដល់នាង ទឹកមុខសោះកក្រោះរបស់គេមុននេះក៏ប្រែជាស្រស់បស់វិញ រហូតអ្នកដែលតាមសម្លឹងមើលរហូតនោះ ជ្រួញចិញ្ចើមដោយការចាប់អារម្មណ៍
«ពេលគិតដល់ស្រីម្នាក់នោះ មុខរបស់បងប្រុសដូចជាមានពន្លឺខ្លាំងណាស់ យ៉ាងម៉េចបងស្រឡាញ់ស្រីបែបនោះឬ?»
«បងត្រូវប្រាប់ឯងដែរទេ?»ពេលច្រឡំបង្ហាញទឹកមុខខ្លួនអោយអ្នកម្ខាងទៀយបានឃើញហើយ រីហ្សែក ក៏ប្រែទឹកមុខមកសោះកក្រោះវិញយ៉ាងលឿនធ្វើដូចមុននេះគ្មានអ្វីកើតឡើងសោះ
«មិនបាច់ប្រាប់ក៏បាន តែថារឿងបែបនេះម៉ាក់បានដឹងឬនៅ?»
«រីហ្សាក់...»រីហ្សែក ហៅឈ្មោះប្អូនប្រុសជាការដាស់តឿន ពេលអ្នកម្ខាងទៀតយករឿងរបស់ស្រីម្នាក់នោះមកនិយាយជាមួយគេ
«មើលទៅម៉ាក់មិនទាន់បានដឹងនោះទេ ប៉ុន្តែចុះស្រីម្នាក់នោះនាងបានដឹងរឿងអតីតកាលដ៏ខ្មៅងងឹតគួរអោយខ្ពើមរអើមរបស់បងហើយឬនៅ?»
ផាច់...
មុខរបស់ រីហ្សាក់ ត្រូវងាកតាមកម្លាំងដៃរបស់អ្នកជាបង ធ្វើអោយបែកមាត់ឈាមរ៉ូ តែគេបែរជាមិនញញើតនៅតែរក្សាស្នាមញញឹមឡកឡាយបានយ៉ាងល្អ
«បិទមាត់របស់ឯងទៅមុនពេលបងអស់ការអត់ធ្មត់...»រីហ្សែក ចង្អុលមុខប្អូនប្រុសជាដាក់ដាស់តឿន ព្រោះបើអ្នកម្ខាងទៀតនៅតែនិយាយពីរឿងអស់ទាំងនេះបន្តទៀត គេមិនធានាទេថាអាចទប់អារម្កណ៍ក្ដៅគគុករបស់ខ្លួនបានដូចពេលនេះឬអត់
«អ៎៎...ដែលខឹងច្រឡោតបែបនេះបញ្ជាក់ថាស្រីម្នាក់នោះមិនទាន់បានដឹងនៅឡើយទេថាបងវាថោកទាបយ៉ាងណា...ធ្វើបានសូម្បីតែ...»
ផាំង...ផាច់...
«យើងប្រមានឯងហើយ»រីហ្សែក ដែលមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានតទៅទៀតនោះ ស្ទុះទៅដាល់ប្អូនប្រុសអោយដួលទៅម្ខាង មុននឹងតាមទៅប្រើកណ្ដាប់ដៃថែម ដោយអ្នកម្ខាងទៀតគ្រាន់តែលើកដៃរង មិនបានតបតមកវិញ
«យើងនិយាយហើយ...ថាហាមឯងនិយាយពីវាទៀត...»
ផាច់...
«បើឯង...នៅតែនិយាយគឺងាប់...»រីហ្សែក គំហកសំឡេងខ្ទរមុននឹងដាល់ទៅលើមុខប្អូនប្រុសមិនដកដៃ ដូចមនុស្សដែលកំពុងឆ្កួតម្នាក់ ធ្វើអោយអ្នកដែលទើបតែមកដល់ហើយបានឮសំឡេងស្រែករបស់គេមុននេះ ប្រញាប់រត់មករកយ៉ាងលឿន ហើយក៏សឹងតែព្រលឹងហោះចេញពីខ្លួនពេលបានឃើញសភាពរបស់គេពេលនេះ ទើបប្រញាប់ដាក់កែវតែទឹកឃ្មុំដែលលើកយកមកជាមួយនោះ ដាក់ទៅលើតុហើយប្រញាប់រត់មកចាប់គេទាញចេញយ៉ាងលឿន
«រីហ្សែក...រីហ្សែក លែងគេទៅ»យ៉ូឈីង ចូលទៅឱបចង្កេះក្រាស់ទាញគេអោយចេញឆ្ងាយពី រីហ្សាក់ ដែលព្រមតបតអ្វីនោះ
«យើងនឹងសម្លាប់វា...សម្លាប់វាចោលអោយអស់...»រីហ្សែក ដែលគ្រប់គ្រងខ្លួនឯងមិនបាននោះបម្រះចេញពីដៃតូច ចូលទៅដាល់មុខ រីហ្សាក់ ម្ដងទៀតដោយកម្រោលចូល
«រីហ្សែក ឈប់ទៅ...ឈប់ទៅណាគ្មានអ្វីកើតឡើងទេ គេមិនដឹងអ្វីនោះទេ កុំធ្វើបាបគេទៀតអី សូមអង្វរលោកមើលគេអោយច្បាស់ទៅមើល គេមានមុខស្រដៀងលោកខ្លាំងណាស់ ចាំមិនបានឬថាគេជាអ្នកណា? គេជាប្អូនប្រុសរបស់លោកណា...គេគឺ រីហ្សាក់ នោះអី...រីហ្សាក់ ប្អូនប្រុសរបស់លោក...»យ៉ូឈីង មិនព្រមដកដៃចេញបីចង្កេះរបស់គេ ហើយព្យាយាមនិយាយលួងលោមគេពីក្រោយ ដោយសំឡេងទន់ភ្លន់ ទឹកភ្នែកក៏ស្រក់ចុះមកដោយមិនដឹងខ្លួន ហើយក៏មិនដឹងថាហេតុអីវាស្រាប់តែស្រក់ចុះមកបែបនេះទៅវិញ
ហើយព្រោះតែសម្ដីលួងលោមនឹងរង្វង់ដៃកក់ក្ដៅ ទន់ភ្លន់របស់នាងទើបធ្វើអោយ រីហ្សែក ស្ងប់បានខ្លះព្រមដកដៃចេញពី រីហ្សាក់ មុននឹងថយចេញឆ្ងាយ ទាញអ្នកដែលឱបចង្កេះពីក្រោយខ្នងនោះមកឱបតបវិញយ៉ាងណែន អោយអឹបមុខនឹងករបស់នាងសម្ងំស្ងៀម
រីហ្សាក់ សម្លឹងមើលរូបភាពមួយនេះដោយមិនចង់ជឿនឹងភ្នែកខ្លួនឯង ថាត្រឹមមនុស្សស្រីម្នាក់និយាយសម្ដីមិនប៉ុន្មានប្រយោគ បងប្រុសរបស់គេបែរជាព្រមស្ដាប់តាម ហើយអាចគ្រប់គ្រងខ្លួនឯងបានម្ដងទៀត វាជារឿងដែលមិនគួរអោយជឿមែន ព្រោះពីមុនមកមិនមែនបែបនេះបើ រីហ្សែក បាត់បង់ការគ្រប់គ្រងហើយបើមិនចាក់ថ្នាំសន្លប់អោយគេទេ ប្រាកដជាមានមនុស្សស្លាប់មិនខាន សូម្បីតែម្ដាយរបស់ រីហ្សែក ក៏ធ្លាប់ភ្លក់រសជាតិមួយនេះដែរ
ចុះស្រីម្នាក់នេះនាងធ្វើវាបានយ៉ាងម៉េច? ឬថាមកពីឥទ្ធិពលស្នែហាទើបនាងអាចបង្រ្កាប់មនុស្សដូចជាសត្វចម្លែកម្នាក់នេះបាន?
«អស់អីហើយ គ្មានអ្វីកើតឡើងទៀតទេ កុំខ្លាចអីណា...»ប្រយោគចុងក្រោយនាងនិយាយខ្សឹបៗដាក់ត្រចៀករបស់គេ អោយឮតែពីរនាក់ទើបទទួលបានមកវិញដោយការងងក់ក្បាលរបស់គេ ទើបស្នាមញញឹមស្រស់ស្អាតបង្ហាញលើបបូរមាត់តូច
«លោកចេញពីត្រង់នេះទៅ បើមិនចង់អោយគេទៅសង្គ្រុបម្ដងទៀត»យ៉ូឈីង ដេញអ្នកម្ខាងទៀតដោយសំឡេងទន់ភ្លន់ មិនមែនព្រោះអាណិតតែនាងមិនចង់គំហកដាក់គេហើយ ធ្វើអោយអ្នកនៅក្នុងរង្វង់ដៃមានការភ័យខ្លាចប៉ុណ្ណោះ
«នាងហ៊ានដេញខ្ញុំផងឬ? »ទោះឈឺសឹងតែទប់ខ្លួនក្រោកមិនបានតែសម្រាប់ រីហ្សាក់ មិនមែនជាមនុស្សទុរណទុរាគេនៅតែអាចទប់ខ្លួនឈរបានយ៉ាងសង្ហារ ទាំងមានឈាមហូរចេញពីរបួសដែលនៅលើមុខ សម្លឹងខ្នងតូចដែលមិនងាកមករកគេ
«ឬលោកចង់នៅត្រង់នេះហើយលោក រីហ្សែក ត្រលប់ទៅប្រើហិង្សាដាក់លោកម្ដងទៀត?»
«នាងស្រឡាញ់បងប្រុសខ្ញុំមែនទេ?»
«វាមិនមែនជារឿងរបស់លោកទេ...»
នាងស្អប់ប្រុសម្នាក់នេះដល់ហើយពេលណាទើបគេដកក្បាលចេញពីត្រង់នេះទៅ?
«ខ្ញុំគ្រាន់តែដាស់តឿននាងប៉ុណ្ណោះ មុននឹងចង់ស្រឡាញ់នរណាម្នាក់គួរតែស៊ើបអោយដឹងសិនទៅថាគេជាមនុស្សបែបណា ហើយអ្វីដែលសំខាន់នោះគឺគេ...ជាមនុស្សថោកទាបបែបណាខ្លះ ប្រយ័ត្នស្ដាយក្រោយនៅពេលក្រោយទៅ ព្រោះនាងមិនស្គាលើមនុស្សដែលនាងកំពុងការពារនៅពេលនេះឡើយ នាងមិនដឹងពីអតីតកាលខ្មៅងងឹតរបស់គេទេថាគេបានធ្វើអ្វីមកខ្លះ...»
រីហ្សាក់ និយាយចប់ក៏សើចខ្លាំងៗមុននឹងចាកចេញពីត្រង់នេះទៅ ពេលអាចចាកសាំងក្បែរភ្លើងបានហើយ...

ទណ្ឌកម្មបេះដូង(ចប់)Место, где живут истории. Откройте их для себя