ភាគ26

875 36 0
                                    

ភាគ26
ពន្លឺព្រះអាទិត្យចាំងពន្លឺបំភ្លឺផែនដីដោយកម្ដៅដ៏ក្ដៅ ត្រូវជំនួសមកវិញដោយព្រះច័ន្ទយ៉ាងស្រស់ស្អាត ចាំងពន្លឺព្រាលៗមកលើទីប្រឹក្សា បង្កើតជាទីមនោរម្យគួរអោយចង់គយគន់ពន់ពេក តែសម្រស់អស់ទាំងនោះបែជាមិនអាចចូលមកដល់ចក្ខុស្រីក្រមុំយើងបាន នាងបែរជាឈរបណ្ដែតអារម្មណ៍ទៅឆ្ងាយ ទាំងដែរពេលនេះក៏យប់ជ្រៅណាស់ទៅហើយ តែនាងបែរជាមិនងងុយ បែរជាចេញមកឈរនៅខាងក្រៅ កែវភ្នែកស្អាតក៏សម្លឹងមើលទៅព្រះច័ន្ទបន្តបន្តិចទៀត ក៏បែរមករកបន្ទប់មួយដែលនៅតែមានបន្លឺជះចេញមក តែបង្អួចមួយនោះបែរជាបិទជិត មិនដូចរាល់ដងដែលបើកចំហធំ
គេកំពុងលាក់ខ្លួន ធ្វើទារុណ្ឌកម្មខ្លួនឯងទៀតហើយមែនទេ?
យ៉ូឈីង គិតដោយការព្រួយបារម្ភមិនរសាយ បារម្ភពីគេកាន់តែខ្លាំងឡើងគ្រប់ពេលវេលាដែលមិនបានឃើញ មិនបាននៅជិតដើម្បីមើលថែដូចមុន
បើគេត្រូវអ្នកផ្សេងលួចធ្វើបាបបន្តទៀតនោះតើគិតយ៉ាងម៉េចទៅ មួយរយៈនេះគេតែងតែញាំអាហាររបស់ចុងភៅនៅក្នុងភូមិគ្រឹះធ្វើ ហើយព្រោះចុងភៅត្រូវផ្លាស់ប្ដូរហូតទើបនាងមិនដឹងថាអ្នកណាជាអ្នកធ្វើ...ដាក់ថ្នាំសរសៃប្រសាទអោយគេញាំ
អាការៈគេមួយមកនេះប្រែប្រួលកាន់តែគួរអោយព្រួយបារម្ភ បើនៅតែបន្តនេះគេប្រាកដជាគ្មានថ្ងៃអាចសង្គ្រោះបានទៀតឡើយ គេប្រាកដជាស្លាប់បាត់នៅថ្ងៃណាមួយ ដោយសារតែមនុស្សនៅក្នុងភូមិគ្រឹះនេះមិនខាន ទោះមិនដឹងថាពួកគេនោះធ្វើបែបនេះព្រោះខឹងឬស្អប់ តែបើបណ្ដោយគេមិនមែននៅត្រឹមតែមនុស្សឆ្កួតស្មារតី តែអាចស្លាប់បាននៅថ្ងៃណាមួយ ទើបវាកាន់តែធ្វើអោយនាងបិទភ្នែកដេកមិនលក់
ជារៀងរាល់ថ្ងៃដែលនាងនៅក្បែរគេ នាងតែងតែលួចដាក់ថ្នាំព្យាបាលនៅក្នុងរបស់ញាំអោយគេ ព្រោះថាមានតែធ្វើបែបនេះទើបគេអាចលេបថ្នាំជំនួយអោយទាំងនោះបាន តែពេលនេះគ្មាននាងនៅជិត តើមានអ្នកណាជួយអោយថ្នាំដើម្បីព្យាបាលគេទៅ?
«តើគួរធ្វើបែបណាល្អទៅ?»នាងក្រមុំគិតហើយគិតទៀតកាន់តែមិនស្រួលចិត្តទ្វេដង ទើបដើរទៅដើរមកនៅក្នុងសួនតែម្នាក់ឯង ភ្នែកក៏ចេះតែសម្លឹងមើលទៅបង្អួចបន្ទប់ធ្វើការរបស់គេ
មិនបានទេនាងគួរតែរកលេសទៅជួបគេដើម្បីអោយថ្នាំគេលេបទើបបាន មិនអាចអោយលេបខានដូចប៉ុន្មានថ្ងៃមុននេះបានឡើយ យ៉ូឈីង គិតទៅថាគួរធ្វើបែបណាដើម្បីចូលទៅរកគេ...
កាកាវ...មែនហើយគឺកាកាវ
នាងក្រមុំញញឹមចេញមកយ៉ាងធូរចិត្ត ហើយក៏មិនរងចាំយូរប្រញាប់ដើរចូលទៅក្នុងផ្ទះធំយ៉ាងលឿន ដោយមិនអោយអ្នកយាមកាមបានឃើញ សសៀរៗចូលផ្ទះបាយឈុងកាកាវពីរកែវដាក់ថាសយកទៅបន្ទប់របស់គេ ទាំងភ្នែកក៏រេមើលជុំវិញខ្លួនខ្លាចថាមានអ្នកផ្សេងមកឃើញឬមួយក៏អត់ តែពេលមកដល់មុខបន្ទប់របស់គេហើយ មិនឃើញមានស្រមោលមនុស្ស ទើបលើកដៃរុញទ្វារចូលទៅយ៉ាងលឿន ហើយក៏ជឿថាម្ចាស់បន្ទប់ប្រាកដជាភ្ញាក់ផ្អើលមិនខាន ពេលបានឃើញវត្តមានរបស់នាងនៅពេលនេះ
ប្រាវ...
តែអ្នកណាទៅដឹងថាអ្នកដែលភ្ញាក់ផ្អើលទៅជានាងវិញនោះ រូបភាពរបស់មនុស្សប្រុសស្រីកំពុងឱបថើបគ្នានៅពេលនេះ ធ្វើអោយនាងដល់ថ្នាក់ស្លុតអស់ស្មារតី របូតថាសកាកាវពីដៃធ្លាក់បែកខ្ជាយ ទើបសំឡេងរបស់ធ្លាក់បែកមួយនេះ ទាញអោយមនុស្សពីរនាក់ស្ទុះចេញពីគ្នាយ៉ាងលឿន
«មានរឿងអីនឹង នាងជាអ្នកណាចូលមកមានការអី?»រ៉ូហ្សា គំហកសួរដោយការមួម៉ៅពេលមានមនុស្សមករំខានពេលវេលាមួយនេះរបស់នាង
តែសំឡេងរបស់នាងបែបជាមិនបានចូលដល់សោតវិញ្ញារបស់ យ៉ូឈីង តែនាងក្រមុំបែរជាឈរស្ងៀមសម្លឹងមុខសង្ហាររាបស្មើ ដែលសម្លឹងមុខនាងដោយគ្មានអារម្មណ៍អ្វី ធ្វើដូចមិនបានភ្ញាក់ផ្អើលអ្វីសោះ ដែលនាងមកឃើញរូបភាពបែបនេះ
នេះឬជាអ្វីដែលនាងខំព្រួយបារម្ភពីគេ ខំរកហេតុផលគ្រប់យ៉ាង ដើម្បីខ្លួនឯងថាគេមិនបានចង់ធ្វើបែបនេះទេ តែមើលទៅនាងវាឆ្កួតដោយខ្លួនឯងក៏ថាបាន ការពិតគេពេញចិត្តក្នុងការធ្វើវាទៅវិញទេ នាងពិតជាល្ងង់មែនដែលប្រឹងទៅរកហេតុផលសម្រាប់គេ ប្រាប់ខ្លួនឯងម្ដងហើយម្ដងទៀតថាត្រូវតែជឿជាក់គេ តែនេះឬភាពជឿជាក់ដែលនាងទទួលបានមកវិញ?
យ៉ូឈីង ក្ដាប់ដៃណែនទប់ការឈឺចាប់ដែលពេញប្រៀបនៅក្នុងបេះដូង ព្យាយាមគ្រប់គ្រងខ្លួនឯងមិនអោយគិតអវិជ្ជមានចំពោះគេនោះទេ គេមិនមែនជាមនុស្សបែបនេះឡើយ ជួនកាលស្រីម្នាក់នេះចូលមកអោយដៃគេទៅវិញទេ មិនមែនគេចង់ធ្វើបែបនេះឡើយ
«ចេញទៅ»
ផាំង...
ប៉ុន្តែសម្ដីសោះកក្រោះរបស់គេនៅពេលនេះ ប្រៀបដូចរន្ទះបាញ់ចំកំផែងដែលនាងប្រឹងរៀបការពារអោយខ្ទេចអស់គ្មានសល់ សូម្បីតែតែសតិវិញ្ញាណនាងនៅពេលនេះ ក៏ទប់មិនជាប់ដែរ
កែវភ្នែកមុតថ្លាមានតែភាពសោះកក្រោះសម្លឹងមុខនាងដោយគ្មានអារម្មណ៍អ្វី ធ្វើដូចនាងប្រៀបដូជាខ្យល់ដែលបោកបក់នៅចំពោះមុខរបស់គេ ជាវត្ថុដែលគ្មានរូបរាងនៅក្នុងលោកនេះ
ឈឺណាស់...ឈឺជាងអ្វីៗទាំងអស់ ឈឺរហូតសឹងតែទ្រាំទប់ទឹកភ្នែកមិនបានទៅហើយ តែក៏មិនចង់អោយមនុស្សចិត្តខ្មៅបានឃើញ ទើបប្រឹងលេបភាពអួលណែននោះចូលទៅក្នុងទ្រូងវិញ ប្រឹងធ្វើមុខដូចជាគ្មានរឿងអ្វីកើតឡើង
«សុំទោសផងនាងខ្ញុំរំខានហើយ»យ៉ូឈីង ប្រឹងអស់ពីសមត្ថភាពដើម្បីនិយាយប្រយោគមួយឃ្លានេះ ចេញមកដោយសំឡេងដូចមនុស្សមានកំហុស មុននឹងឱនមុខឱនមាត់សុំទោសពួកគេទាំងពីរ ទាំងដៃក្ដាប់ណែនរហូតក្រចកមុតសាច់
«ប្រមូលរបស់អស់នេះចេញទៅអោយអស់ទៅ ពិតជារំខានមែន»
«ចាស នាងខ្ញុំនឹងចាត់ការភ្លាម»យ៉ូឈីង បន្ទន់ជង្គង់ឱនកើបអំបែងកែវដោយដៃទទេ មិនបានរើសម្ដងៗឡើយ តែកើបវាដោយដៃទទេមិនខ្វល់ទេថាអំបែងទាំងអស់នោះមុតដៃឬក៏អត់ ព្រោះថាពេលនេះនាងស្ពឹកអស់ទៅហើយ គឺស្ពឹកពេញមួយតួខ្លួនតែម្ដង មិនទទួលដឹងឮដល់ការឈឺចាប់ផ្សេងទៀតទេ
នាងក្រមុំកើបអំបែងកែវនោះដាក់ថាសរហូតប្រាកដចិត្តថាវាមិននៅសេសសល់នៅក្នុងបន្ទប់មួយនេះ ទើបក្រោកឈរឡើងយឺតៗ ដោយដៃមានឈាមហូរសស្រាក់គួរអោយខ្លាច
«អ្នកនាងនិងអ្នកប្រុសត្រូវការអ្វីដែរទេ? បើគ្មានទេនាងខ្ញុំសុំលាទៅវិញសិនហើយ»យ៉ូឈីង និយាយអឺអើតែម្នាក់ឯងមុននឹងបែរខ្នងដើរចេញពីបន្ទប់មួយនេះ ដោយដំណើរស្វាហាប់ធ្វើដូចគ្មានអារម្មណ៍អ្វី តែត្រឹមទ្វារត្រូវទាញបិទភ្លាម ទឹកភ្នែកដែលប្រឹងទប់មុននឹងក៏ហូរចុះមកដូចទឹកបាក់ទំនប់ភ្លាម ដៃដែលប្រលាក់ដោយឈាមក៏លើកមកបិទសំឡេងអណ្ដឺអណ្ដករបស់ខ្លួន មិនអោយឮដល់អ្នកនៅខាងក្នុង
តែនាងយំមិនទាន់អស់ចិត្តផងក៏ត្រូវនរណាម្នាក់ចាប់អូសដៃចេញពីកន្លែងនេះយ៉ាងលឿន សឹងតែមិនអោយនាងបានតាំងសតិបានទាន់ គេក៏ស្រវាថាសនៅក្នុងដៃនាងគ្រវែងចោលទៅក្នុងធុងសម្រាមដែលនៅតាមផ្លូវដើរ ហើយទម្រាំតែនាងតាំងស្មារតីបាន គឺពេលដែលគេអូសនាងមកដល់អាងនៅនៅក្រោយភូមិគ្រឹះ ហើយមកដល់ត្រង់នេះដោយវិធីណានាងក៏មិនដឹងដូចគ្នា
មុខស្រទន់ងើយឡើងមើលដេញតាំងពីដៃធំក្រាស់សុទ្ធតែសរសៃ ដេញរហូតទៅដល់មុខសង្ហារដែលកំពុងសម្លក់មុខនាងថ្មែ តែវាមិនគួរអោយភ្ញាក់ផ្អើលពេលដឹងថាគេជាអ្នកណាឡើយ
«លោក...»យ៉ូឈីង ឧទានចេញមកយ៉ាងខ្លាំង ភ្នែកក៏បើកធំៗដាក់គេ ភ្លេចអស់រឿងមុននេះព្រោះពេលនេះនាងកំពុងជួបមនុស្សកំពុងស្អប់មុខ
«យ៉ាងម៉េច ភ្ញាក់ផ្អើលដែលបានឃើញខ្ញុំឬយ៉ាងម៉េច?» រីហ្សាក់ ញញឹមចុងមាត់យ៉ាងសង្ហារ តែកែវភ្នែកបែរជាមិនបានញញឹមជាមួយ តែវាបែរជាសម្លក់មុខនាងក្រមុំថ្មែ ដូចកំពុងអត់ទ្រាំជាមួយការក្ដៅក្រហាយអ្វីម្យ៉ាងយ៉ាងខ្លាំង
«លែង...លែងដៃខ្ញុំទៅ»យ៉ូឈីង បម្រះទាញដៃខ្លួនមកវិញដោយសំឡេងញ័រៗ ពេលបានឃើញមុខរបស់គេហើយបែរជាគិតដល់មនុស្សម្នាក់ទៀតទៅវិញ ពេលនេះនាងកំពុងតែជិតឆ្កួតដែរហើយមែនទេ?
«នាងល្ងង់ឬក៏ឆ្លាតអោយប្រាកដទៅ ខ្ញុំដូចជាចាប់ផ្ដើមឆ្ងល់ជាមួយមនុស្សដូចជានាងហើយណា»
«មិនបាច់មកខ្វល់មិនបាច់មកឆ្ងល់ទេ ពេលនេះលែងដៃខ្ញុំបានហើយ ខ្ញុំចង់ទៅសម្រាក»
«មកនេះ...»រីហ្សាក់ មិនបានធ្វើតាមអ្វីដែលនាងនិយាយ តែបែរជាអូសនាងអោយទៅអង្គុយលើកៅអីបត់មួយ មុននឹងដាក់បង្គុយចុះនៅខាងក្រោយ ទាញដៃតូចដែលមុតអំបែងយកមកមើលបន្តិច ក៏ទាញប្រអប់ថ្នាំដែលមិនដឹងបានមកពីណា ដកយកថ្នាំសម្លាប់មេរោគមកលាងរបួសអោយនាងយ៉ាងជំនាញ
«ចង់ធ្វើអី អូយ...»
ទេកថ្នាំសម្លាប់មេរោគប៉ះត្រូវរបួស ធ្វើអោយផ្សាសឹងតែស្រក់ទឹកភ្នែកចេញមកម្ដងទៀត តែក៏ចម្លែកចិត្តយ៉ាងខ្លាំងដូចគ្នា ដែលសុខៗប្រុសមុខកាចម្នាក់នេះមកលាងរបួសអោយនាង ថែមទាំងអូសនាងចេញមកទីនេះទៀតផង តើគេលេបថ្នាំអ្វីខុសឬអត់ ហេតុអីសុខៗមកធ្វើល្អដាក់នាងបែបនេះ?
«នៅអោយស្ងៀមទៅ កុំមករំអួយដាក់ខ្ញុំអោយសោះ»អ្នកកំលោះគំរាមសំឡេងចុងច្រមុះ ប្រើដៃម្ខាងចាប់កដឺតូចទាំងពីរ មិនអោយរើដកចេញពេលគេលាងរបួសអោយ
«លោកលេបថ្នាំខុសមែនទេ ទើបមកធ្វើល្អដាក់ខ្ញុំបែបនេះ?»
«នាងគិតថាមនុស្សដូចជាខ្ញុំធ្វើអ្វីដោយគ្មានផលប្រយោជន៍មែនទេ?»
«ខ្ញុំគ្មានប្រយោជន៍អ្វីសម្រាប់លោកនោះទេ»
«នាងគ្មានតែមនុស្សម្នាក់ទៀតគឺមាន...»
«លោកយកស្អីពីគេ...»យ៉ូឈីង ដែលអង្គុយស្ងៀមព្រមអោយគេលេបថ្នាំអោយនោះ សុខៗក៏កញ្ឆក់ដៃមកវិញមិនព្រមអោយគេលេបអោយបន្ត កែវភ្នែកស្អាតក៏សម្លឹងមុខគេមិនដាក់ តើប្រុសម្នាក់នេះបានធ្វើអ្វីទៀតហើយ គេបានគំរាម រីហ្សែក ពីអ្វីខ្លះទៅតើពួកគេកំពុងតែគិតចង់ធ្វើស្អីទៅ?
«នាងគួរតែឆ្លាតហើយស្ដាប់បង្គាប់កុំធ្វើអោយវារញ៉េរញ៉ៃជាងនេះអោយសោះ ខ្ញុំមិនមែនជាមនុស្សពូកែអត់ធ្មត់នោះឡើយ ដូច្នេះហើយចាប់ហុចដៃមកវិញភ្លាម»រីហ្សាក់ លាដៃទៅខាងមុខដើម្បីទទួលដៃរបស់នាងម្ដងទៀត ទឹកមុខដែលកាចមុននេះប្រែជារឹងកំព្រឺសគួរអោយខ្លាច
«អត់ទេ ខ្ញុំមិនត្រូវការជំនួយពីមនុស្សអាក្រក់ដូចជាលោកទេ»នាងក្រមុំស្ទុះក្រោកឈរដើរគេចចេញពីគេ មិនអោយគេអាចគំរាមកំហែងបានទៀត ទាំងដែលក៏ខ្លាចគេមិនចាញ់គ្នាតែនាងទ្រាំមិនបានទេបើឃើញ រីហ្សែក មកលំបាក់ដោយសារតែនាង...គេសុំអោយប្រុសម្នាក់នេះមកជួយការពារនាងមែនទេ ហេតុអីក៏ចាំបាច់ធ្វើបែបនេះ តើគេដោះដូរដោយអ្វីទៅ...តើលោកធ្វើដើម្បីអីទៅ រីហ្សែក?
«នាងគិតថាការជ្រើសរើសរបស់នាងនៅពេលនេះវាត្រឹមត្រូវហើយមែនទេ នាងមិនគិតទេឬថាពេលនេះនាងកំពុងតែធ្វើអោយគេពិបាកកាន់តែខ្លាំង»រីហ្សាក់ ក្រោកឈរពេញកម្ពស់ ដាក់ដៃចូលក្នុងហោប៉ៅខោយ៉ាងសង្ហារ ដោយមិនបានតាមទៅចាប់ស្រីម្នាក់នោះម្ដងទៀត
តែសម្ដីរាបៗរបស់គេបែរជាធ្វើអោយនាងទប់ជើងបាន មុននឹងបែរមករកគេជាថ្មី សម្លឹងមុខដោយការចងអាឃាត
ពួកមនុស្សនៅក្នុងភូមិគ្រឹះមួយនេះសុទ្ធតែមនុស្សអាក្រក់ទាំងអស់ គ្មានម្នាក់ណាល្អឡើយ ម្នាក់ៗសុទ្ធតែគិតពីផលប្រយោជន៍របស់ខ្លួន មិនខ្វល់ទេថាអ្វីដែលពួកគេកំពុងធ្វើនៅពេលនេះ ដូចការសម្លាប់មនុស្សម្នាក់ដោយស្លាប់ទាំងរស់ ពួកគេចិត្តអាក្រក់ដាក់ រីហ្សែក ពេកហើយ...
«ចុះជម្រើសរបស់លោកគិតថាវាល្អណាស់ទៅឬ លោកកុំគិតថារឿងអាក្រក់ៗដែលលោកបានធ្វើកន្លងមកគ្មានអ្នកដឹងអោយសោះ...»
«នាងនិយាយស្អី?»
«មនុស្សគ្រប់គ្នានៅទីនេះសុទ្ធតែចង់អោយ រីហ្សែក ស្លាប់ហើយមួយនៅក្នុងចំណោមនោះក៏មានលោកដូចគ្នា ត្រូវទេ?»

ទណ្ឌកម្មបេះដូង(ចប់)Hikayelerin yaşadığı yer. Şimdi keşfedin