ភាគបី

1.9K 57 0
                                        

«យកផ្កាទាំងអស់នេះចេញទៅ យើងនឹងធ្វើការដេញថ្លៃលក់ផ្កាទាំងឡាយភ្លាមៗ...»
«បាទ»
ចប់សំឡេងនិយាយគ្នារបស់ពួកគេ មនុស្សប្រុសជាច្រើននាក់ក៏ចូលមកចាប់អូសផ្កាទាំងឡាយ ចេញពីទូរកុងតាទ័រភ្លាម ដោយមិនរងចាំយូរ។
យ៉ូឈីង ក៏ត្រូវពួកវាចាប់ចេញមក នាំចូលទៅផ្លូវមួយទៀតខុសពីស្រីៗអស់ទាំងនោះ មុននឹងកម្លាំងរុញខ្លាំងៗនៅលើខ្នង ធ្វើអោយនាងដួលទៅក្នុងបន្ទប់មួយ ដោយមិនអាចទប់ខ្លួនបាន ព្រោះមិនទាន់អស់ជាតិថ្នាំនៅក្នុងឈាមនៅឡើយ
«ចង់...ចង់ធ្វើអី»
សំឡេងដែលគិតថាស្រែកអោយឮបំផុតក៏ឮមកខ្សេវៗសឹងតែស្ដាប់មិនបាន រាងតូចក៏ប្រឹងខិតថយគេចទៅម្ខាងពេលប្រុសៗពីរនាក់ចូលមកឈរនៅក្នុងបន្ទប់ ដោយទឹកមុខកាចគួរអោយខ្លាច
តើនាងអាចគេចចេញពីនរកមួយនេះបានទេ?
នាងក្រមុំរេខ្សែភ្នែកសម្លឹងមើលជុំវិញបន្ទប់តូចមួយនេះដើម្បីរកផ្លូវរត់ តែមើលទៅក្ដីសង្ឃឹមរបស់នាងប្រហែលជាត្រូវរលត់អស់ ព្រោះបន្ទប់មួយនេះមានត្រឹមតែទ្វារមួយប៉ុណ្ណោះ ក្រៅពីនោះគឺគ្មានសម្រាប់គេចខ្លួនឡើយ
«ចាត់ការស្រីម្នាក់នេះទៅ នាងត្រូវយកទៅដេញថ្លៃមុនគេ»
«ចាសនាងខ្ញុំនឹងចាត់ការភ្លាម»
ស្រីស្អាតម្នាក់តែងខ្លួនដោយឈុតស្ដើងៗពណ៌ក្រហមឆេះ ដើរចូលទៅរកនាងតូចដែលកំពុងសម្លឹងរកផ្លូវរត់គេចភ្លាម ត្រឹមតែឮពាក្យថាដេញថ្លៃ
ពួកគេចាប់នាងយកមកលក់ពិតមែន ពួកគេជាពួកជួយដូរមនុស្សអស់ទាំងនោះមិនខាន...
«កុំ... កុំចូលមកជិតខ្ញុំណា»យ៉ូឈីង ស្រវាបានប្រដាប់ផ្លុំសក់យកមកគំរាមស្រីម្នាក់នោះ ដោយដៃដែលញ័រទទ្រើត មិនដឹងថាកំពុងខ្លាចឬក៏មកពីជាតិថ្នាំឡើយ
«មើលទៅស្រីម្នាក់នេះខុសប្លែកពីស្រីៗកន្លងមកខ្លាំងណាស់ត្រូវថ្នាំប៉ុណ្ណឹងហើយ នៅអាចក្រោកមកប្រឆាំងបានទៀត»ស្រីម្នាក់នោះនិយាយចប់ក៏សើចតិចៗ ដោយមិនចូលទៅជិត យ៉ូឈីង ទៀតតែទុកតួនាទីនេះអោយបុរសមាឌធំៗ ដែលនាំស្រីតូចមកជាអ្នកចាត់ការជំនួស
«នាងប្រហែលជាត្រូវថ្នាំមិនសូវខ្លាំងក៏ថាបាន អាហ្វី យកថ្នាំមកចាក់នាងទៅ»
«បាទល្បង»
ចប់សម្ដីរបស់ពួកវា ម្នាក់ដែលឈ្មោះ អាហ្វី ក៏ចូលទៅជិតនាងក្រមុំភ្លាម ទាញយកសារ៉ាងមកចាក់អោយនាង ដោយមិនអោយត្រឹមខ្លួនបានមុន
«អា៎... កុំ... »យ៉ូឈីង បានតែស្រែកដោយសំឡេងខ្សេវៗសឹងតែស្ដាប់មិនបាន ភ្នែកសម្លឹងមើលទៅម្ជុលដែលចាក់ទម្លុះសាច់ ដោយមិនអាចជួយខ្លួនឯងបាន ទឹកភ្នែកដែលមិនគិតថានឹងស្រក់នោះ ក៏ស្រាប់តែហូរចុះមកដូចទឹកបាក់ទំនប់ ឈឺចាប់ដែលត្រូវមកមានសភាពដូចពេលនេះ
«រួចរាល់ហើយពេលនេះនាងគ្មានសូម្បីតែកម្លាំងនឹងប្រឆាំងតទៅទៀត ឆាប់ចាប់ផ្ដើមទៅខ្ញុំមានផ្កាជាច្រើនទៀតដែរត្រូវមើលការខុសត្រូវ»
«ចាសនាងខ្ញុំនឹងចាត់ភ្លាម»
«រួចរាល់ក៏ហៅ អាហ្វី ដែលនៅខាងក្រៅទៅ»
«ចាស»
ប្រុសម្នាក់នោះសម្លឹងមុខអ្នកដែលដេកដួលនៅស្ងៀមនោះបន្តិច ក៏ដើរចេញទៅក្រៅបាត់ដោយមិននិយាយអ្វីតទៀត។
«នាងស្អាតខ្លាំងណាស់ ស្អាតដោយធម្មជាតិពិតមែន»ស្រីរូបស្រស់ដើរមករកនាងក្រមុំដែលដេកស្ងៀមនៅលើការ៉ូ កម្រើកមិនកើតបានត្រឹមតែប្រើកែវភ្នែកស្អប់ខ្ពើមសម្លឹងមនុស្សស្រីនៅចំពោះមុខ ដោយការគុំកួន
បើនាងមានកម្លាំង បើនាងមានសេរីភាពពេលណា នាងនឹងប្ដឹងប៉ូលីសអោយកមកម្ទេចឋាននរកនេះចោលភ្លាម មិនទុកអោយពួកបាតសង្គមអស់នេះ រស់នៅលើការឈឺចាប់របស់មនុស្សស្រីតទៅទៀតឡើយ
«ភ្នែករបស់នាងពិតជាកាចពិតមែន»ស្រីស្អាតសើចតិចៗ មុននឹងជួយទប់ខ្លួនរបស់ យ៉ូឈីង អោយអង្គុយនៅលើកៅអី ដោយនាងក៏ទាញគ្រឿងមេក៍អាប់មកតុបតែងមុខស្រទន់ អោយក្លាយជាស្រីស៊ិចស៊ីទាក់ទាញភ្លាម
«មុខរបស់នាង ចង់តែងបែបណាក៏ស្អាតដែរ មើលចុះទាក់ទាញខ្លាំងណាស់»
ពេលតុបតែងមុខអោយនាងក្រមុំរួចរាល់ ស្រីស្រស់ក៏និយាយសរសើរម្ដងទៀត ចេញពីចិត្តពិតៗព្រោះនាងតូចម្នាក់នេះមុខមាត់ស្អាតខ្លាំងណាស់ រហូតនាងជាមនុស្សស្រីដូចគ្នា ឃើញហើយក៏នៅតែអត់លួចច្រណែនមិនបាន
«ដោះលែងខ្ញុំទៅ សូមអង្វរ...»យ៉ូឈីង ប្រឹងបង្ហើបមាត់និយាយខ្សេវៗដោយសំឡេងគួរអោយអាណិត ទឹកភ្នែកក៏ចាប់ផ្ដើមស្រក់ចុះមកជាថ្មី ពេលគិតថាបន្តិចទៀតនេះនាងនឹងត្រូវគេនាំយកទៅដេញថ្លៃ ត្រូវពួកមនុស្សថោកទាបណាក៏មិនដឹងនឹងទិញយកទៅ ធ្វើទារុណកម្ម នាងសុខចិត្តស្លាប់ក៏មិនព្រមអោយអ្នកណាមកប៉ះពាល់រាងកាយជាដាច់ខាត
«សុំទោសខ្ញុំជួយនាងមិនបានទេ»
«នាងអាចជួយខ្ញុំបាន...សុំអង្វរខ្ញុំមិនចង់ធ្លាក់នរកទាំងរស់ទេ»
«ពីមុនខ្ញុំក៏ធ្លាប់និយាយបែបនេះ តែនាងដឹងទេ...គ្មានអ្នកណានឹកអាណិតខ្ញុំទេ សភាពរបស់ខ្ញុំនៅពេលនោះគឺគួរអោយអាណិតជាងនាងទៅទៀត»នាងនិយាយចេញមកដោយទឹកមុខធម្មតាគ្មានអារម្មណ៍អ្វីជាមួយអតីតកាលខ្មៅងងឹតរបស់ខ្លួន មុននឹងដកខ្លួនចេញពី យ៉ូឈីង ដើរទៅមើលឈុតដែលព្យួរនៅក្បែរនោះ ដែលវាគឺសុទ្ធតែជាឈុតស៊ិចស៊ីទាក់ទាញអារម្មណ៍កាមគុណទាំងអស់ រួចក៏ទាញឈុតពណ៌ខ្មៅរូបឆ្មាខ្មៅមួយចេញមក ដែរវាជាឈុតដែលបើកបង្ហាញសឹងតែទាំងអស់
«នាងធ្លាប់ឆ្លងកាត់វាមកហើយ នាងប្រាកដជាដឹងថាវាឈឺចាប់ប៉ុន្មាន ឬថានាងអាចឈរមើលមនុស្សស្រីជាច្រើនទៀតដែលមិនដឹងខ្យល់អ្វី មកត្រូវពួកមនុស្សថោកទាបអស់ទាំងនោះយកទៅលក់ បម្រើតណ្ហាពួកបាតសង្គមអស់ទាំងនោះ?»
«នាងពូកែនិយាយបញ្ចុះបញ្ចូលខ្លាំងណាស់ តើនាងធ្វើការខាងអី? »
«ខ្ញុំជាគ្រូពេទ្យ»
«អនាគតល្អខ្លាំងណាស់»
«សូមមេត្តាដោះលែងខ្ញុំទៅ»
«ខ្ញុំធ្វើតាមអ្វីដែលនាងសុំមិនបានទេ ខ្ញុំគ្រាន់តែឆ្កែមួយក្បាលដែលរស់នៅរងចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ គ្មានតម្លៃ គ្មានប្រយោជន៍សម្រាប់អ្នកណាទេ»
«ខ្ញុំដឹងថានាងឈឺចាប់ខ្លាំងណាស់ដែលត្រូវមកទទួលរងកម្មអស់ទាំងនេះ តែខ្ញុំមិនយល់ថាហេតុអីនាងនៅតែទ្រាំបែបនេះទៅវិញ? »
«គ្រប់យ៉ាងវាតែងតែមានហេតុផលរបស់វា បានហើយឈប់និយាយទៅ ខ្ញុំថានាងឆាប់ផ្លាស់ប្ដូរខោអាវហើយចេញទៅខាងក្រៅល្អជាង»
«នាងមិនអាណិតខ្ញុំ មិនអាណិតមនុស្សស្រីដូចគ្នាខ្លះទេឬ? »
យ៉ូឈីង នៅតែប្រឹងតស៊ូនិយាយបញ្ចុះបញ្ចូលអ្នកម្ខាងទៀតអោយចិត្តទន់ តែមើលទៅសម្ដីរបស់នាងគ្មានប្រសិទ្ធភាពឡើយ ស្រីម្នាក់នេះនៅតែរក្សាស្នាមញញឹមិនប្រែប្រួល តែបែរជាចាប់នាងដោះសម្លៀកបំពាកដែលពាក់នៅលើខ្លួនចេញ ប្ដូរមកជាឈុតនាងឆ្មាតូចស៊ិចស៊ី បើកបង្ហាញផ្នែកខាងលើសឹងតែទាំងអស់ ចំណែកផ្នែកខាងក្រោមជាខោវាល មានស្រោមបារស្ដើងៗបិទបាំងជើងស្រឡូន នៅកំប៉េះគូថក៏មានកន្ទុយ ឃើញខ្លួនឯងនៅក្នុងកញ្ចក់ប្រែខ្លួនទៅជាបែបនេះហើយ នាងក៏សឹងតែទប់ទឹកភ្នែកលែងជាប់
ជីវិតរបស់នាងត្រូវមកចប់ត្រឹមនេះមែនឬ?
«អាហ្វី រួចហើយយកនាងចេញទៅ»
«នាងនៅតែធ្វើការលឿនរហ័សដដែល»អាហ្វី ដើរចូលមកខាងក្នុងសម្លឹងផ្កាដែលត្រូវដេញថ្លៃមុនគេដោយការពេញចិត្ត មុននឹងដើរទៅថើបថ្ពាល់ស្រីស្រស់ដែលញញឹមដាក់ ហើយក៏មកបីរាងស្ដើងដែលគ្មានកម្លាំងកំហែងដើរចេញទៅ
“ជួយផង...”
យ៉ូឈីង ស្រែកសុំជំនួយពីស្រីម្នាក់នោះជាលើកចុងក្រោយមុននឹងទ្វារបន្ទប់មួយនោះបិទបាត់ទៅ ប្រៀបដូចជាជីវិតរបស់នាងនៅពេលនេះ ដែលកំពុងលិចបាត់ទៅដូចគ្នា

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now