ភាគ34

851 36 0
                                    

ភាគ34
ប៊ាំង...ប៊ាំង...
គ្រាប់កាំភ្លើងពីរគ្រាប់ហោះមកស្មាទាំងសងខាងរបស់ រីហ្សែក ជំនួសម៉ាដាមដោយគ្មាននរណាម្នាក់នឹកស្មានដល់ថា រីហ្សែក រត់មករងគ្រាប់ជំនួសម៉ាដាមចិត្តខ្មៅម្នាក់នេះ
ឈាមក្រហមស្រស់ចាប់ផ្ដើមជ្រាបចេញមកប្រលាក់អាវពណ៌ខៀវស្រាលរបស់អ្នកជម្ងឺ ផ្ទៃមុខស្លេកស្លាំងក៏ងាកទៅរកប្អូនប្រុសដែលមិនទាន់បាត់ស្រឡាំងកាំងនោះ ដោយមានស្នាមញញឹមរាបៗអោយ
«ហ្សែក...»
ទឹកភ្នែកដែលសឹងតែនឹងឈប់ហូរទៅហើយនោះ ស្រាប់តែស្រក់ចុះម្ដងទៀត ដៃក៏ប្រឹងស្រវេស្រវាដើម្បីទៅរករាងក្រាស់ ដែលនៅតែអាចឈរធ្វើខ្លួនមាំទាំបាន ទាំងដែលគ្រាប់ដែលទម្លុះស្មារបស់គេពេលនេះ គឺសុទ្ធតែជាចំណុចសំខាន់ទាំងអស់ តើគេកំពុងគិតឆ្កួតស្អី ហេតុអីក៏ធ្វើបែបនេះ ហេតុអីក៏មិនស្រឡាញ់ជីវិតរបស់ខ្លួនសោះបែបនេះទៅវិញ តើគេដឹងទេថាបើគ្មានគេតើនាងនឹងទៅជាបែបណា?
«នេះគឺជាការសងគុណចុងក្រោយរបស់ខ្ញុំចំពោះអ្នក ចាប់ពីពេលនេះទៅពួកយើងមិនត្រូវជាអ្វីនឹងគ្នាទៀតទេ ខ្ញុំបានសងជីវិតថោកទាបនេះទៅអ្នកវិញហើយ...»រីហ្សែក បន្លឺវាចាខ្សឹបៗទាំងបែរខ្នងដាក់អ្នកដែលខ្លួនប្រកាសថាមិនមែនជាម្ដាយតទៅទៀត មុននឹងបោះជំហានយឺតៗទៅរក យ៉ូឈីង ដែលកំពុងប្រឹងទប់ខ្លួនក្រោកអង្គុយ តែធ្វើមិនបានទើបវារមករកគេយឺតៗ ទាំងទឹកភ្នែកដាបថ្ពាល់
«រីហ្សាក់ បងសុំត្រឹមតែម្យ៉ាងប៉ុណ្ណោះ កុំសម្លាប់គេ...»
ពេលដើរកាត់មុខប្អូនប្រុសគេក៏បន្លឺវាចាខ្សឹបៗដាក់ មុននឹងបោះជំហានទៅមុខបន្ត ទាំងភ្នែកចាប់ផ្ដើមស្រវាំង តែក៏អាចតស៊ូដើរទៅមុខបន្តទៀតបាន
«ខ្ញុំមិនសម្លាប់ក៏បាន តែខ្ញុំអោយគេរស់ពិបាកជាងស្លាប់...»
ប៊ាំង...ប៊ាំង...ប៊ាំង...ប៊ាំង...
គ្រាប់កាំភ្លើងបួនគ្រាប់បានហោះទៅទម្លុះដៃជើងទាំងសងខាងរបស់ម៉ាដាម មុននឹងដួលស្រឹបភ្លាមៗដោយគ្មានកម្លាំងកំហែងទប់ខ្លួនបានតទៅទៀត ព្រោះថាអ្នកម្ខាងទៀតបានបាញ់ចំចំណុចសំខាន់ ធ្វើអោយសរសៃដៃជើងរបស់ម៉ាដាមដាច់ខ្ទេច ដូច្នេះមានន័យថាម៉ាដាមនឹងត្រូវពិការមិនខាន
«ហ្សែក...»ហើយបន្ទាប់ពីនោះមិនដល់មួយនាទីផង រាងក្រាស់ដែលមើលទៅមាំទាំរបស់ រីហ្សែក ក៏ស្រាប់តែស្រុតដួលទៅទាំងជំហ ដោយគ្មាននរណាម្នាក់ចាប់បានទាន់...

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now