ភាគ23

898 34 0
                                    

ភាគ23
«នាងមិនស្រឡាញ់អ្នកប្រុសធំទេឬ?»
សំណួររបស់ ឈឺសស៊ូរិ ធ្វើអោយនាងក្រមុំគាំងនិយាយមិនចេញ បានតែសម្លឹងមុខអ្នកម្ខាងទៀតស្ងៀម មិនដឹងថាគួរតបបែបណាទើបល្អឡើយ
«គឺ...»
«ស្ទាក់ស្ទើរឬ?ហេតុអីទៅ ម៉េចក៏មិនអាចស្រឡាញ់អ្នកប្រុសធំបាន ឬក៏នាងមានអ្នកដែលស្រឡាញ់ហើយ?»ឈឺសស៊ូរិ លើកចិញ្ចើមសួរដូចជាឆ្ងល់ជាខ្លាំង ជាមួយអ្វីដែលបានដឹង ព្រោះបើតាមមើលតាមអ្វីដែលអ្នកប្រុសធំបានធ្វើហើយ គឺបញ្ជាក់បានយ៉ាងច្បាស់ថាកំពុងគិតបែបណាចំពោះស្រីជនជាតិចិនម្នាក់នេះ
«ខ្ញុំមិនដឹង ខ្ញុំមិនយល់ទេថាក្ដីស្រឡាញ់គឺជាអ្វីអោយប្រាកដ...»យ៉ូឈីង តបទាំងញញឹមមិនសូវសម
«ការបារម្ភ នឹកនា ចង់ឃើញគេមានសេចក្ដីសុខ ត្រឹមបានសម្លឹងមើលគេពីចម្ងាយក៏អស់ចិត្ត ឈឺចាប់ពេលឃើញគេស្និទ្ធស្នាលជាមួយស្រីផ្សេងដោយមិនអាចនិយាយអ្វីបាន នេះគឺជាអ្វីដែលខ្ញុំមាននៅពេលនេះ ចុះនាងមានអារម្មណ៍បែបនោះទេ?»
សម្ដីរបស់ ឈឺសស៊ូរិ ធ្វើអោយនាងក្រមុំគិតតាម មែននាងនឹកគេ ហើយនឹកខ្លាំងទៀតផងចង់ឱបចង់នៅក្នុងរង្វង់ដៃគេម្ដងទៀត តែក៏មិនអាច...បារម្ភ? នាងអាចនិយាយពេញមាត់ថានាងបារម្ភពីគេខ្លាំងណាស់ ភ័យខ្លាចគ្រប់យ៉ាងខ្លាចថាមានអ្នកធ្វើបាបគេ នាងចង់នៅក្បែរនឹងបានការពារមើលថែគេដូចមុន តែវា...គឺនៅតែមិនអាចទៅរួចដដែល ចំណែករឿងដែលប្រចណ្ឌពេលឃើញគេនៅជិតស្រីផ្សេង នាងក៏មិនដឹងដូចគ្នាព្រោះមិនធ្លាប់ឃើញគេចូលក្បែរស្រីណាម្នាក់ ក្រៅពីនាងឡើយ
តើអាការៈបែបនេះចាត់ទុកថាជាការស្រឡាញ់ដែរឬទេ?
«ខ្ញុំ...ខ្ញុំប្រហែលជាស្រឡាញ់គេណា»
«ប្រហែល? តែតាមអ្វីដែលខ្ញុំបានឃើញអ្នកប្រុសធំធ្វើកន្លងមក គឺគាត់ស្រឡាញ់នាងច្បាស់ណា ឈីងឈីង »
«នាងនិយាយអីនឹង...»យ៉ូឈីង ខ្មាសមុខក្រហមពេលត្រូវអ្នកម្ខាងទៀតនិយាយច្បាស់ៗបែបនេះ ទោះនាងលួចគិតចូលមកខាងខ្លួនឯងមកខ្លះ តែក៏មិនហ៊ានគិតខ្ពស់ដល់ថ្នាក់នោះឡើយ ប៉ុន្តែពេលត្រូវ ឈឺសស៊ូរិ បញ្ជាក់ម្នាក់ទៀតវាក៏ធ្វើអោយបេះដូងនាងលោតញាប់ រំភើបដោយប្រាប់មិនត្រូវសោះ
«គិតអោយច្បាស់ទៅថាគិតបែបណាជាមួយអ្នកប្រុសធំ ពេលនេះយើងគួរតែយកអាហារអ្នកប្រុងតូចចង់ញាំអោយអ្នកបម្រើបានហើយ»
«អឹម...»
យ៉ូឈីង ងក់ក្បាលយល់ព្រមមុននឹងជួយកាន់ចានអាហារយកទៅអោយអ្នកបម្រើផ្សេងទៀត ដែលឈររងចាំនៅខាងក្រៅ តែមិនទាន់បានប្រគល់ចានអោយទៅអ្នកបម្រើស្រីម្នាក់នោះផង ក៏មានមនុស្សម្នាក់ដើរចេញពីបន្ទប់អាហារមក ទើបធ្វើអោយអ្នកដែលឈរនៅខាងក្រៅទៅជាភ្ញាក់ផ្អើលគ្រប់គ្នា
«ពេលនេះខ្ញុំសុំត្រលប់ទៅវិញសិនហើយ ទីនេះមិនស័ក្ដិសមជាមួយមនុស្សដូចជាខ្ញុំសោះ» រីហ្សែល លើកដៃដាក់បងប្រុសទាំងពីរដែលដើរចេញមកជាមួយ ទើបរូបភាពរបស់មនុស្សប្រុសសង្ហារមុខមាត់សឹងតែដូចគ្នាបេះបិត ធ្វើអោយអ្នកបម្រើនឹងអង្គរក្សមើលមិនដាក់ភ្នែក
«គិតទៅទាំងបែបនេះឬ ឯងនៅមិនទាន់បានញាំបាយអោយស្រួលបួលនៅឡើយទេ រីហ្សែល » រីហ្សែក បង្ហើបវាចាឡើងមកដោយទឹកមុខរាបស្មើមិនប្រែប្រួល
«ខ្ញុំញាំឆ្អែតហើយ»
«បងកំពុងរកបបួលឯងទៅផឹកយប់នេះជាមួយគ្នាផង ម៉េចក៏មកយឺតទៅវិញលឿនបែបនេះអាល្អិត?» រីហ្សាក់ ធ្វើមុខក្រញូវដាក់ប្អូនប្រុសដោយការមិនពេញចិត្ត ព្រោះខំរៀបគម្រោងរួចហើយថាយប់នេះនឹងទៅផឹកអោយដឹងណាណីម្ដង ដោយសារមិនងាយទេដែលពួកគេបានជុំគ្នាម្ដងៗ
«សុំទោសផងចាំលើកក្រោយទៅពេលនេះខ្ញុំមានការងារដែលត្រូវទៅចាត់ការជាប្រញាប់»
«ការងារអី?»
«វាជាការសម្ងាត់ប្រាប់មិនបាននោះទេបងធំ»
«ម្ដងនេះឯងទៅខាងណាាវិញ?»
«ម្ដងនេះគឺចិនសាហាវជាងអ្វីដែលខ្ញុំបានគិតទៅទៀត លាហើយណា...» រីហ្សែល មិចភ្នែកដាក់បងប្រុសទីពីររបស់ខ្លួនដោយការលេងសើច មុននឹងបែរក្រោយរកដើរចេញតែក៏ក្រលេកឃើញពងទាខ្ចប់ស៊ូស៊ីដែលខ្លួនចង់ញាំតាមចុងកន្ទុយភ្នែក ទើបស្រវាយកមួយដុំមកខាំញាំភ្លាម
«អរគុណ ឈឺសស៊ូរិ សម្រាប់ពងទាខ្ចប់ស៊ូស៊ីមួយនេះ ពេលក្រោយបើមានឱកាសខ្ញុំនឹងមកញាំអោយអស់ តែពេលនេះជួយញាំជំនួសខ្ញុំផង»
«ចាសអ្នកប្រុសតូច»ឈឺសស៊ូរិ ញញឹមតបមុននឹងឱកក្បាលដាក់គេតាមទម្លាប់ ទើបអ្នកកំលោះសង្ហារឱនក្បាលតាម មុននឹងសើចចេញមកស្របពេលបែរខ្នងដើរចេញទៅ ឡើងម៉ូតូធំដែលចតនៅមុខភូមិគ្រឹះ
«កូនម្នាក់នេះពិតជាយ៉ាប់ខ្លាំងណាស់ មើលចុះធ្វើអោយអាហារជួបជុំគ្នាមួយពេលនេះខូចអស់រលីង»ម៉ាដាម វិវៀរ៍ ដើរចេញពីបន្ទប់អាហារបន្ទាប់ពីកូនប្រុសចាកចេញទៅបាត់ ទើបនៅត្រង់នេះក្លាយទៅជាស្ងៀមស្ងាត់ម្ដងទៀត
«ខ្ញុំត្រលប់ទៅបន្ទប់វិញហើយ»រីហ្សែក មិនចង់និយាយអ្វីច្រើនតទៅទៀតជ្រើសរើសការដើរចេញពីត្រង់នេះ មុននឹងមានមនុស្សម្នាក់ទៀតដើរចេញទៅដែរ
«នេះជាថ្ងៃសម្រាករបស់ខ្ញុំ មិនគួរណាអួរអាប់បែបនេះសោះហើយ»រីហ្សាក់ លើកដៃក្រព័ទ្ធទៅក្រោយមុននឹងដើរឡើងទៅខាងលើបាត់ម្នាក់ទៀត ដោយគ្មានអ្នកណាម្នាក់និយាយតបតជាមួយម៉ាដាម ដែលឈរអាម៉ាសមុខនៅមួយកន្លែង ដោយសារតែកូនប្រុសទាំងពីរ
«មេការ ឈឺសស៊ូមេរ៉ាក មានអោយអ្នកបម្រើរៀបចំបន្ទប់របស់ខ្ញុំហើយឬនៅ?»ហើយព្រោះមិនចង់នៅអាម៉ាសមុខយូរជាងនេះ ទើបងាកទៅរកមេការដែលឈរនៅខាងក្នុងបន្ទប់អាហារស្រែកសួរសំឡេងស្រួចស្រេង ចង់បែកក្រដាសត្រចៀកអ្នកដែលឈរនៅក្បែរដូចជា ឈឺសស៊ូរិ និង យ៉ូឈីង តែក៏គ្មាននរណាម្នាក់ហ៊ានហើបមាត់និយាយអ្វី ឬក៏បង្ហាញអាការៈមិនពេញចិត្ត តែឱនមុខចុះគ្រប់គ្នា
«បាទរៀបចំរួចហើយម៉ាដាម»
«នាំខ្ញុំទៅបន្ទប់ ខ្ញុំត្រូវការសម្រាក»
«បាទ ចាំខ្ញុំចាត់មនុស្សអោយនាំម៉ាដាមទៅ»
«តែខ្ញុំត្រូវការលោកជាអ្នកជួនទៅ»ពេលត្រូវមនុស្សម្នាក់ទៀតបដិសេធដោយទឹកមុខសោះកក្រោះ ម៉ាដាមក៏កាន់តែក្ដៅក្រហាយលើសដើម សឹងតែស្រែកចេញមកអោយដឹងណាណី បើមិនខ្វល់ពីរឿងមារយាទទេនឹងធ្វើភ្លាម
«សុំទោសផងខ្ញុំមានការងារត្រូវចាត់ការច្រើនទៀតមិនអាចនាំម៉ាដាមទៅបានឡើយ ឯងមកនាំម៉ាដាមទៅបន្ទប់ផង»មេការចំណាស់ឱនក្បាលដាក់អ្នកម្ខាងទៀតបន្តិច ក៏បែរក្រោយដើរចូលទៅក្នុងបន្ទប់អាហារវិញ បញ្ជាអោយគ្រប់គ្នារៀបចំអោយស្អាតបាតរួច ក៏ចាកចេញមិនរងចាំអ្វីទៀត ខណៈអ្នកដទៃទៀតក៏ដកខ្លួនចេញពីត្រង់នេះអស់ មានតែមនុស្សម្នាក់ដែលបានទទួលបញ្ជាពីមេការ ប៉ុណ្ណោះដែលឈររងចាំម៉ាដាមទៅបន្ទប់...ស្នាក់របស់ភ្ញៀវនៅភូមិគ្រឹះមួយនេះ

ទណ្ឌកម្មបេះដូង(ចប់)Kde žijí příběhy. Začni objevovat