ភាគ31

881 37 3
                                    

ភាគ31
បឹប...
គ្រាន់តែចប់សំឡេងហៅភ្លាមមុខរបស់ រីហ្សាក់ ក៏ត្រូវងាកទៅម្ខាងតាមកម្លាំងដាល់អស់ទំហឹង រហូតគេធ្លាក់ពីលើកៅអីអង្គុយមុននេះតែម្ដង
«ចង្រៃយក៍...»រីហ្សាក់ ស្ដោះឈាមដែលនៅក្នុងមាត់ចោល ប្រឹងទប់ខ្លួនក្រោកឈរដោយកំហឹងមិនចាញ់គ្នា តែគេមិនតបតអ្នកម្ខាងទៀតដូចរាល់ដងដែលមានរឿងជាមួយគ្នា ទុកអោយបងប្រុសគេបន្តអស់ចិត្តក៏ឈប់ដោយខ្លួនឯងមិនខាន
«ឯង...ពួកឯងកំពុងរួមក្បាលគ្នាចង់ក្បត់យើងមែនទេ?»
«ហ្សែក មិនមែនបែបនោះទេការពិតទៅអូន...»
«បិទមាត់ទៅ...នាងក្បត់ នាងកំពុងតែក្បត់ខ្ញុំមែនទេ?នាងកំពុងតែចង់លួចចាក់ខ្ញុំពីក្រោយខ្នង ដូចស្រីម្នាក់នោះធ្វើដាក់ប៉ាមែនទេ មែនទេ...»រីហ្សែក ឈប់ចាប់អារម្មណ៍ពីប្អូនប្រុស តែបែរមករករាងស្ដើងដែលឈរនៅក្រោយខ្នង ចាប់នាងអង្រួនសឹងតែដាច់ក្បាលចេញពីស្មា
«ហ្សែក ស្ដាប់អូនសិនទៅ...»
«ស្ដាប់នាងឬ? ស្ដាប់នាងនិយាយបោកប្រាស់ខ្ញុំមែនទេ ស្រីថោកទាប ពេស្យខ្លាំងណាស់...ខ្ញុំស្អប់...ស្អប់ខ្លាំងណាស់»
«បងប្រុសឈប់ឆ្កួតបានហើយនាងមិនបានធ្វើស្អីទេ ឆាប់លែងនាងភ្លាមទៅ»រីហ្សាក់ ចូលមកជួយចាប់ទាញ យ៉ូឈីង ដែលភ័យឡើងស្លេកមុខដោយសារសម្ដីរបស់ រីហ្សែក នោះយកមកលាក់នៅក្រោយខ្នង មិនអោយបងប្រុសគេធ្វើបាបបានតទៅទៀត តែដូចការកាន់តែជះសាំងលើភ្លើងដែលកំពុងឆេះ អោយកាន់តែឆេះសន្ធោរសន្ធៅទ្វេដង រហូតអ្នកម្ខាងទៀតបាត់បង់សតិជាថ្មី
«ពួកឯង...ពួកឆ្កែញីឈ្មោល ថោកទាប...ពេស្យាខ្លាំងណាស់» រីហ្សែក ចង្អុលមុខពួកគេទាំងពីរដោយដៃដែលញ័រទទ្រើត ដោយមិនដឹងទេថាសម្ដីគ្មានហេតុផលរបស់គេពេលនេះ ធ្វើអោយអ្នកដែលលាក់ខ្លួននៅក្រោយខ្នងរបស់ រីហ្សាក់ ស្រក់ទឹកភ្នែកមកសស្រាក់ តែនាងបែរជាមិនបានខឹង តែបែរជាប្រាប់ខ្លួនឯងថាគេទៅជាបែបនេះ គឺដោយសារតែថ្នាំចង្រៃនោះប៉ុណ្ណោះ
«ឈប់និយាយអ្វីគ្មានប្រយោជន៍បានហើយ ត្រលប់ទៅបន្ទប់របស់បងវិញបានហើយ»
«ឯងដេញយើង...ដេញយើងដើម្បីអោយយើងចេញហើយពួកគេក៏ទៅដេកជាមួយគ្នាមែនទេ មែនទេ?»
«ឈប់ឆ្កួតទៅ» រីហ្សាក់ គំហកខ្ទរដោយមិនអាចទ្រាំបានតទៅទៀត ពេលនេះគេសឹងតែទប់ដៃមិនជាប់ទៅហើយ
«ឆ្កួត...យើងមិនបានឆ្កួតនោះទេ» រីហ្សែក គំហកអោយវិញទាំងគ្រវីក្បាលទៅមក យកដៃទាំងសងខាងមកក្ដោបត្រចៀកជាប់ ដូចមិនចង់ឮសំឡេងអ្វីទាំងអស់
«ហ្សែក...» យ៉ូឈីង មិនអាចទ្រាំជាមួយរូបភាពរបស់គេពេលនេះបានឡើយ ទើបដកខ្លួនចេញពីក្រោយខ្នង រីហ្សាក់ ចូលទៅឱបរាងក្រាស់ រីហ្សែក ថ្នមៗដោយទឹកភ្នែកហូរមកដាបថ្ពាល់ទាំងសង តែក៏ត្រូវគេរុញចេញអស់ទំហឹងរហូតទៅបុកនឹង រីហ្សាក់ ដែលឈរនៅខ្នងក្រោយ
«កុំ...កុំមកប៉ះយើង...យើងស្អប់ យើងខ្ពើមខ្លាំងណាស់ កុំមករវល់ជាមួយយើង...យើងមិនបានឆ្កួតនោះទេ»
«ឆ្កួតមែន...ជុស៊ីស នៅទីនេះដែរទេ?»
«បាទលោក?»មនុស្សជំនិតដែលឈរយាមចៅហ្វាយនាយជាសម្ងាត់ ប្រញាប់រត់ស្ទុះចេញមកយ៉ាងលឿន ពេលឮសំឡេងគំហករបស់ចៅហ្វាយហៅខ្លួនអោយចេញមក
«យកបងប្រុសទៅបន្ទប់វិញ»
«បាទ» ជុស៊ីស ឱនគំនាបបន្តិចក៏ចូលទៅរកអ្នកដែលកំពុងបាត់បង់សតិពីក្រោយខ្នង មុននឹងវាយកញ្ចឹងកបន្តិចរឆងក្រាស់ដែលស្រែកឡូឡាមុននេះ ក៏ស្រាប់តែទន់ខ្លួនភ្លាម ទើបគេចូលទៅទប់ហើយនាំចេញពីត្រង់នេះយ៉ាងលឿន
«លោក...លោកចង់យកគេទៅណា?» យ៉ូឈីង សួរនាំទាំងរកទៅតាម រីហ្សែក តែត្រូវដៃក្រាស់របស់បុរសម្នាក់ទៀតចាប់ជាប់
«លែងទៅ ខ្ញុំចង់ទៅតាមគេ»នាងក្រមុំប្រឹងមួលកដៃអោយរបូត ភ្នែកក៏សម្លឹងមើលតាមក្រោយរាងកាយរបស់ រីហ្សែក ដែលត្រូវនាំចេញពីត្រង់នេះរហូតបាត់ពីកន្ទុយភ្នែក ទើបងាកមករកអ្នកដែលចាប់កដៃរបស់នាងវិញ
«គ្រាន់តែយកគាត់ត្រលប់ទៅបន្ទប់វិញ នាងមិនបាច់បារម្ភទេ ពេលនេះត្រលប់ទៅសម្រាកវិញទៅ ខ្ញុំហត់ហើយ» រីហ្សាក់ ព្រមលែងកដៃរបស់នាងដោយឫកពាសោះកក្រោះ មុននឹងបែរក្រោយដើរចេញទៅ
«លោក...លោកមានរបួសអោយខ្ញុំជួយលាបថ្នាំអោយទេ?»
«មិនចាំបាច់ទេ»គេនៅតែរក្សាភាពសោះកក្រោះមិនប្រែប្រួល មុននឹងដើរចេញពីបន្ទប់មួយនេះទៅ ដោយមិនគិតថានឹងងាកក្រោយទៅមើលរាងស្ដើងរបស់ យ៉ូឈីង ម្ដងទៀតព្រោះខ្លាចថាអ្វីម្យ៉ាងដែលគេមិនចង់អោយកើតមាន វាធ្វើទុកនៅក្នុងទ្រូងឡើយ

ទណ្ឌកម្មបេះដូង(ចប់)Où les histoires vivent. Découvrez maintenant