ភាគ33

897 36 0
                                    

ភាគ33
ប៊ាំង...
តែមុនពេលពួកវាលូកដៃទៅដល់នាងក្រមុំ គ្រាប់កាំភ្លើងមួយគ្រាប់ក៏ហោះមកត្រូវអាម្នាក់នៅខាងស្ដាំដៃ ធ្វើអោយដួលប្រកាច់ដាច់ខ្យល់ភ្លាម ទើបអាម្នាក់ទៀតរហ័សទាញនាងក្រមុំមកបាំង ទើបគ្មានគ្រាប់កាំភ្លើងឮឡើងមកម្ដងទៀត មានត្រឹមតែចុងកាំភ្លើងភ្ជង់វាជាប់ ដោយម្ចាស់ដៃក្រាស់ដែលគ្មាននរណាស្មានដល់ថាគេនឹហមកបង្ហាញខ្លួននៅត្រង់នេះ
«ហ្សែក...»យ៉ូឈីង ប្រឹងហើបមាត់ហៅអ្នកដែលឈរនៅចំពោះមុខ ដោយទឹកមុខរំភើបចិត្ត តែពេលបានឃើញថាគេមកក្នុងសម្លៀកបំពាក់អ្នកជម្ងឺ ទឹកមុខក៏ស្លេកដូចក្រដាស ភ្នែកខ្មៅរូងគួរអោយរន្ធត់ចិត្ត ទើបទឹកមុខដែលមានស្នាមញញឹមរបស់នាងមុននេះ ប្រែជាស្រក់ទឹកភ្នែកទៅវិញ
ហ្សែក...បងកើតអី?
នេះគឺជាសំណួរដែលនាងចង់សួរទៅគេបំផុតនៅពេលនេះ តែឥទ្ធិពលថ្នាំធ្វើអោយនាងស្ពឹកស្រើបស្រាវអស់ពេញមួយតួខ្លួន សូម្បីតែហើបមាត់និយាយក៏សឹងតែមិនឮសំឡេងដែរ
«ដោះលែងនាងទៅ...»បបូរមាត់ក្រៀមខ្សោះបន្លឺវាចាឡើងស្អកៗ ដៃនៅតែភ្ជង់កាំភ្លើងទៅអាចង្រៃម្នាក់នោះមិនព្រមដកចេញ តែភ្នែកបែរជារេទៅរកមនុស្សម្នាក់ទៀតដែលកំពុងដើរចូលទៅរកគេ ដោយស្នាមញញឹមថាស្អាត
«មកហើយឬម៉ាក់នឹកកូនខ្លាំងណាស់»ម៉ាដាម វិវៀរ៍ ចង់ចូលទៅឱបរាងក្រាស់របស់កូនប្រុស តែក៏ត្រូវឈប់មួយកន្លែង ពេលចុងកាំភ្លើងមួយទៀតមិនដឹងថាអ្នកម្ខាងទៀត ដកមកពីខាងណាមកនោះភ្ជង់ថ្ងាសជាប់ រារាងំមិនអោយចូលមកក្បែរលើសពីការចាំបាច់ សូម្បីតែភ្នែកដែលសម្លឹងមុខម៉ាដាមពេលនេះ ក៏គួរអោយខ្លាចជាងរាល់ដងទៅទៀត
«ដោះលែងនាងទៅ»គេនៅតែនិយាយប្រយោគដដែល តែម្ដងនេះវាបែរជាដូចអង្វរករអ្នកម្ខាងទៀត ព្រោះគេមិនចង់ធ្វើបាបនរណាម្នាក់ទៀតឡើយ តែគ្រប់គ្នា...គ្រប់គ្នាបែរជាធ្វើអោយគេមិនអាចបញ្ឈប់បាន ម្នាក់ៗចង់អោយគេក្លាយជាសត្វចម្លែកមែនទេទើបព្រមឈប់?
រយៈពេលកន្លងមកនេះគេគេចពីគ្រប់យ៉ាង រស់នៅអោយដាច់ឆ្ងាយពីគ្រប់គ្នាហើយ ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីរកសេចក្ដីសុខចុងក្រោយរបស់ខ្លួនហើយ ប៉ុន្តែ...គ្មាននរណាម្នាក់ចង់អោយគេបានស្ងប់សុខឡើយ
«កូនសុំអង្វរម៉ាក់មែនទេ រីហ្សែក?»ម៉ាដាមមិនចាប់អារម្មណ៍ជាមួយពាក្យអង្វរកររបស់កូនប្រុស តែប្រើកែវភ្នែកមុតស្រួច សម្លឹងមុខស្លេកស្លាំងនោះឆ្លាស់គ្នានឹងខោអាវដែលនៅលើខ្លួនកូនប្រុស ហើយក៏ធ្វើអោយឈឺខ្ទោកៗនៅក្នុងទ្រូងភ្លាម
«...»
«កូនឈឺឬ?»
«ខ្ញុំមិនធ្លាប់សុំអ្វីពីអ្នកម្ដងណាមកឡើយ ពេលនេះខ្ញុំសុំអង្វរកុំប៉ះពាល់នាងអី»
«ហាហាស នេះកូនកំពុងតែអង្វរម៉ាក់អោយដោះលែងវាឬ កូនគិតថាម៉ាក់ដោះលែងវាទេ?»ម៉ាដាមសើចខ្លាំងៗសម្លឹងមុខកូនប្រុសយ៉ាងកំណាច ព្រោះនាងគ្មានថ្ងៃដោះលែងអ្នកណាដែលចង់ដណ្ដើម រីហ្សែក ទៅនោះឡើងទោះម្នាក់នោះជាអ្នកណាក៏ដោយ ក៏គ្មានសិទ្ធយក រីហ្សែក ចេញពីនាងដាច់ខាត
«បញ្ឈប់ទៅ កុំធ្វើវាទៀតអី ម្ដងនេះខ្ញុំមិនការពារអ្នកទៀតឡើយ»
ម្ដងនេះទោះបីជាទៅជាអ្វី ក៏គេគ្មានថ្ងៃជួយស្រីបិសាចម្នាក់នេះទៀតដែរ គឺគ្មានថ្ងៃឡើយ
«ហាហាស ការពារម៉ាក់ឬ? កូនការពារម៉ាក់ដោយការយកម៉ាក់ទៅដាក់មន្ទីរពេទ្យវិកលចរិតមែនទេ នេះឬការការពាររបស់កូន រីហ្សែក?»
«អ្នកនៅតែមិនដឹងទៀតឬថាមកពីហេតុអី?»
«កូនក៏ដូចគ្រប់គ្នាដែរមែនទេ កូនក៏ដូចពួកនោះ ពួកវាគិតថាម៉ាក់ឆ្កួតទើបចុងបញ្ចប់របស់ពួកវាគឺសេចក្ដីស្លាប់»ម៉ាដាមគំហកខ្លាំងៗដោយការចងអាឃាតពេលនឹឹកដល់សម្ដីរបស់ពួកមនុស្សអស់ទាំងនោះ
«ដោយសារតែបែបនេះទើបខ្ញុំមិនអាចទុកអោយអ្នកសម្លាប់អ្នកដទៃតទៅទៀត ព្រោះកំហុសរបស់អ្នក ខ្ញុំជាអ្នកទទួលវារហូតមក ទើបខ្ញុំចាំបាច់បញ្ជូនអ្នកទៅទីនោះ ដើម្បីអោយអ្នកអាចរំងាប់អារម្មណ៍ខ្លួនឯងខ្លះ តែមើលទៅរយៈពេល7ឆ្នាំដែលទៅទីនោះ អ្នកគ្មានប្រែប្រួលឡើយ អ្នកគឺនៅដដែល...» រីហ្សែក បន្លឺវាចាយ៉ាងជូរចត់បំផុតនៅក្នុងជីវិត គ្រប់យ៉ាង...ទង្វើដែលម្ដាយរបស់គេធ្វើកន្លងមក គេជាអ្នកទទួលវាចរហូតដោយមិនប្រឆាំងអ្វី សុំត្រឹមតែជីវិតស្ងប់សុខមួយ តែស្រីម្នាក់នេះមិនធ្លាប់អោយមកគេ គឺគ្រប់ពេលតែងតែមកធ្វើអោយគេឈឺចាប់ម្ដងហើយម្ដងទៀត មិនចេះស្រាក់ស្រាន្ត
«ហេតុអីយើងត្រូវប្រែប្រួលនោះ ពួកវា...ពួកវាគឺសមតែនឹងងាប់បែបនោះ តើយើងខុសឬ?»ម៉ដាមនិយាយដូចមនុស្សសតិមិននៅក្នុងខួរ ចង្អុលទៅគ្រប់គ្នាដែលនៅទីនេះហើយក៏សើចជួនពេលខ្លះក៏លើកដៃញីសក់ខ្លួនឯង ដូចមនុស្សកំពុងឆ្កួតអារម្មណ៍
«ពួកគេមិនធ្លាប់មានកំហុស ពួកគេមិនបានធ្វើខុស តែអ្នកបែរជាសម្លាប់ពួកគេដោយមិនញញើតដៃ»
«អត់ទេ មិនមែនទេពួកវាគឺខុស ដូចប៉ារបស់កូននោះអី ហាហាស វាមានស្រីក្បត់ម៉ាក់វាធ្វើអោយម៉ាក់គ្រាំចិត្តម្ដងហើយម្ដងទៀតទើបវាគួរតែងាប់ទៅបែបនោះ ហាហាងាប់ដោយបានឃើញអ្វីដែលអស្ចារ្យបំផុតរបស់យើងទាំងពីរនោះអី?»
«បិទមាត់...» រីហ្សែក គំហកសំឡេងញ័រពេលដឹងថាពេលនេះម្ដាយកំពុងនិយាយដល់រឿងដែលគេមិនចង់រំឭកដល់ ហើយកាន់តែមិនចង់អោយមនុស្សម្នាក់បានឮ...មនុស្សស្រីម្នាក់ដែលកំពុងឈរសម្លឹងមកគេ ដោយកែវភ្នែកពោរពេញដោយក្ដីស្រឡាញ់
«ហាហាស ហេតុអីកូនមិនចង់ចងចាំពេលវេលាល្អៗរវាងពួកយើងទាំងពីរបែបនេះ? ចុះនាង...នាងមានដឹងទេថាខ្ញុំនឹង រីហ្សែក ពួកយើងបានធ្វើអីមកខ្លះ?»ចុងប្រយោគម៉ាដាមងាកមករក យ៉ូឈីង ដែលឈរក្ដាប់ដៃស្ងៀមដោយមានកូនចៅរបស់ម៉ាដាមនៅក្រៀកជាប់
«ខ្ញុំប្រាប់អោយបិទមាត់ទៅ...»រីហ្សែក ក្ដាប់ដៃណែនគ្រវីក្បាលខ្លាំងមិនចង់ឮសម្ដីថោកទាបអស់ទាំងនេះទៀត ដៃដែលកាន់កាំភ្លើងពេលនេះក៏ញ័រទទ្រើត សឹងតែធ្វើអោយវារបូតពីដៃទៅហើយ តែទោះបីជាគេហាមប្រាមយ៉ាងណាក៏ម៉ាដាមមិនព្រមស្ដាប់ នៅតែបន្តនិយាយដោយឫកពាសប្បាយរីករាយ ចំពោះរឿងដែលបាននិយាយឡើងមក
«ដឹងស្អីទេ នៅថ្ងៃនោះនៅថ្ងៃមួយដែលខ្ញុំចាំមិនភ្លេច វាពិតជាអស្ចារ្យខ្លាំងណាស់...ថ្ងៃនោះមេឃភ្លៀងខ្លាំងណាស់ នៅក្នុងផ្ទះមួយនេះខ្ញុំនិង រីហ្សែក ពួកយើងនៅលើគ្រែតែមួយជាមួយគ្នា ពួកយើងបានដេកជាមួយគ្នា ហាហាស អស្ចារ្យទេខ្ញុំនិងកូនប្រុសបង្កើតបានដេកជាមួយគ្នា ហាហាស...»ម៉ាដាមសើចដូចមនុស្សឆ្កួតពេលនិយាយចប់ប្រយោគ ដែលគ្រប់គ្នានឹកស្មានមិនដល់មួយនេះ សូម្បីតែ យ៉ូឈីង ក៏ស្លុតចិត្តសឹងតែមិនជឿទេថាវាគឺជារឿងពិតឬមួយក៏អត់ តែបេលបានឫកពាស្លុតចិត្តរបស់ រីហ្សែក នៅពេលនេះហើយនាងក៏ដឹងថាវា...គឺជាការពិត
«ឈប់និយាយ...ខ្ញុំប្រាប់ថាអោយឈប់និយាយទៅ...»រីហ្សែក លើកដៃក្ដោបក្បាលជ្រុះកាំភ្លើងពីដៃអស់ ពេលខួរក្បាលរឭកទៅដល់រឿងដែលបានកើតឡើងនៅថ្ងៃនោះ ថ្ងៃដែលធ្វើអោយគេក្លាយជាមនុស្សឆ្កួតគ្រប់ពេល ដែលឮគ្រប់គ្នានិយាយដល់វា
«ហាហាស វាមិនទាន់ចប់ត្រឹមនោះទេណានាងគួរតែស្ដាប់អោយចប់ទៅ កាលនោះ រីហ្សែក របស់ខ្ញុំគេស្លូតបូតគួរអោយស្រឡាញ់ខ្លាំងណាស់ ហើយអ្វីដែលសំខាន់គឺភាពសង្ហាររបស់គេ ធ្វើអោយគ្រប់គ្នាចង់បានសូម្បីតែម៉ែអា រីហ្សាក់ និង អា រីហ្សែល ក៏វាចង់ដេកជាមួយកូនប្រុសរបស់ខ្ញុំម្នាក់នេះដែរ ហើយខ្ញុំដែលជាម្ដាយនេះមិនអាចអោយវាធ្វើតាមបំណងបាន ក៏សម្លាប់វាចោលស្ងាត់ៗដោយគ្មានអ្នកណាម្នាក់បានដឹងទេ គឺមានតែខ្ញុំនិង រីហ្សែក ប៉ុណ្ណោះដែរដឹងហាហាស...ហើយបន្ទាប់ពីនោះមិនយូរប៉ុន្មានផងក៏ដល់វេនរបស់អាប្ដីចង្រៃរបស់ខ្ញុំ ហាហាខ្ញុំបានរៀបចំអោយវាមួយឈុតធំ ដោយការអោយវាមកឃើញពួកយើងទាំងពីរដេកជាមួយគ្នា នៅចំពោះមុខរបស់វាតែម្ដង ទើបវាខឹងរហូតគាំងបេះដូងងាប់ដែរទៅ ហើយចុងក្រោយមកទៀតគឺម៉ែរបស់នាង ឈឺសស៊ូរិ ក៏មកដល់ទើបម្ដងនោះខ្ញុំក៏រៀបចំអោយវាងាប់មួយទៀត ហាហាស គឺងាប់ដោយការធ្វើអត្តឃាតតែម្ដង ពិតជាសប្បាយចិត្តខ្លាំងណាស់ ហាហាស តែថាគួរអោយស្ដាយប៉ូលីសបែរជាស៊ើបដឹងថាវាមិនមែនជាការធ្វើអត្តឃាត ទើបអ្នកដែលត្រូវចូលគុកជាកូនប្រុសដ៏ល្អស្មោះត្រង់របស់ខ្ញុំម្នាក់នេះឯង ហាហាស...គឺគេ...គេត្រូវចូលគុកដល់ទៅ5ឆ្នាំឯណោះ ហាហាស យ៉ាងម៉េចពេលបានដឹងហើយ តើនាងនៅអាចទទួលយកប្រុសម្នាក់ដែលអាចដេកជាមួយបានសូម្បីតែ ម្ដាយបង្កើតខ្លួនឯងដែរទេ? តែថាទៅខ្ញុំដូចជាភ្លេចប្រាប់រឿងមួយទៀតអោយនាងបានដឹងណា...គឺខ្ញុំហើយនិងគេពួកយើងមានកូនជាមួយគ្នាទៀតផង ហាហាស...»ម៉ាដាមសើចចេញមកខ្លាំងៗពេលនិយាយគ្រប់យ៉ាងចប់ ដោយគ្មានអារម្មណ៍ថាវាជារឿងគួរអោយស្អប់ខ្ពើមសូម្បីតែបន្តិច ទាំងដឹងច្បាស់ក្នុងចិត្តហើយថាគ្រប់យ៉ាងវាកើតឡើងដោយសារអ្វី...គឺដោយសារនាង នាងដាក់ថ្នាំកូនប្រុសខ្លួនឯងអោយដេកជាមួយ រហូតដល់មានកូនជាមួយគ្នា ហើយរឿងមួយនេះក៏គ្មានអ្នកណាបានដឹងឡើយ គ្មានសូម្បីតែម្នាក់...ហើយបើថ្ងៃណាមួយមានអ្នកដឹងនោះ ចុងបញ្ចប់គឺមានតែជម្រើសមួយប៉ុណ្ណោះ...គឺសេចក្ដីស្លាប់ ព្រោះមនុស្សស្លាប់មិនអាចនិយាយអ្វីបានតទៅទៀតឡើយ
«ហ្សែក...ពិត...ពិតមែនឬ?»យ៉ូឈីង ប្រមូលអស់កម្លាំងនៅក្នុងខ្លួនសួរគេខ្សឹបៗសឹងតែមិនចង់ឮ តែនាងជឿថាសំឡេងរបស់នាងប្រាកដជាបានឮទៅដល់គេមិនខាន ព្រោះថាទឹកមុខរបស់គេពេលនេះកាន់តែឈឺចាប់ទ្វេដង
«បង...បងសុំទោស...»
តក់...
តំណក់ទឹកភ្នែកនៃការឈឺចាប់ស្រក់ចុះមក...មិនមែនព្រោះខឹងស្អប់រឿងដែលគេបានធ្វើ តែនាងកំពុងតែអាណិតគេ...ឈឺចាប់ជំនួសគេ ឈឺចាប់ជាមួយអតីតកាលគួរអោយស្អប់ខ្ពើមនេះរបស់គេ...ពេលនេះ...ពេលនេះនាងយល់ហើយ នាងដឹងហើយថាហេតុអីគេក្លាយទៅជាបែបនេះ ហេតុអីសភាពផ្លូវចិត្តគេធ្ងន់ធ្ងរកាន់តែខ្លាំងឡើង...ព្រោះតែស្រីម្នាក់នេះ មនុស្សស្រីតែម្នាក់ដែលមានឈ្មោះថាជាម្ដាយ បានសម្លាប់ក្មេងប្រុសដ៏ស្លូតបូតម្នាក់ អោយក្លាយទៅជាសត្វតិរច្ឆានគួរអោយស្អប់ខ្ពើម គ្រប់យ៉ាងគឺមកស្រីអាក្រក់ឃោរឃៅម្នាក់នេះ...តើគេ គេរស់នៅជាមួយការឈឺចាប់នេះយូរមកប៉ុណ្ណាហើយ តើមានអ្នកណាដឹងទេថាមនុស្សប្រុសដែលគ្រប់គ្នាហៅថាសត្វចម្លែកម្នាក់នេះ បានលាក់ការឈឺចាប់អ្វីខ្លះនៅក្នុងទ្រូង តើពួកគេធ្លាប់ដឹងឮមកខ្លះទេ ឬគ្រាន់តែដឹងថា រីហ្សាក់ នីកូលណាយ ឆឺងហ្គេល ម្នាក់នេះជាមនុស្សថោកទាបគួរអោយខ្ពើមរអើម មិនគួរចូលក្បែរ?
«ហាហាស មើលទៅនាងដូចជាខកបំណងខ្លាំងណាស់ហើយមែនទេ តែគួរអោយស្ដាយមែនទែនបើកូនរបស់ខ្ញុំនិងគេស្លាប់នៅក្នុងពោះមុនទេ ពេលនេះគេក៏ប្រហែលជាធំណាស់ហើយ អាយុជិត10ឆ្នាំឯណោះ ហាហាស...»
ប៊ាំង...
«មិនមាត់...យើងប្រាប់ថាអោយបិទមាត់ទៅ...»
សំឡេងគ្រាប់កាំភ្លើងតាមដោយសំឡេងគំហកយ៉ាងច្បាស់របស់ រីហ្សែក ធ្វើអោយគ្រប់គ្នានៅត្រង់នេះខ្លាចឡើងញ័រខ្លួនទទ្រើត តែអ្នកដែលខ្លាចបំផុតគឺម៉ាដាម ព្រោះថាគ្រាប់កាំភ្លើងមុននេះបានហោះឆាបមុខរបស់នាង បង្កើតអោយមានជាស្នាមរបួសយ៉ាងវែង ឈាមក្រហមស្រស់ក៏ចាប់ផ្ដើមហូរចេញពីមុខរបួសភ្លាម
«ហ្សែក...» យ៉ូឈីង ហៅគេដើម្បីដាស់តឿនសតិ នាងដឹងថាពេលនេះគេខ្លាច...នឹងគិតថានាងប្រាកដជាស្ពប់គេដោយសារសម្ដីរបស់ម្ដាយគេមិនខាន តែការពិតវាមិនមែនបែបនោះ នាងមិនបានខឹងតែពេលនេះនាងចូលទៅឱបគេខ្លាំងណាស់...ឱបលួងលោមគេមិនអោយភ័យខ្លាចជាមួយរឿងអាក្រក់ៗអស់ទាំងនេះ តែនាងធ្វើវាមិនបាន ត្រឹមតែរុញអាចង្រៃដែលឈរញ័រខ្លួននៅក្រោយខ្នងរបសលនាងពេលនេះ នាងក៏ធ្វើវាមិនបានផង
«បញ្ឈប់នៅពេលនេះទៅ បើអ្នកមិនឈប់កុំថាខ្ញុំអាក្រក់អោយសោះ»រីហ្សែក គំហកជាថ្មីទាំងភ្ជង់ម៉ាដាមជាប់ តែបន្តិចក្រោយមកគេក៏ត្រូវស្លុតចិត្តពេលចុងកាំភ្លើងជាច្រើនចេញពីទីងងឹតមកភ្ជង់ យ៉ូឈីង ជាប់
«សាកមើលទៅបើឯងហ៊ានតែចូលមកមួយជំហានទៀតយើងនឹងអោយពួកអាចង្រៃនេះ រំលោភវាអោយឯងមើល ដូចកាលដែលឪឯងបានឃើញឯងនិងយើងដេកជាមួយគ្នាអ៊ីចឹង បើខ្លាំងក៏សាកចូលមក?»
«អ្នកមិនសមជាមនុស្សទេ...»
«ត្រូវហើយ...យើងវាមិនមែនជាមនុស្សគឺដោយសារតែអាឪចង្រៃរបស់ឯងនោះអី ដោយសារតែវាទើបយើងត្រូវក្លាយជាបែបនេះ យើងឆ្កួតក៏ដោយសារតែវា...ហាហាស...»
«ដោះលែងអ្នកមិនដឹងអីចេញទៅ បើអ្នកស្អប់ខឹង មិនទាន់អស់ចិត្តដែលបានសម្លាប់ប៉ាចោលទៅហើយ ក៏សម្លាប់ខ្ញុំម្នាក់ទៀតថែមទៅ កុំអូសអ្នកមិនដឹងអីចូលមករឿងរវាងគ្រួសារយើងអី...»
«អត់ទេ...វាហួសពេលហើយ ហាហាស ពេលនេះវាយឺតពេលអស់ទៅហើយ វាមិនអាចស្រោចស្រង់អ្វីមកបាននោះទេ...ឯង ឯងចង់អោយយើងដោះលែងវាមែនទេ បានយើងនឹងដោះលែងវា តែលុះត្រាតែឯងដេកជាមួយយើងម្ដងទៀត...»ម៉ាដាមដាក់សំណើគួរអោយស្អប់ខ្ពើមម្ដងទៀត ដោយទឹកមុខគ្មានអារម្មណ៍ថាដឹងខុស មានតែសប្បាយរីករាយជាមួយអ្វីដែលជិតឡើងកើតនៅពេលនេះ ដោយមិនខ្វល់ទេថាអ្វីដែលខ្លួនចង់បានពេលនេះ វាអាក្រក់ថោកទាបយ៉ាងណា
«អត់...អត់ទេ...ហ្សែក កុំ...កុំអី ហ៊ឺៗ...»
យ៉ូឈីង ស្រែកយំចេញមកខ្សេវៗ ភ្នែកប្រឹងសម្លឹងទៅរករាងក្រាស់របស់ រីហ្សែក ដែលនៅឆ្ងាយទៅៗព្រោះពេលនេះនាងត្រូវអាចង្រៃម្នាក់នេះ អូសមកឈរនៅជ្រុងម្ខាងទៀត ដើម្បីមើលពួកគេទាំងពីរនាក់ម្ដាយកូនអោយឃើញកាន់តែពេញភ្នែកល្អ
«បើខ្ញុំ...បើខ្ញុំព្រមអ្នកដោះលែងនាងមែនទេ?» រីហ្សែក ដកភ្នែកអាប់ពន្លឺចេញពីរាងស្ដើងរបស់ យ៉ូឈីង ងាកមករកម្ដាយវិញ
«ប្រាកដហើយ យើងមកធ្វើវាម្ដងទៀតទៅ រីហ្សែក ម៉ាក់នឹកពេលវេលាថ្ងៃនោះខ្លាំងណាស់...»ម៉ាដាមចូលទៅក្បែររាងក្រាស់របស់កូនប្រុស ប្រើដៃវែងស្រឡូនអង្អែលដើមទ្រូងធំទូលាយដោយការឈ្លក់វង្វេង ខួរក្បាលក៏នឹកឃើញដល់យប់ថ្ងៃនោះ...យប់ដែលនាងមានសេចក្ដីសុខបំផុត ទើបពេលនេះចង់រំឭកវាមកម្ដងទៀត ព្រោះទោះជាមានមនុស្សជាច្រើនដែលបានចូលមកបម្រើកាមតណ្ហារបស់ខ្លួន ក៏គ្មានម្នាក់ណាអាចប្រៀបបានជាមួយកូនប្រុសម្នាក់នេះដែរ
«ហ្សែក ហ៊ឺៗ...កុំ កុំធ្វើអី ហ៊ឺៗ »
«អ្នកនិយាយហើយ កុំលេបសម្ដីវិញអោយសោះ...»រីហ្សែក បិទភ្នែកសួរ ព្រមឈរស្ងៀមអោយអ្នកជាម្ដាយប៉ះពាល់ ទាំងបេះដូងក្ដៅងំដោយភ្លើងកំហឹង នឹងកាន់តែខ្ពើមខ្លួនឯងទ្វេដង
«អត់ទេ...អត់ទេ ហ្សែក...ហ៊ឺៗ...កុំ...កុំធ្វើបាបខ្លួនឯងទៀតអី អា៎...ហ៊ឺៗ...»
យ៉ូឈីង ស្រែកយំសស្រាក់ឡើងទន់ខ្លួនល្អូកត្រឹមតែឃើញរូបភាពរបស់គេនៅពេលនេះ នាងក៏ឈឺចាប់សឹងតែដាច់ខ្យល់អោយបាន ចង់ចូលទៅជួយគេ ចង់នាំគេចាកចេញពីពិភពគួរអោយស្អប់ខ្ពើមមួយនេះ តែក៏ធ្វើមិនបានក្រៅពីការស្រែកយំ អង្វរមិនអោយគេធ្វើបែបនេះបន្ត តែមើលទៅគេមិនព្រមបញ្ឈប់ ដើម្បីនាងគេហ៊ានលះបង់គ្រប់បែបយ៉ាងសូម្បីតែជីវិតដ៏ថោកទាបមួយនេះ
ប៊ាំង...ប៊ាំង...
ហើយមុនពេលបបូរមាត់របស់គេបានប៉ះគ្នានោះ សំឡេងកាំភ្លើងក៏ផ្ទុះឡើងជាប់ៗគ្នាគួរអោយរន្ធត់ កូនចៅម៉ាដាមទាំងអស់ដែលលាក់ខ្លួននៅក្នុងនេះក៏ចាប់ផ្ដើមដួលម្ដងមួយៗ រហូតនៅសល់តែម៉ាដាមម្នាក់ឯង ដែលមិនទាន់បាត់ភ្ញាក់ផ្អើលជាមួយអ្វីដែលកើតមកភ្លាមៗ ទើបឈរធ្មឹងនៅម្ខាងខណៈ យ៉ូឈីង ពេលនេះមិនអាចទប់លំនឹងខ្លួនឯងបន្តទៀតបាន ទើបដួលដេកទៅលើឥដ្ឋត្រជាក់ៗ សម្លឹងមើលទៅ រីហ្សែក ដែលកំពុងដកខ្លួនមករកនាង
«អា រីហ្សាក់...»ម៉ាដាមគ្រហឹមដោយកំហឹង មុននឹងទាញកាំភ្លើង ភ្ជង់ទៅអ្នកកំលោះដែលដើរចូលមកក្នុងផ្ទះមួយនេះ ដោយឫកពាមានអំណាច មិនបានខ្លាចស្អីបន្តិចនឹងកាំភ្លើងដែលភ្ជង់គេពេលនេះ ខណៈកូនចៅជាច្រើននាក់កំពុងតែចូលមកក្នុងនេះ ភ្ជង់ម៉ាដាមជាប់
«សួស្ដី...ស្រីបិសាច» រីហ្សាក់ និយាយរាក់ទាក់អ្នកម្ខាងទៀតដោយស្នាមញញឹមកំណាច សឹងតែទប់ដៃមិនអោយសម្លាប់ស្រីម្នាក់មិនជាប់ទៅហើយ
ពេលនេះ...ពេលនេះគេដឹងគ្រប់យ៉ាងហើយថាអ្នកណាជាអ្នកសម្លាប់ម្ដាយរបស់គេ កន្លងមកគេគិតខុសចំពោះបងប្រុសរហូតមក ធ្វើបាបសងសឹកគ្រប់វិធី តែពេលនេះ...ពេលនេះឃាតកពិតប្រាកដគឺកំពុងឈរទល់មុខរបស់គេ ហើយលើកនេះគេមិនសងសឹកអោយច្រឡំទៀតឡើយ
«ឯង...ឯង»
«ភ្ញាក់ផ្អើលឬ?»
«ហេតុអី...ម៉េចក៏ទៅជាឯង...»
«ហេតុអីជាខ្ញុំមិនបាន?ឬអ្នកចង់អោយជាអ្នកណាវិញអា ហ្សែល ឬអត់? តែកុំភ័យវាមិនមកយកដៃអោយប្រលាក់ឈាមថោកទាបរបស់ស្រីបិសាចដូចជាអ្នកឡើយ»បបូរមាត់បានរូបញញឹមយ៉ាងកំណាច សម្លឹងមុខស្លេករបស់ម៉ាដាមពេលនេះដោយការចងអាឃាត មុននឹងបោះជំហានចូលទៅរកយឺតៗដោយការដាក់សម្ពាធ ថ្ងៃនេះគេមិនទុកអោយស្រីថោកទាបម្នាក់នេះរស់នៅបន្តឡើយ គឺគ្មានថ្ងៃនោះជាដាច់ខាត គេនឹងយកឈាមរបស់ស្រីម្នាក់នេះទៅស្រោចមុខផ្នូលម្ដាយអោយបាន
«កុំ...កុំចូលមកណា...»
«ខ្ញុំបាត់បង់មកច្រើនពេកហើយ គ្រប់យ៉ាងគឺអ្នកជាអ្នកដណ្ដើមយកទៅ អ្នកមិនសមណាក្លាយទៅជាម្ដាយរបស់បងប្រុសដ៏ល្អរបស់ខ្ញុំទេ អ្នកសមតែក្លាយជាសត្វឆ្កែមួយក្បាលដែលគ្មាននរណាម្នាក់ត្រូវការទើបត្រូវ»
«ឆ្កែឬ ម៉ែឯងទេដែលសមតែជាឆ្កែ ហាហាស...វាចង់យក រីហ្សែក វាចង់បានកូនយើងទៅដេកជាមួយវា ចង់យកបម្រើតណ្ហារបស់វាទើបយើង...យើងសម្រេចបំណងរបស់វាតែម្ដងទៅ គឺដេកនៅក្នុងដីនោះអីហាហាស...ការពិតថ្ងៃនោះមុនពេលវាចូលផ្នូរ យើងក៏អោយវាបម្រើកូនចៅយើងជិត10នាក់ដែរ ហាហាស វាពិតជារូបភាពដ៏ល្អខ្លាំងណាស់»ម៉ាដាមសើចទាំងញីសក់ក្បាលខ្លួនឯងទៅមក ភ្នែកក៏ក្រឡេក្រឡាបដូចមនុស្សឆ្កួត
ប៊ាំង...ប៊ាំង...

ទណ្ឌកម្មបេះដូង(ចប់)Donde viven las historias. Descúbrelo ahora