ភាគបួន

1.5K 54 0
                                    

ត្របកភ្នែកស្ដើងកម្រើតតិចៗមុននឹងចាប់ផ្ដើមបើកស្រឡះ សម្លឹងមើលជុំវិញខ្លួនដោយអាការៈធីងធោងនៅឡើយ។ បន្ទប់ស្អាតមានរបស់របបតុបតែងដោយរសនិយមប្លែករបស់ម្ចាស់បន្ទប់ ព្រោះនៅគ្រប់ផ្នែកនៃបន្ទប់មួយនេះតុបតែងដោយរូបភាពអាសអាភាសទាំងអស់ សូម្បីតែគ្រឿងសង្ហាររឹមនៅក្នុងបន្ទប់នេះ ក៏មានរូបរាងគួរអោយស្អប់ដែរ បញ្ជាក់បានតែមួយម៉ាត់ថាម្ចាស់បន្ទប់ ជាពពួកឆ្កួតនឹងតណ្ហាកម្រិតណា ហើយបែបនេះគឺមានតែពួកតាកញ្ចាស់ជិតចូលមឈូសទេ ដែលមានរសនិយមបែបនេះ
«ជាកន្លែងណាទៀតហើយ?»យ៉ូឈីង បានត្រឹមតែសួរខ្លួនឯងបែបនោះ មុននឹងប្រឹងទប់ខ្លួនក្រោកអង្គុយទាំងមិនទាន់អស់ជាតិថ្នាំនៅក្នុងខ្លួន
ថ្នាំ...មែនហើយនាងត្រូវថ្នាំ...
ពេលនឹកដល់ខ្លួនដែលត្រូវថ្នាំសម្រើបហើយ យ៉ូឈីង ក៏ប្រើកម្លាំងទាំងអស់នៅក្នុងខ្លួនចេញមក ដោយការទប់ខ្លួនក្រោកចេញពីគ្រែទន់ល្មឿយ ដើរទាំងជើងញ័រទទ្រើតដើម្បីរកមើលបន្ទប់ទឹក ពេលឃើញហើយនាងក៏មិនរងចាំយូរប្រញាប់រាវរកទឹកត្រជាក់ ហើយបើកវាទុកចេញអាង
ឈុតនាងឆ្មាតូចស៊ិចស៊ីត្រូវចាប់ដោះចេញពីខ្លួនអស់គ្មានសល់ មុននឹងចូលទៅអង្គុយត្រាំទឹកត្រជាក់ៗនៅក្នុងនោះអស់មួយសន្ទុះ រហូតអាការៈដែលអន្ទះអន្ទែងមុននេះធូរស្រាលបានខ្លះ ទើបក្រោកចេញពីអាងដោយដំណើរទ្រេតទ្រួត ស្រវាយកអាវឃ្លុំមួយយកពាក់ ហើយចេញទៅខាងវិញដើម្បីរកផ្លូវគេចចេញពីក្នុងនេះ ទាំងបេះដូងលោតញាប់ដោយការភ័យខ្លាច
យ៉ូឈីង ដើរមកឈប់នៅមាត់បង្អួចមើលចេញទៅខាងក្រៅ ក៏ដឹងថាពេលនេះយប់ទៅហើយ តែរូបភាពដែលនៅខាងក្រៅធ្វើអោយនាងលបលេបទឹកមាត់ដោយការភ័យខ្លាច
ទីនេះជាកន្លែងណាអោយប្រាកដទៅ?
មនុស្សឈុតខ្មៅជាច្រើននាក់ដើរទៅមកៗនៅខាងក្រោម ដែលមានភ្លើងបំភ្លឺព្រាលៗ ដោយម្នាក់ៗមើលទៅមានទឹកមុខម៉ឺងម៉ាត់ខ្លាំងណាស់ ឫកពារបស់ពួកគេដែលបង្ហាញអោយឃើញនៅពេលនេះគឺមិនដូចពួកអ្នកលេង តែដូចពពួកម៉ាហ្វៀច្រើនជាង
ម៉ាហ្វៀអ៊ីចឹងឬ?
ត្រឹមតែគិតដល់ពាក្យមួយឃ្លាននេះនាងក៏សឹងតែទន់ជង្គង់ទៅហើយ ទើបព្យាយាមរកនឹកថាហេតុអីនាងមកនៅត្រង់នេះបាន តែពេលគិតឃើញហើយ ថាខ្លួនឯងត្រូវគេយកទៅដេញថ្លៃនោះ នាងក្រមុំដល់ថ្នាក់ទន់ជង្គង់ដួលអង្គុយមួយកន្លែងតែម្ដង
«អត់ទេ... ខ្ញុំមិនអាចត្រូវមកបញ្ចប់ដូចជាពេលនេះឡើយ ឈីន យ៉ូឈីង គិត...ឆាប់គិតរកផ្លូវចេញទៅ»
ក្រាក...
តែមុនពេលនាងបានគិតអ្វីនោះ ទ្វារបន្ទប់ដែលបិទជិតមុននេះក៏ត្រូវនរណាម្នាក់រុញចូលមក ទើបនាងក្រមុំងាកទៅរកយ៉ាងរហ័ស ហើយក៏ឃើញស្រីស្អាតម្នាក់ដើរកាន់អ្វីម្យ៉ាងនៅក្នុងដៃយកមកដាក់នៅលើគ្រែ
«នេះជាឈុតសម្រាប់អោយអ្នកនាងដូរនៅពេលនេះ»
«ហេតុអី?»យ៉ូឈីង សួរអ្នកចូលមកនោះដោយទឹកមុខមិនទុកចិត្ត ត្រឹមតែឮពាក្យថាឈុត នាងក៏នឹកទៅដល់ឈុតនាងឆ្មានោះបាត់ទៅហើយ
«បន្តិចទៀតអ្នកនាងគង់តែដឹងមិនខាន»ស្រីស្រស់មុខស្រទន់តបដោយទឹកមុខក្រៀមខុសពីធម្មតា មុននឹងឈ្ងោកមុខចុះវិញ
«...»យ៉ូឈីង ចាប់ផ្ដើមរៀបចំហេតុការណ៍ផ្សេងៗជាលំដាប់នៅក្នុងខួរក្បាល ភ្នែកក៏សម្លឹងទៅស្រីដែលស្លៀកពាក់ឈុតខ្មៅដូចពួកអ្នកធ្វើការនោះបន្តិច ហើយក៏យល់អ្វីដែលស្រីម្នាក់នោះនិយាយ តែគិតឬថានាងព្រមមកស្លាប់ទាំងរស់នៅកន្លែងបែបនេះ អត់ទេ...គ្មានផ្លូវជាដាច់ខាត ទើបពេលនេះនាងគិតបានផ្លូវចេញដ៏ល្អមួយ
ក្នុងពេលនាងអង្វរសុំក្ដីមេត្តាហើយ តែគ្មានអ្នកជួយដូច្នេះហើយកុំថានាងអាក្រក់អោយសោះ...
«មកនេះ...»យ៉ូឈីង បក់ដៃហៅអ្នកម្ខាងទៀតពេលខួរក្បាលគិតដល់ផ្លូវចេញរួច
«ចាស?»
«មកជួយលើកខ្ញុំបន្តិច ខ្ញុំងើបមិនរួចទេជាប់ជើងបាត់ហើយ»
«អូ... ចាសចាំបន្តិចនាងខ្ញុំជួយភ្លាម»
ស្រីតូចដែលមើលទៅមិនដឹងខ្យល់អ្វីសោះនោះ ប្រញាប់ចូលទៅជួយលើក យ៉ូឈីង ឡើងដោយមិនបានជាប្រយ័ត្នខ្លួន ទើបត្រូវអ្នកម្ខាងទៀតវាយកញ្ចឹងកចំចំណុចដែលអាចធ្វើអោយនាងសន្លប់បានយ៉ាងងាយ ព្រោះថា យ៉ូឈីង ជាពេទ្យរឿងអីដែលនាងមិនដឹងថាចំណុចណាដែលវាយហើយធ្វើអោយសន្លប់បាននោះ?
«សុំទោស... »
ពេលវាយស្រីម្នាក់នោះសន្លប់ហើយ យ៉ូឈីង បានត្រឹមតែនិយាយសុំទោសម្ដងហើយម្ដងទៀតប៉ុណ្ណោះ មុននឹងចាប់ផ្ដើមធ្វើអ្វីដែលបានគិតមុននេះ ដោយការចាប់ស្រីម្នាក់នេះប្ដូរអោយស្លៀកពាក់ឈុតដែលនាងយកមក ហើយក៏អូសយកទៅដាក់អោយដេកនៅលើគ្រែ ចំណែកនាងក្រមុំក៏ចាប់ផ្ដើមយកឈុតស្រីម្នាក់នោះមកពាក់យ៉ាងលឿនបំផុតតាមដែរអាចធ្វើបាន
ពេលឃើញថាគ្រប់យ៉ាងអូខេហើយ នាងក៏សម្លឹងមើលបន្ទប់គួរអោយស្អប់នេះមួយជុំ ក៏ទៅប៉ះភ្នែកនឹងតុងតាក់ភ្លើង ក៏ប្រញាប់ដើរទៅរកវាយ៉ាងលឿន មុននឹងចាប់ផ្ដើមបន្ថយពន្លឺនៅក្នុងបន្ទប់មួយនេះអោយនៅតែព្រាលៗ ជាភ្លើងដែលទាក់ទាញចំណងតណ្ហាបំផុត
ការមើលប្រលោមលោករបស់ តានយ័ន វាមិនអត់ប្រយោជន៍នោះទេ
យ៉ូឈីង ញញឹមតិចៗដាក់អ្វីដែលខ្លួនរៀនចេះពីក្នុងប្រលោមលោកបន្តិច ក៏ប្រញាប់ចេញពីបន្ទប់មួយនេះយ៉ាងលឿន។
នាងក្រមុំចេញមកខាងក្រៅហើយក៏សឹងតែទប់ជំហខ្លួនមិនបាន ដែលបានឃើញក្រុមពួកមនុស្សឈុតខ្មៅជាច្រើននាក់ កំពុងដើរមកត្រង់កន្លែងដែលនាងឈរ តែអ្វីដែលកាន់តែគួរអោយខ្លាចទៀតនោះ គឺបុរសសង្ហារម្នាក់ដែលដើរនាំមុខពួកមនុស្សឈុតខ្មៅទាំងនោះ
នេះ...ប្រុសម្នាក់នេះ...
យ៉ូឈីង ស្លុតនៅមួយកន្លែងដោយសារតែមិនចង់ជឿនឹងភ្នែកខ្លួនឯង ដែលបានឃើញមនុស្សម្នាក់នោះម្ដងទៀត។ មនុស្សប្រុសតែម្នាក់ដែលជាអ្នកជម្ងឺរបស់នាងនៅថ្ងៃនោះ ជាគេពិតមែននាងចាំមិនខុសឡើយ ទោះថ្ងៃនោះនាងមិនបានមើលមុខរបស់គេអោយច្បាស់ តែនាងក៏អាចចាំគេបាន...ពេលនោះគិតថាគេសង្ហារទៅហើយ តែពេលមកឃើញគេនៅក្នុងពេលនេះហើយ ក៏កាន់តែឃើញថាគេសង្ហារទ្វេដង តែគួរអោយចម្លែកដែរនាងគ្មានអារម្មណ៍អ្វីជាមួយប្រុសសង្ហារម្នាក់នេះ
«ចេញទៅយាមនៅខាងក្រៅទៅមិនចាំបាប់មកតាមទេ»
«បាទអ្នកប្រុស»
ចប់សំឡេងបញ្ជារបស់គេពួកប្រុសៗឈុតខ្មៅទាំងអស់នោះ ក៏បំបែកគ្នាចេញពីត្រង់នេះយ៉ាងលឿន ដោយនៅសល់តែគេម្នាក់ដែលដើរមករកនាង ហើយក៏ធ្វើអោយនាងភ្ញាក់សឹងតែសន្លប់ ពេលជួបជាមួយសំឡេងគំហកជាភាសាអង់គ្លេសដ៏មានអំណាចរបស់គេ
«ចេញទៅ...»
«ចា... ចាស»មិនរងចាំយូរនាងក៏ប្រញាប់ដកខ្លួនចេញយ៉ាងលឿន ដោយសឹងតែទប់ខ្លួនមិនជាប់ទៅហើយ
«ឈប់សិន»
ហើយពេលនាងកំពុងបែរខ្នងរត់គេចនោះ សំឡេងគំហករបស់គេក៏បន្លឺឡើងម្ដងទៀត មុននឹងស្រមោលធំនោះដើរចូលទៅក្បែររាងតូចស្ដើងរបស់នាង ទើបនាងក្រមុំញ័រដៃញ័រជើងខ្លាចថាគេចាប់បាន
«ចាស?»ទោះខ្លាចសឹងតែសន្លប់ក៏នាងនៅតែព្យាយាមនិយាយអោយសំឡេងស្រដៀងស្រីម្នាក់នោះ ហើយក៏ឱនមុខជ្រប់ពេលគេដើរមកឈរនៅចំពោះមុខ
«ខ្ញុំមានអារម្មណ៍ថាសំឡេងរបស់នាងប្លែកខុសពីធម្មតា ឈឺសស៊ូរិ »
«គឺ... គឺនាងខ្ញុំមិនសូវស្រួលខ្លួន»
«អ៊ីចឹងឬ?»គេសួរដោយសំឡេងបញ្ជាក់ប្រាប់យ៉ាងច្បាស់ថាមិនជឿសម្ដីរបស់នាង
វីវរហើយតិចគេចាប់នាងបានពិតមែនទៅ?
«ខ្ញុំមិនរំខានអ្នកប្រុសទេ នាងខ្ញុំសុំទៅវិញហើយ»មិនរងចាំអោយគេសួរនាំច្រើនជាងនេះ ព្រោះជាតិថ្នាំនិងអាការៈភ័យខ្លាចដែលមាននៅក្នុងខ្លួនពេលនេះ វាធ្វើអោយនាងញ័រដៃញ័រជើងអស់ទៅហើយ ទើបប្រញាប់រកផ្លូវគេចចេញពីទីនេះអោយលឿនបំផុត តាមដែរអាចធ្វើបាន
ហើយអ្នកដែលត្រូវនាងដើរគេចនោះ ជ្រិមភ្នែកសម្លឹងមើលរាងស្ដើងពីខាងក្រោយបន្តិច មុននឹងបើកទ្វារចូលបន្ទប់ដែលនាងក្រមុំចេញទៅមុននេះ ព្រោះនៅខាងក្នុងនោះជាស្រីអាស៊ីដែរគេចំណាយលុយជាច្រើនទិញយកមកធ្វើជាទាសករ

យ៉ូឈីង ដើរទៅមុខបន្តដោយមិនងាកក្រោយមើលទៅប្រុសម្នាក់នោះម្ដងទៀត ហើយក៏ខ្លាចថាមានពួកឈុតខ្មៅអស់ទាំងនោះចាប់បាន នាងក៏ដើរឈ្ងោកមុខរហូត ប៉ុន្តែកាន់តែដើរនាងក៏កាន់តែឆ្ងល់ ព្រោះថាដើរយូរមកហើយ នៅតែមិនទាន់រកផ្លូវចុះទៅជាន់ខាងក្រោមឃើញ  ទើបងើបមុខសម្លឹងមើលជុំវិញខ្លួន ហើយក៏ចាប់ផ្ដើមបុកពោះ
តើផ្លូវមួយណាទៅ?
នាងក្រមុំងាកមើលទៅផ្លូវដែលបំបែកជាបួន ដោយពេលនេះនាងកំពុងឈរនៅកណ្ដាល មិនដឹងថាគួរចេញទៅខាងណាល្អ
«រើសមួយណាទៅ ឆាប់គិតភ្លាមទៅ ឈីន យ៉ូឈីង មិនអ៊ីចឹងទេឯងប្រាកដជាមិនអាចចាកចេញទៅណាបានឡើយ»
កែវភ្នែកស្អាតសម្លឹងទៅផ្លូវទាំងបួនដោយចិត្តចាប់ផ្ដើមអន្ទះសារ ព្រោះបើប្រុសម្នាក់នោះដឹងថាអ្នកដេកនៅលើគ្រែមិនមែនជានាង គេប្រាកដជាអោយមនុស្សចេញតាមរកមិនខាន ហើយពេលនោះនាងប្រាកដជាគ្មានឱកាសម្ដងទៀតសម្រាប់រត់គេចឡើយ
«មិនខ្វល់ទេពេលនេះខាងស្ដាំទៅ»និយាយចប់នាងក៏មិនរងចាំយូរប្រញាប់ដើរទៅផ្លូវខាងស្ដាំដៃភ្លាម
ហើយព្រះជាម្ចាស់ដូចជាបានឃើញការអង្វរកររបស់នាងពិតប្រាកដមែន ទើបអោយនាងជ្រើសរើសផ្លូវមកត្រូវបែបនេះ។ យ៉ូឈីង ញញឹមបិទមាត់មិនជិតពេលបានឃើញជណ្ដើរយ៉ាងស្រស់ស្អាត ចុះទៅជាន់ខាងក្រោម ទើបប្រញប់ដើរទៅរកវាយ៉ាងលឿន តែមិនទាន់រត់ទៅដល់ជណ្ដើរផងទ្វារបន្ទប់នៅស្ដាំដៃក្បែរជណ្ដើរ ក៏ស្រាប់តែបើកឡើងតែវាមិនបានធ្វើអោយនាងភ្ញាក់ផ្អើលដូចបានឃើញដៃរឹងមាំដែលចេញពីបន្ទប់នោះ មកស្រវាចាប់ដៃនាងចំប្លង់បំផុតឡើយ
មានរឿងអីកើតឡើងទៅ?
យ៉ូឈីង បានតែស្រែកសួរខ្លួនឯងនៅក្នុងចិត្ត ពេលត្រូវចាប់អូសចូលមកក្នុងបន្ទប់មួយដែលងងឹតឈឹង មើលអ្វីមិនច្បាស់
គ្រាំង...
សំឡេងបិទទ្វារខ្លាំងៗធ្វើអោយនាងក្រមុំភ្ញាក់បានស្មារតីមកវិញ ទើបរកបើកមាត់ស្រែក តែគួរអោយស្ដាយនាងមិនទាន់បានបញ្ចេញសំឡេងមកខាងក្រៅផង ក៏ត្រូវអ្វីម្យ៉ាងក្ដៅឧណ្ឌៗមកបិទមាត់ជិតមិនអោយបញ្ចេញសំឡេងមកខាងក្រៅបាន
ជាស្អីទៅ?
ជាម្ដងទៀតដែលបានសួរខ្លួនឯងនៅក្នុងចិត្ត ហើយក៏រកចម្លើយមិនបាន រហូតដល់អ្វីម្យ៉ាងនោះចាប់ផ្ដើមកម្រើកពីធ្ងន់មកស្រាល ទើបនាងដឹងខ្លួនថាកំពុងត្រូវនរណាម្នាក់ចាប់ថើប សូម្បីតែដៃក៏មិនអាចកម្រើកបានព្រោះត្រូវចាប់ណែន
កម្លាំងបឺតជញ្ជក់លើបបូរមាត់ធ្វើអោយឈាមនៅក្នុងខ្លួនរបស់ យ៉ូឈីង ចាប់ផ្ដើមឡើងកម្ដៅមកម្ដងទៀត ព្រោះតែឥទ្ធិពលថ្នាំមិនទាន់អស់ ទើបពេលដែលនៅសល់សតិនៅជាប់ក្នុងខ្លួន នាងក៏ព្យាយាមរើបម្រះអស់ពីសមត្ថភាព
«នៅអោយស្ងៀម បើមិនចង់ងាប់...»

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now