ភាគ27

830 31 0
                                    

ភាគ27
«មនុស្សគ្រប់គ្នានៅទីនេះសុទ្ធតែចង់អោយ រីហ្សែក ស្លាប់ហើយមួយនៅក្នុងចំណោមនោះក៏មានលោកដូចគ្នា ត្រូវទេ?»
សម្ដីរាបធេងរបស់នាងក្រមុំធ្វើអោយចុងបបូរមាត់ក្រាស់ញោចឡើង មិនបានបដិសេធស្អីបន្តិចចំពោះអ្វីដែលនាងបាននិយាយចេញមក
«ហើយវាយ៉ាងម៉េច? នាងឈឺចាប់ជំនួសគេឬ?»
«បើខ្ញុំឈឺចាប់ជំនួសតើវាយ៉ាងម៉េច? ទោះយ៉ាងណាខ្ញុំអាចឈឺចាប់ជំនួសមនុស្សដែលខ្ញុំស្រឡាញ់បាន ចុះលោក...លោកមានអ្នកឈឺចាប់ជំនួសខ្លះដែរទេ? តែបើតាមតែមើលទៅជាលោកទៅវិញទេដែលគួរអោយអាណិតជាង រីហ្សែក ទៅទៀត...ព្រោះថាគេមានខ្ញុំ តែលោកគ្មានអ្នកណានោះទេ...»
ចោលសម្ដីចាក់ដោតដល់បេះដូងអ្នកស្ដាប់រួច នាងក្រមុំក៏បែរក្រោយដើរចេញពីត្រង់នេះដោយមិនងាកក្រោយ ទុកអោយមនុស្សម្នាក់ទៀតឈរក្ដាប់ដៃណែន
គេឬគ្មាននរណា?នាងមានដែលដឹងទេថាគេចង់បាននរណាម្នាក់មកនៅជិតឬអត់ នាងទៅដឹងស្អីនោះ?

ពេញមួយយប់ដែល យ៉ូឈីង មិនអាចបិទភ្នែកដេកបានព្រោះតែគិតច្រើនពីរឿងរបស់ រីហ្សែក ដែលកំពុងធ្វើមកលើនាងនៅពេលនេះ
គ្រប់យ៉ាងគេធ្វើចេញមកដូចមនុស្សគ្មានបេះដូងម្នាក់ តែបែរជាលួចជួយនាងពូក្រោយខ្នង ទាំងជួយទាំងការពារ...តើគេធ្វ់បែបនេះដើម្បីអីទៅ គេគិតថាមាននរណាម្នាក់ចង់ធ្វើបាបនាងមែនទេ?
ចុះគេ...គេមានដឹងទេថាកាន់តែរុញនាងចេញឆ្ងាយប៉ុណ្ណា គេក៏កាន់តែមានគ្រោះថ្នាក់ដល់ជីវិតប៉ុណ្ណោះដូចគ្នា តើគេមានធ្លាប់គិតពីជីវិតខ្លួនឯងខ្លះទេ ហេតុអីចាំបាច់ធ្វើបែបនេះ? នាងមិនបានត្រូវការវាឡើយ...អ្វីដែលនាងត្រូវការគឺប្រឈមមុខជាមួយគេ តែគេបែរជាច្រាននាងចេញពីរណ្ដៅខ្មៅងងឹតនេះទៅវិញ ម៉េចក៏គេធ្វើអីល្ងង់ៗបែបនេះ?
«ឈីងឈីង កើតអីទឹកមុខនាងដូចជាមិនសូវល្អសោះហើយ»
សំឡេងស្រទន់ស្រួយស្រេសដាស់ក្រមុំចិនអោយចេញពីអន្លង់គំនិត ផ្ទៃមុខស្អាតតែស្លេកស្លាំងងើយមករកអ្នកដែលនិយាយជាមួយ មុននឹងញញឹមខ្សោះៗដាក់
«មួយរយៈនេះខ្ញុំគ្រាន់តែគិតច្រើនបន្តិច»
«រឿងអ្នកប្រុសធំឬអត់?»
«អឹម...»
«បែបនេះឬអត់ទើបព្រឹកមិញនាងមិនចូលទៅបន្ទប់អាហារដូចរាល់ដង សុខចិត្តគេចមកអង្គុយនៅត្រង់នេះទៅវិញ?»ឈឺសស៊ូរិ សម្លឹងមើលទៅសួនជុំវិញខ្លួន មុននឹងមកឈប់ត្រង់នាងក្រមុំដែលមានមុខស្រពោនដែលនៅក្បែរ ឃើញបែបនេះហើយនាងក៏អត់អាណិតមិនបាន តែទោះបីជាចង់ជួយក៏មិនអាចជួយអ្វីបាន ព្រោះនាងគ្មានសមត្ថភាពចំពោះរឿងមួយនេះឡើយ
«ខ្ញុំគ្រាន់តែគេចមកគិតអ្វីអោយច្បាស់លាស់ប៉ុណ្ណោះ»
«នាងគិតអីឬ?»
«រវាងការដើរចេញនឹងការរស់នៅទីនេះបន្ត តើខ្ញុំគួរជ្រើសរើសមួយណា?»
«ហេតុអីសុខៗនាងស្រាប់តែចង់ចាកចេញបែបនេះ?»ក្រមុំជប៉ុនភ្ញាក់ជាលើកដំបូង បើកភ្នែកធំៗសម្លឹងមុខអ្នកនៅក្បែរ ដូចមិនចង់ជឿនឹងត្រចៀកខ្លួនឯង
«កុំភ្ញាក់ផ្អើលអី វាគ្រាន់តែជាគំនិតខ្ញុំពីមុននោះទេ តែពេលនេះវាលេងមានទៀតហើយ ពេលនេះខ្ញុំកំពុងតែសម្រេចចិត្តថានៅបន្ត...ដើម្បីជួយមនុស្សម្នាក់...»
«នាងនិយាយអីខ្ញុំដូចជាចាប់ផ្ដើមមិនយល់ពីគំនិតរបស់នាងហើយ»
«មិនថាមានអ្វីកើតឡើងទេខ្ញុំនឹងនៅក្បែរគេ ខ្ញុំនិងជួយគេអោយអស់ពីសមត្ថភាពរបស់ខ្លួន»
«គេ?អ្នកប្រុសធំមែនទេ?»
«មែនហើយគឺគេ...»
«ហេតុអីទៅ គឺខ្ញុំមិនយល់ថាហេតុអីនាងត្រូវការពារអ្នកប្រុសអ្នកប្រុសធំដែរ តើមានអ្វីកើតឡើងចំពោះគាត់ឬអត់?»
«...»យ៉ូឈីង មិនបានតបភ្លាមៗតែសម្លឹងចូលយ៉ាងជ្រៅក្នុងកែវភ្នែកមួយគូស្អាត របស់ក្រមុំជប៉ុនដើម្បីរាវរកអ្វីម្យ៉ាង តែពេលមិនឃើញអ្វីដែលក្រៅពីភាពមិនដឹងខ្យល់នោះហើយ នាងក៏សម្រេចចិត្តនិយាយរឿងមួយដែលបានដឹងប្រាប់ ឈឺសស៊ូរិ ព្រោះមានតែ ឈឺសស៊ូរិ ម្នាក់ប៉ុណ្ណោះដែលនាងអាចទុកចិត្តបាន
«ខ្ញុំបានរកឃើញថ្នាំសរសៃប្រសាទនៅក្នុងអាហាររបស់ រីហ្សែក តែខ្ញុំមិនដឹងទេថាអ្នកណាជាអ្នកដាក់អោយគេ តែខ្ញុំជឿជាក់ថាម្នាក់នោះតាំងចិត្តអោយគេស្លាប់ម្ដងបន្តិចៗ តាមអ្វីដែលគេចង់បាន...»យ៉ូឈីង និយាយដោយទឹកមុខលំបាកចិត្តព្រោះមកដល់ពេលនេះហើយ នាងនៅតែរកជនសង្ស័យមិនទាន់ឃើញនៅឡើយ កាលពីយប់មិញនាងប្រឹងនិយាយធ្វើអោយ រីហ្សាក់ ប្រុសមុខកាចនោះមានពិរុទ្ធពីរឿងនេះ តែមើលតាមទឹកមុខគេហើយគ្មានបង្ហាញអ្វីអោយឃើញ ក្រៅពីទឹកមិនយល់ពីអ្វីដែលនាងនិយាយឡើយ
បើមិនមែនជាគេ ហើយតើជាអ្នកណាទៅដែលចង់អោយ រីហ្សែក ស្លាប់ដោយភាពវេទនាដល់ថ្នាក់នេះ?មនុស្សម្នាក់នោះប្រាកដជាគុំស្អប់ រីហ្សែក ជាយូរមកហើយអាចនិយាយថាស្អប់ខ្លាំងទើបធ្វើរឿងបែបនេះដាក់គេ ចង់ឃើញគេក្លាយជាមនុស្សឆ្កួតរហូតដល់សម្លាប់ខ្លួនឯង នេះជាអ្វីដែលមនុស្សម្នាក់នោះត្រូវការ ពិតជាកាចសាហាវពិតមែន
«ថាម៉េចថ្នាំសរសៃប្រសាទឬ?»ឈឺសស៊ូរិ ភ្ញាក់ព្រើតជាមួយអ្វីដែលបានឮ មិនចង់ជឿទេថាមានរឿងបែបនេះកើតឡើងនៅក្នុងភូមិគ្រឹះ នីកូលណាយ ឆឺងហ្គេល ហើយកើតឡើងចំពោះមនុស្សតែម្នាក់ដែលមានអំណាចធំជាងគេនៅក្នុងភូមិគ្រឹះទៀត ពិតជាគួរអោយខ្លាចខ្លាំងណាស់
«មានរឿងបែបនេះកើតឡើងចំពោះអ្នកប្រុសពិតមែនឬ?»
«មែនហើយ ខ្ញុំមិននិយាយកុហកទេព្រោះវាជារឿងស្លាប់រស់»
«បើបែបនេះមែនយើងមិនគួរនៅស្ងៀមទេ គួរតែទៅនិយាយប្រាប់អ្នកប្រុសធំ មិនអ៊ីចឹងគឺអ្នកប្រុសទីពីរឬក៏ម៉ាដាម មិនអាចទុកអោយកាន់តែអាក្រក់ជាងនេះបានឡើយ»ឈឺសស៊ូរិ ទាញដៃអ្នកអង្គុយក្បែរអោយក្រោកឡើងជាមួយនាង ដៀម្បីទៅប្រាប់រឿងនេះដល់នរណាមានឥទ្ធិពលខ្លាំងនៅក្នុងភូមិគ្រឹះនេះ មិនអ៊ីចឹងទេជនអាក្រក់នឹងកាន់តែធ្វើបាបអ្នលប្រុសធំមិនខាន
តែមិនទាន់បានទាញអ្នកម្ខាងទៀតផងក៏ត្រូបើវទាញអោយអង្គុយកន្លែងដើមវិញ ហើយដៃរបស់នាងក៏ត្រូវ យ៉ូឈីង ចាប់ជាប់ទាំងសងខាង
«នាងមិនអាចនិយាយរឿងនេះប្រាប់នរណាម្នាក់តទៅទៀតឡើយ ព្រោះខ្ញុំមិនទាន់ដឹងទេថាមនុស្សម្នាក់នោះជាអ្នកណា បើទៅនិយាយប្រាប់ចំមនុស្សដែលធ្វើបាប រីហ្សែក នោះតើគិតយ៉ាងម៉េច?ជួនកាលអ្នកដែលបានស្លាប់មុខគឺយើងមិនខាន»
«ចុះនាងគិតចង់ធ្វើបែបណា បើបណ្ដោយអោយគ្រប់យ៉ាងទៅជាបែបនេះបន្ត អ្នកប្រុសធំប្រាកដជាគ្មានសង្ឃឹមមិនខាន» ឈឺសស៊ូរិ រលីងរលោងទឹកភ្នែកភ្លាមពេលវាចាចប់
«នាងមិនស្អប់គេទេឬ?»
«នាងនិយាយស្អី ទោះអ្នកប្រុសធំជាមនុស្សបែបណាក៏ខ្ញុំមិនដែរស្អប់គាត់ ព្រោះគាត់មិនធ្លាប់ធ្វើបាបខ្ញុំម្ដងណាឡើយ មានតែការពារខ្ញុំមិនអោយអ្នកប្រុសទីពីរធ្វើបាប»
«អ៊ីចឹងនាងជួយខ្ញុំរឿងមួយបានទេ?»

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now