ភាគ32

865 34 0
                                    

ភាគ32
«លោក ជុស៊ីស នាំខ្ញុំត្រលប់ទៅភូមិគ្រឹះវិញទៅ ខ្ញុំមិនចង់ត្រលប់ទៅវិញនៅពេលនេះទេ»
យ៉ូឈីង អង្វរអ្នកម្ខាងទៀតិនដឹងថាជាលើកទីប៉ុន្មានមកហើយទេ ដឹងត្រឹមថានាងនិយាយពា្យមួយឃ្លានេះតាំងពីចេញផុតរបងភូមិគ្រឹះមកម្ល៉េះ តែប្រុសម្នាក់នេះបែរជាធ្វើមិនឮនៅតែបើកទៅមុខបន្ត រហូតពេលនេះគឺចេញមកឆ្ងាយទៅហើយ ហើយវាក៏ធ្វើអោយនាងមានអារម្មណ៍ថាមិនស្ងប់ចិត្តទាល់តែសោះ ពេលនឹកឃើញដល់ទឹកមុខស្លេកស្លក់របស់ រីហ្សែក
«សុំទោសអ្នកនាងខ្ញុំធ្វើតាមសុំរបស់អ្នកនាងមិនបានទេ»
«តែខ្ញុំក៏មិនអាចទុកគេចោលបែបនេះបានដែរ សូមអង្វរអោយខ្ញុំទៅវិញទៅ»
«ខ្ញុំថាអ្នកនាងគួរតែអង្គុយអោយស្ងៀមទៅ បន្តិចទៀតដល់ព្រលានយន្ដហោះហើយ»
«លោក ជុស៊ីស សូមមេត្តា...»
«អោយខ្ញុំសុំទោសផងអ្នកនាង ខ្ញុំមិនអាចធ្វើតាមការបានទេ ខ្ញុំទទួលបញ្ជាពីលោក រីហ្សាក់ ហើយមិនអាចល្មើសបានឡើយ សូមអ្នកនាងយល់ពីខ្ញុំផងទៅ»
«លោកមិនយកយល់ដល់ខ្ញុំខ្លះទេឬ?»
«ខ្ញុំយកយល់ដល់អ្នកនាង តែលោក រីហ្សាក់ មិនយកយល់ដល់អ្នកធ្វើខុសពីបញ្ជារបស់គាត់ឡើយ»
«បើមានអ្វីកើតឡើងខ្ញុំជាអ្នកទទួលខុសត្រូវ លោកជូនខ្ញុំទៅវិញទៅ»យ៉ូឈីង មិនព្រមបោះបង់ការព្យាយាមនៅតែអង្វរករគេដោយសំឡេងគួរអោយអាណិត
«អ្នកនាងអង្គុយអោយស្ងៀមទៅ»
«មានអ្វីមែនទេ?»យ៉ូឈីង ចាប់ផ្ដើមមិនស្រួចចិត្តភ្លាមពេលឃើញទឹកមុខតានតឹងរបស់ ជុស៊ីស
«មានឡានដេញតាមយើងពីក្រោយ បើទាញមិនខុសប្រាកដជាមនុស្សរបស់ម៉ាដាមមិនខាន អ៊ីចឹងហើយអ្នកនាងគួរតែអង្គុយអោយស្ងៀម ជិតដល់ព្រលានយន្ដហោះហើយ ពេលទៅដល់ពួកនោះវាមិនហ៊ានធ្វើអ្វីទេ»
«ចាស»
នាងក្រមុំព្រមស្ដាប់តាមបង្គាប់របស់អ្នកម្ខាងទៀត ដោយការអង្គុយស្ងៀមមិនហ៊ានរំខានគេបន្ត ភ្នែកក៏ចេះតែបែរទៅមើលឡានបីគ្រឿងដែលបើកដេញតាមក្រោយ
បែរនេះតើអាចគេចផុតទេ នាងអាចត្រលប់ទៅរក រីហ្សែក វិញបានឬមួយក៏អត់?
ហើយការភ័យខ្លាចរបស់នាងក៏ចូលមកដល់ភ្លាមពេលដែលសុខៗ ឡានរបស់នាងជិះពេលនេះក៏ចាប់ផ្ដើមរេពេញផ្លូវ ដោយសារកង់ត្រូវបាញ់បែក ធ្វើអោយឡានមិនអាចទប់លំនឹងបាន រេចូលគន្លងមុខាងទៀត គាប់ជួនពេលនោះក៏មានឡានបើកផ្លូវមួយនេះដែរ ទើប...
គឺត...ផាំង...

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now