ភាគទីប្រាំបី

1.4K 49 0
                                    

បន្ទាប់ពីងូតទឹកផ្លាស់ឈុតរ៉ូបពណ៌ទឹកក្រូចស្រាលរួច យ៉ូឈីង ក៏មកអង្គុយក្បែរបង្អួចដែរមានតុមួយសម្រាប់ញាំអាហារពេលល្ងាចរបស់ខ្លួន ដោយមិនបានមាត់កអ្វីទៀត
អាហាររលស់តែបន្តិចរាងស្ដើងក៏ទម្លាក់ស្កាបព្រាទុកចោល ភ្នែកក៏សម្លឹងមើលទៅឆ្ងាយ...ដោយគ្មានគោលដៅ
«ផ្ទៃមេឃនៅទីនេះស្អាតណាស់...»បបូរមាត់ស្ដើងបង្ហើបតិចៗ កែវភ្នែកក៏សម្លឹងមើលទៅផ្ទៃមេឃដែលប្រែពណ៌ទឹកក្រូវស្អាត បញ្ជាក់ប្រាប់ថាពេលនេះព្រះអាទិត្យកំពុងតែលិចទៅហើយ
«...»ឈឺសស៊ូរិ មិនបានតបតគ្រាន់តែឈរនៅក្បែរនោះស្ងាត់ៗ សម្លឹងមើលទៅផ្ទៃមេឃស្អាតនៅខាងក្រៅ ដោយទឹកមុខក្រៀមក្រំប្លែក
«ទីនេះជាកន្លែងណា?»
រំលងទៅមួយសន្ទុះធំទើប យ៉ូឈីង បែរមករកអ្នកឈរក្បែរមិនព្រមចេញទៅវិញ ដើម្បីសួរនាំរឿងខ្លះៗដែលនាងគួរដឹង ហើយតកផ្លូវគេចចេញពីទីនេះ
«ប្រទេស ព្រីនស៊ីសដានៀរ៍ ហើយនេះជាភូមិគ្រឹះរបស់ នីកូលណាយ ឆឺងហ្គេល ដែលមនុស្សគ្រប់គ្នាស្គាល់ទាំងអស់»
«ព្រីនស៊ីសដានៀរ៍...តើវានៅឆ្ងាយពីប្រទេសចិនដែរទេ?»
«គឺនៅម្នាក់មួយទ្វិប...អ្នកនាងជាជនជាតិចិនមែនទេ? »
«ចាស...តើអាចប្រាប់ខ្ញុំទាក់ទងនៅទីនេះខ្លះបានទេ ខ្ញុំចង់ដឹងខ្លះៗថាពេលនេះខ្លួនកំពុងស្ថិតនៅត្រង់ណាអោយពិតប្រាកដ»
«ទីនេះគឺដូចខ្ញុំបានប្រាប់អ្នកនាងអ៊ីចឹងគឺភូមិគ្រឹះ នីកូលណាយ ឆឺងហ្គេល ដែលមានឈ្មោះល្បីជាងគេនៅក្នុងប្រទេសមួយនេះ គ្រប់គ្នាដែលនៅក្នុងប្រទេសគឺសុទ្ធស្គាល់ពីអំណាតរបស់ នីកូលណាយ ឆឺងហ្គេល ទាំងអស់ហើយក៏គ្មានអ្នកណាហ៊ានក្រអឺតក្រទមជាមួយដែរ ព្រោះថា...នីកូលណាយ ឆឺងហ្គេល មិនខុសអ្វីពីយមបាលអាចកាត់ទោសលើច្បាប់ប្រទេសបានឡើយ ពួកគេមានឥទ្ធិពលខ្លាំងណាស់ សូម្បីតែប្រធានាធិបតីក៏នៅតែព្រមឱនក្បាលដាក់ដែរ...»
«ពួកគេអស្ចារ្យដល់ថ្នាក់នឹងផងឬ? »ពេលបានស្ដាប់មកខ្លះៗហើយ នាងក្រមុំក៏ទៅជាកាន់តែអួលដើមកលើសដើម បើពួកគេមានឥទ្ធិពលដល់ថ្នាក់នេះ តើនាងមានសង្ឃឹមពីណាមកថាអាចចេញពីទីនេះបាន បើគេមិនដេញចេញនោះ?
«ចាស បើអ្នកនាងតាមដានខាងព័ត៌មានសេដ្ឋកិច្ចខ្លះ អ្នកនាងប្រាកដជាបានដឹងមិនខានថា នីកូលណាយ ឆឺងហ្គេល អស្ចារ្យនឹងកាចសាហាវយ៉ាងណា មនុស្សដែលចង់តាំងខ្លួនជាសត្រូវជាមួយសម្ព័ន្ធគឺគ្មានផលល្អទេ ទាំងក្រុមហ៊ុនទាំងជីវិត...»ឈឺសស៊ូរិ និយាយដោយទឹកមុខស្ងប់ព្រោះវាមិនមែនជារឿងគួរអោយភ័យខ្លាចសម្រាប់នាងទៀតឡើយ ដោយសារតែរស់នៅទីនេះតាំងពីតូចមកទើបនាងដឹងឮគ្រប់យ៉ាងរបស់សម្ព័ន្ធ នីកូលណាយ ឆឺងហ្គេល ដែលអ្នកក្រៅមួយចំនួននឹកស្មានមិនដល់
«ពួកគេសម្លាប់មនុស្សដែរឬ? »សួរហើយ យ៉ូឈីង ក៏លបលេបទឹកមាត់ដើម្បីអោយដុំរឹងៗនៅបំពង់កវារលាយ តែមើលទៅវាដូចជាពិបាកខ្លាំងណាស់ ពេលកាន់តែដឹងពីភាពកាចសាហាវរបស់ នីកូលណាយ ឆឺងហ្គេល ស្អីគេនេះ
«លើសពីសម្លាប់ក៏មាន...»
«មានន័យថាម៉េច? »
«ធ្វើអោយពិបាករស់ជាងស្លាប់ទៅទៀត ពួកគេអាចធ្វើបានគ្រប់យ៉ាងតាមតែចិត្តចង់បាន»
«ពួកគេជាម៉ាហ្វៀមែនទេ?»
«ខ្ញុំគិតថាអ្នកនាងគួរតែអាចមើលចេញបានខ្លះដូចគ្នា»
«វាជារឿងដែលខ្ញុំមិនធ្លាប់គិតទេថានឹងបានមកជួបដោយផ្ទាល់ខ្លួនឯងបែបនេះ ប៉ុន្តែទីនេះនៅកណ្ដាលក្រុងឬជាយក្រុងទៅ?»
«ជាយក្រុង តែក៏មិនជាយអីណាស់ណាដែរ អាចនិយាយថាពាក់កណ្ដាលម្នាក់»
«ស៊ីវិល័យហើយក៏បុរាណខ្ញុំយល់ តែថាទៅខ្ញុំមើលពីត្រង់នេះហើយ នៅតែមើលមិនទាន់ឃើញរបងឬទ្វារទៀត បែបនេះមិនមែនមានន័យថា...ភូមិគ្រឹះមួយនេះវាស៊ីផ្ទៃដីធំរាប់ហិតាទេមែនទេ? »
«ទីនេះធំណាស់ អ្នកនាងដើរមួយថ្ងៃក៏ប្រហែលមិនផុតដែរ ហើយនេះក៏ជាថ្ងៃដែលនៅក្រោយគេផង គឺមិនងាយរកផ្លូវចេញឃើញទេ»
«ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាដូចជានៅក្នុងគុកយ៉ាងម៉េចក៏មិនដឹងហើយ»យ៉ូឈីង និយាយចប់ក៏សើចមិនសូវសមប៉ុន្មាន ព្រោះតែក្ដីសង្ឃឹមរបស់នាងវាសេសសល់អ្វីទៀតហើយ ទីនេះគឺជាគុកម្ចាស់ណាស់...
«ខ្ញុំថាយល់ល្អអ្នកនាងកុំគិតចង់រត់គេចអី វាមិនល្អដល់អ្នកនាងទេបើត្រូវពួកគេចាប់បាន»ឈឺសស៊ូរិ ចង្អុលទៅក្រុមអង្គរក្សជាច្រើនដែលឈរយាមកាមនៅទីនេះ ដើម្បីដាស់តឿនអ្នកម្ខាងទៀត កុំអោយគិតអ្វីល្ងីល្ងើអោយសោះ
«ហេតុអី បើពួកគេចាប់បានខ្ញុំនឹងស៊យធំមែនទេ?»
«អ្នកនាងនឹងក្លាយជាចំណីរបស់ប្រុសៗអង្គរក្សដែលយាមកាមនៅទីនេះ ខ្ញុំគិតថាអ្នកនាងប្រាកដជាដឹងមិនខាតថាពួកជនជាតិអឺរ៉ុប គឺចូលចិត្តស្រីខ្លួនតូចៗភ្នែកខ្មៅៗ ស្បែកទន់ៗដូចជាស្រីអាស៊ីខ្លាំងណាស់»
«ខ្ញុំដឹង»
«អ៊ីចឹងកុំគិតចង់រកគេចអី មនុស្សនៅទីនេះគ្មានមេត្តាសម្រាប់មនុស្សស្រីទេ ជាពិសេសគឺអ្នកប្រុសទាំងពីររបស់សម្ព័ន្ធ»
«អ្នកប្រុសទាំងពីរអ៊ីចឹងឬ?»
«ការពិតទៅគឺបីនាក់តែអ្នកប្រុសតូចមិនសូវនៅជាប់នៅក្នុងភូមិទេ ហើយអ្នកប្រុសតូចក៏ជាមនុស្សតែម្នាក់ដែលទន់ភ្លន់ជាងគេក្នុងចំណោមបងប្អូនទាំងបីនាក់ ចំណែកពីរនាក់ទៀតគឺទាំងអាក្រក់នឹងកាចសាហាវ ពួកគេកើតមកគឺយកភាពជាបិសាចសាតានមកជាមួយ»ឈឺសស៊ូរិ សើចញឹមៗពេលនិយាយដល់ទាំងប្រុសទាំងបីដែលនាងស្គាល់តាំងពីកើតមក ហើយក៏អាចនិយាយបានថាស្គាល់ពួកគេច្បាស់ដូចគ្នា
«ហេតុអីទៅខ្ញុំមិនសូវយល់ តើអាចនិយាយអោយខ្ញុំស្ដាប់បន្តិចបានទេ?»
«ខ្ញុំនិយាយច្រើនមិនបានទេ រឿងខ្លះអ្នកនាងគួរតែស្វែងយល់ដោយខ្លួនឯងល្អជាង»
«នាងនិយាយធ្វើដូចខ្ញុំអាចនៅទីនេះបានយូរណាស់អ៊ីចឹង»យ៉ូឈីង សើចទាំងមិនសូវសម បើនាងពិតជាត្រូវរស់នៅទេនេះរហូតពិតមែន នាងសុខចិត្តស្លាប់វានៅល្អជាងនេះឆ្ងាយណាស់ កាន់តែត្រូវមកធ្វើជាកញ្ឆះតណ្ហាអោយមនុស្សកាមក្រាស់ម្នាក់នោះទៀត នាងកាន់តែមិនចង់រស់នៅបន្តទៀត
«យើងមិនអាចមើលអនាគតឃើញទេ តែខ្ញុំគ្រាន់តែចង់ប្រាប់អ្នកនាងថា អ្នកប្រុសទាំងបីរបស់សម្ព័ន្ធគឺមានមុខមាត់ដូចគ្នាខ្លាំងណាស់...»
«ពួកគេជាកូនភ្លោះមែនទេ? »
«អត់ទេគឺអ្នកប្រុសធំមិនមែនជាកូនភ្លោះ តែអ្នកប្រុសទីពីរនិងអ្នកប្រុសទីបីទើបជាកូនភ្លោះដែលមានចរិតខុសគ្នាដាច់ តែអ្វីដែលមនុស្សទូទៅបែងចែកមិនចេញ គឺមុខមាត់របស់អ្នកប្រុសទាំងបី តែបើសង្កេតអោយច្បាស់ប្រាកដជាបែងចែកចេញមិនខាន ថាពួកគេជាអ្នកណា»
«អ៊ីចឹងមានន័យថាយប់មិញនោះគឺ...»
«ចាស គឺដូចអ្វីដែលអ្នកនាងគិត...»

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now