ភាគទីប្រាំពីរ

1.4K 52 0
                                    

ត្របកភ្នែកស្ដើងកម្រើកយឺតៗ ពេលមានអ្វីម្យ៉ាងមករំខានដល់ដំណេក ដាស់ចេញពីសុបិនដ៏អាក្រក់ ទើបប្រឹងបើកភ្នែកយឺតៗទាំងគ្មានកម្លាំងកំហែង សម្លឹងមើលជុំវិញខ្លួន ហើយអ្វីដំបូងដែលនាងបានឃើញនៅពេលនេះ ធ្វើអោយនាងក្រមុំស្លុតរហូតនិយាយមិនចេញ បានត្រឹមតែចំហមាត់ម្ហបៗសម្លឹងមុខសង្ហារ ដែលនៅជិតបង្កើយ ខណៈបេះដូងកំពុងលោតសឹងធ្លាយចេញមកក្រៅ
ផ្ទៃមុខសង្ហារមាំដែលនាងចាំមិនភ្លេច ចិញ្ចើមក្រាស់ កែវភ្នែកពណ៌ប្រផេះស្រាល ច្រមុះស្រួចខ្ពស់សមជាមួយបបូរមាត់ក្រាស់ដែលខ្ជិបណែនគ្រប់ពេលវេលា គ្រប់យ៉ាងនៅលើមុខរបស់គេប្រៀបបាននឹងព្រះជាម្ចាស់តុបតែងមក អោយក្លាយជាបុរសសង្ហារត្រឹមតែបានប្រសព្វភ្នែកជាមួយ ក៏អាចសម្លាប់ចិត្តមនុស្សស្រីអោយក្លាយជាទាសករ ព្រមប្រគល់រាងកាយអោយគេទៅហើយ
តែមានរឿងអីកើតឡើងមែនទេ ហេតុអីក៏ទៅជាបែបនេះទៅវិញ ពេលនោះនាងចាំបានយ៉ាងច្បាស់ នាងបានឃើញប្រុសម្នាក់នោះដើរចូលទៅក្នុងបន្ទប់មួយនោះហើយទេតើ ហេតុអី...ហេតុអីក៏យប់មិញ...រឿងយប់មិញនោះ...
នាងពិតជាគេចមិនផុតពីប្រុសម្នាក់នោះមែនឬ?
«យ៉ាងម៉េច?»សំឡេងគ្រលរមាំនិយាយជាមួយនាងក្រមុំដែលកំពុងស្លុតចិត្តនោះខ្សឹបៗ មុននឹងឱនចូលទៅកាន់តែជិតមុខស្អាត កែវភ្នែកមុតថ្លាក៏សម្លឹងចូលទៅក្នុងកែវភ្នែកស្អាតដូចកំពុងរាវរកអ្វីម្យ៉ាង
ឈប់សិន សំឡេង...ហេតុអីក៏សំឡេងរបស់គេមិនដូចកាលពីយប់មិញបែបនេះ? ហេតុអីមិនដូចគេដែលនិយាយជាមួយនាងនៅមុខបន្ទប់អ៊ីចឹងទៅវិញ មានអ្វីកើតឡើងតើមែនទេ? តែឈប់សិន ឈីន យ៉ូឈីង ពេលនេះជាពេលដែរនាងគិតវិភាគពីសំឡេងរបស់គេឬយ៉ាងម៉េច? ពេលនេះនាងគួរតែរកផ្លូវគេច មិនអ៊ីចឹងសម្លាប់អាកាមក្រាស់ម្នាក់នេះចោល មិនមែនដេកស្ងៀមអោយគេលូកលាន់តាមចិត្តទៀតនោះទេ...
«លោ...លោកជាអ្នកណា?»យ៉ូឈីង ភ្ញាក់ស្មារតីមកវិញច្រានមុខសង្ហារចេញឆ្ងាយ មុននឹងខិតខ្លួនថយចេញឆ្ងាយ ដោយមិនភ្លេចទាញភួយមកជាមួយ ព្រោះមិនដឹងថានៅលើខ្លួនពេលនេះមានអ្វីបិទបាំងក្រៅពីភួយឬអត់ តែវាមិនមែនជារឿងសំខាន់ឡើយ ពេលនេះខួរក្បាលរបស់នាងគិតទៅដល់តែផ្លូវរត់គេចតែមួយគត់ រឿងផ្សេងទៀតគួរតែបោះចោលសិន ចាកចេញពីទីនេះបានសិនទើបជារឿងលសំខាន់
«នាងមិនស្គាល់ថាខ្ញុំជាអ្នកណាទេឬ?»រីហ្សែក មិនបានខឹងដែលត្រូវច្រានមុខចេញមុននេះ តែគេបែរជាទោខ្លួនទៅរកនាងលើសដើម ដូចជាមានចេតនាញោះនាងអោយភ័យខ្លាច ភ្នែកក៏សម្លឹងមើលនាងពីក្បាលដេញមកដល់ស្មាតូចដែលលិចចេញពីភួយបន្តិច ចុះមកក្រោមរហូតធ្វើអោយអ្នកដែលត្រូវគេលូកលាន់ដោយក្រសែភ្នែកគឃ្លើន ត្រូវឈានជើងចុះពីគ្រែយ៉ាងលឿន
«កុំ...កុំចូលមកជិតខ្ញុំអោយសោះណា»យ៉ូឈីង ប្រឹងទប់ការឈឺចាប់ដែលមានតាមរាងកាយទាំងជើងញ័រទទ្រើត ថយគេចពីអ្នកដែលកំពុងចុះពីលើគ្រែដោយគ្មានអ្វីបិទបាំង ឃើញហើយនាងក៏ប្រញាប់ងាកមុខគេចចេញ ទោះនាងជាគ្រូពេទ្យរឿងដែលបានឃើញរាងកាយរបស់អ្នកជម្ងឺ វាជារឿងធម្មតាទៅហើយ តែអ្នកជម្ងឺរបស់នាងម្នាក់ៗគឺសន្លប់បាត់គ្មានកម្រើក តែប្រុសម្នាក់នេះមិនបានសន្លប់ សូម្បីតែអានោះរបស់គេក៏មិនបានដេកលក់ដែរ ពេលនេះវាកំពុងចង្អុលមុខរបស់នាងហើយ
ថោកទាបខ្លាំងណាស់...នាងស្អប់មនុស្សថោកទាបបែបនេះបំផុត
«នាងគិតថាអាចគេចបានទេ?»បបូរមាត់ក្រាស់បន្លឺសំឡេងម្ដងទៀតយ៉ាងសោះកក្រោះ មុននឹងស្រវាទាញអាវឃ្លុំយកមកពាក់លើខ្លួនដែលទទេស្អាត
«ដោះលែងខ្ញុំទៅ លោកបានអ្វីដែលលោកគួរបានហើយ ពេលនេះដោះលែងខ្ញុំអោយត្រលប់ទៅវិញទៅ...»
«នាងបញ្ជាខ្ញុំ?»
«អត់ទេ ខ្ញុំកំពុងសូមអង្វរលោក ដោះលែងខ្ញុំអោយត្រលប់ទៅវិញទៅ...»
«ហេតុអីខ្ញុំគួរតែដោះលែងនាង?»គេសួរមួយៗហើយបោះជំហានចូលទៅរកនាងក្រមុំមួយជំហានទៀត សឹងតែចូលទៅដល់ខ្លួនរបស់នាងទៅហើយ
«គឺ...គឺលោកបានអ្វីដែលលោកគួរបានហើយ ដូច្នេះខ្ញុំក៏អស់តម្លៃដូចគ្នា»និយាយចប់ក៏មានអារម្មណ៍ថាឈឺចុកដោយសម្ដីរបស់ខ្លួនឯង ពេលគិតដល់ន័យរបស់វា នាងត្រឹមតែជារបស់ដែលគេយកបានដោយលុយ ពេលអស់តម្លៃហើយក៏គួរតែដល់ពេលត្រូវគេទាត់ចោលដូចគ្នា
«មានរឿងម្យ៉ាងដែលនាងគួរតែដឹង...ខ្ញុំមិនមែនជាអ្នកទិញនាងមកទេ»

ទណ្ឌកម្មបេះដូង(ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ