ឈុតពិសេស1

1.8K 41 2
                                    

ឈុតពិសេស1
យកនាងទៅផងទៅ...ម៉េចក៏មិនយកនាងទៅផងទៅ?
«យកខ្ញុំទៅ...យកខ្ញុំទៅៗ...»
បបូរមាត់ស្ដើងស្រែកខ្លាំងៗ ដៃក៏បោះទៅមុខស្រវេស្រវាដើម្បីអោយ រីហ្សែក យកខ្លួនទៅជាមួយគេផងដោយភ្នែកមិនបានបើក នៅតែបិទជិតស្រែកបែបនោះ ធ្វើអោយអ្នកដែលដើរចូលមកក្នុងបន្ទប់ស្នាក់នៅរបស់នាង ប្រញាប់ស្ទុះរត់ចូលទៅរកយ៉ាងលឿន ដោយទឹកមុខព្រួយបារម្ភ
«ឈីងឈីង...កើតអី ឈីងឈីង...» ម៉ងកាន អង្រួនស្មាតូចតិចៗដើម្បីដាស់នាងចេញពីសុបិនអាក្រក់ដែលកំពុងវាយប្រហារផ្លូវចិត្តនៅពេលនេះ អោយភ្ញាក់ដឹងខ្លួនមកវិញ...មកពិភពនៃការពិតវិញ
«សិស្ស...សិស្សច្បង ហ៊ឺៗ...»ត្រឹមតែភ្នែកបើកឡើងភ្លាម យ៉ូឈីង ក៏ស្រែកយំខ្លាំងៗស្រវាឱបអ្នកម្ខាងទៀតណែនដោយការភ័យខ្លាចមិនទាន់រសាយ ខ្លួនតូចញ័រទទ្រើតដូចកូនសត្វធ្វើអោយ ម៉ងកាន អត់ព្រួយបារម្ភមិនបាន
«កុំខ្លាច...អស់អីហើយគ្មានអ្វីកើតឡើងទៀតទេ»
«ខ្ញុំ...ហ៊ឺៗ ខ្ញុំយល់សប្ដិអាក្រក់ខ្លាំងណាស់»នាងក្រមុំយំសស្រាក់ នៅតែឱបអ្នកម្ខាងទៀតណែនដៃ ព្រោះសុបិនមួយនោះវាដូចមែនទែនពេកហើយ
«ឃើញអីមែនទេ ទើបស្រែកខ្លាំងៗដល់ថ្នាក់នេះ?»
«ខ្ញុំឃើញ...ឃើញគេចាកចេញទៅ គេទៅដោយគ្មានសូម្បីតែពាក្យលា ហ៊ឺៗ...»
«ឈីងឈីង...» ម៉ងកាន ហៅឈ្មោះនាងក្រមុំសំឡេងស្រាល ទឹកមុខក៏ចាប់ផ្ដើមពិបាកមើលភ្លាម ធ្វើអោយអ្នកនៅក្នុងរង្វង់ដៃចាប់ថ្នាក់បានភ្លាម
«មាន...មានរឿងអីមែនទេ ហេតុអីបងមានទឹកមុខមិនសូវល្អបែបនេះ?»
«គ្មាន...គ្មានអីទេសម្រាកវិញទៅ នៅយប់នៅឡើយទេ»
«អត់ទេ ខ្ញុំដេកមិនលក់តទៅទៀតទេ ខ្ញុំចង់ទៅរក ហ្សែក យប់នេះខ្ញុំចង់នៅក្បែរគេកុំហាមខ្ញុំទៀតអី» យ៉ូឈីង មិនស្ដាប់សម្ដីរបស់គេតែព្យាយាមក្រោកចុះពីគ្រែ តែត្រូវដៃរបស់ ម៉ងកាន ចាប់ជាប់មិនអោយចុះទៅណាបាន
«កុំទៅនៅពេលនេះអី អូនកំពុងតែខ្សោយប្រយ័ត្នប៉ះពាល់ដល់កូន វាមិនល្អទេ»
«ខ្ញុំដឹងពីសុខភាពរបស់ខ្លួនឯងច្បាស់ណាស់ ដែលឃាត់មិនអោយខ្ញុំទៅណា តើមានអ្វីលាក់បាំងជាមួយខ្ញុំមែនទេ?»
«ឈីងឈីង...»
«ឆាប់ប្រាប់មកថាមានអ្វីកើតឡើងមែនទេ?»
«គឺ...»
«អត់ទេ...ហ្សែក...»
មិនរងចាំស្ដាប់ឬសួរបន្ត តែនាងក្រមុំរុញរាងក្រាស់ចេញពីផ្លូវ ស្ទុះរត់ទៅរកបន្ទប់ដែលនៅជាប់គ្នានោះភ្លាម ដោយទឹកមុខពោរពេញដោយការភ័យខ្លាច បន់ស្រន់សុំអោយអ្វីដែលនាងឃើញមុននេះត្រឹមតែជាសុបិនអាក្រក់បានហើយ សុំកុំអោយក្លាយជាការពិតអី នាងមិនអាចទទួលយកវាបានឡើយ ពិតជាទទួលយកមិនបានពិតមែន
ជើងស្រឡូនប្រឹងបោះជំហានទៅរកបន្ទប់របស់ រីហ្សែក ដែលមើលទៅស្ងប់ស្ងាត់ល្អ ទើបមានក្ដីសង្ឃឹមមកខ្លះថាគេមិនកើតអ្វី តែនាងមិនទាន់បានដើរទៅដល់ផង សុខៗក៏ទ្វារដែលបិទជិតនោះស្រាប់តែរបើកឡើង ដោយក្រុមគ្រូពេទ្យដែលស្ទុះចេញមក ជាមួយគ្រែរបស់អ្នកជម្ងឺ
ស្រឹប...
រាងស្ដើងរបស់ យ៉ូឈីង ក៏ស្រាប់តែដួលទាំងជំហតែម្ដងត្រឹមតែឃើញពីភាពចលាចលមួយនេះ ភ្នែកក៏ចាប់ផ្ដើមស្រវាំងដោយតំណក់ទឹកភ្នែកភ្លាម
«ឈីងឈីង...» រីហ្សែល ដែលទើបតែមកដល់ដែលនោះ ប្រញាប់រត់ទៅទាញរាងស្ដើងរបស់ យ៉ូឈីង ចេញពីផ្លូវដើម្បីអោយក្រុមគ្រូពេទ្យរុញរទេះអ្នកជម្ងឺចូលបន្ទប់សង្គ្រោះបន្ទាន់
«ឈីងឈីង យ៉ាងម៉េចទៅហើយ មានឈឺត្រង់ណាឬអត់?» រីហ្សែល សួរដោយចិត្តអន្ទះសារពេលឃើញថានាងគិតតែយំ ហើយគ្រវីក្បាលមិនព្រមនិយាយអ្វីសោះ
«ឈីងឈីង យ៉ាងម៉េចហើយ នាងត្រូវគេរុញប៉ះឬអត់?» ម៉ងកាន ដែលទើបតែរត់មកតាមនាងក្រមុំនោះក៏សួរដោយការព្រួយបារម្ភមិនចាញ់គ្នា
«លោកដុកទ័រ ម៉ងកាន ប្រធានមន្ទីរពេទ្យហៅលោកទៅបន្ទប់សង្គ្រោះបន្ទាន់ជាបន្ទាន់ ព្រោះអាការៈរបស់អ្នកជម្ងឺចាប់ផ្ដើមមិនស្រួលកាន់តែខ្លាំងហើយ»
«អូខេ ខ្ញុំប្រញាប់ទៅភ្លាមលោក រីហ្សែល ជួយមើលថែ យ៉ូឈីង ផង»
«ខ្ញុំដឹងហើយលោកប្រញាប់ទៅៗ អ្នកជម្ងឺគឺជាបងប្រុសរបស់ខ្ញុំ»
«អឹម» ម៉ងកាន ងក់ក្បាលបន្តិចក៏ប្រញាប់ចាកចេញទៅភ្លាម
«ហ្សែក...ហ៊ឺៗ ហ្សែក...»
«ឈីងឈីង សម្រួលអារម្មណ៍សិនទៅ បងប្រុសមិនកើតអីនោះទេ កុំភ័យអីគាត់ប្រាកដជាត្រលប់មករកនាងវិញមិនខាន» រីហ្សែល ជួយលួងលោមទាំងគេក៏មិនច្បាស់ដែលថាបងប្រុសរបស់គេ អាចត្រលប់វិញឬមួយក៏អត់
«ហ៊ឺៗ...នាំខ្ញុំទៅរកគេ...ហ៊ឹក ខ្ញុំចង់ទៅរកគេ»
«បានៗ ខ្ញុំនឹងនាំនាងទៅរកគាត់ភ្លាម»និយាយចប់អ្នកកំលោះក៏ប្រញាប់ជួយទប់ខ្លួននាងក្រមុំ នាំដើរមួយៗទៅរកបន្ទប់សង្គ្រោះបន្ទាន់ ដែលនៅមួយចំហៀងទៀត តែដើរមិនទាន់បានប៉ុន្មានជំហានផង សុខៗរាងស្ដើងក៏ស្រាប់តែទន់ជង្គង់ម្ដងទៀត ដែលម្ដងនេះនាងស្រែកខ្លាំងៗតែម្ដង
«ឈីងឈីង នាងកើតអីមែនទេ?»
«ឈឺ...ខ្ញុំឈឺពោះខ្លាំងណាស់...»

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now