ភាគ10

1.2K 57 0
                                    

ពន្លឺព្រះអាទិត្យចាំងចូលមកក្នុងបន្ទប់ប៉ះត្របកភ្នែកក្រាស់អោយកម្រើកយឺតៗ មុននឹងបើកស្រឡះសម្លឹងមើលជុំវិញខ្លួន ហើយអ្វីដំបូងដែលគេបានឃើញនោះ គឺដើមទ្រូងស្អាតរបស់មនុស្សស្រីម្នាក់ ដែលមានត្រឹមអាវសឺមីពណ៌ខ្មៅស្ដើងៗបិទបាំង តែវាក៏មិនអាចបិទបាំងពីភ្នែករបស់គេបាន ទើបធ្វើអោយគេមើលឃើញយ៉ាងងាយ។
កែវភ្នែកមុតថ្លាសម្លឹងដេញពីសាច់ដែលលាន់ចេញពីអាវ ដេញទៅរកស្មាតូច ហួសទៅដល់កដែលមានស្នាមក្រហកជាំសឹងតែពេញក ដែលវាមិនមែនជាស្នាមថើបដែលគេបន្សល់ទុក តែវាជាស្នាមដែលគួរតែកើតឡើងពីការច្របាច់...
ការច្របាច់?ឬថាយប់មិញគេទៅជាបែបនោះទៀតហើយមែនទេ?
រីហ្សែក លើកដៃអង្អែលមុខខ្លាំងៗពេលខួរក្បាលរឭកដល់រឿងដែលបានកើតឡើងកាលពីយប់មិញ តែគេគិតមិនចេញទេថាគេបានធ្វើអ្វីខ្លះអំឡុងពេលគ្រប់គ្រងខ្លួនឯងមិនបាន ហើយវាក៏សឹងតែបែបនេះគ្រប់ពេលវេលា គេមិនដែលបានដឹងទេថាពេលនោះគេបានធ្វើបាបអ្នកណាខ្លះ ហើយគ្រប់គ្នាដែលត្រូវគេធ្វើបាបតែងតែគ្មាននរណាម្នាក់ហ៊ានហើបមាត់និយាយពីវាទៀតឡើយ ព្រោះថាពួកគេគ្មាននរណាម្នាក់នៅមានជីវិតឡើយ...
តើស្រីម្នាក់នេះធ្វើបែបណាទើបអាចគេចពីវាបាន?
គេបានតែសួរខ្លួនឯងនៅក្នុងចិត្ត សម្លឹងមុខស្រទន់ដែលលង់លក់យ៉ាងស្ងប់នោះស្ងៀម មិនដឹងថាគួរធ្វើបែបណាចំពោះនាងល្អ តែពេលភ្នែកវាសទៅឃើញស្នាមនៅលើករបស់នាងហើយ វាក៏ធ្វើអោយគេបានត្រឹមតែបិទភ្នែកបែរមុខគេចចេញ ដោយអារម្មណ៍ដឹងខុសជាលើកដំបូងនៅក្នុងជីវិត
"គ្មានអ្វីត្រូវសុំទោសទេ ឈប់គិតពីអតីតកាលទៅ វាគ្មានអ្វីគួរអោយចងចាំទេ បានហើយដល់ពេលសម្រាកហើយ បិទភ្នែកហើយសម្រាកទៅ អឹម...ប៉ានៅត្រង់នេះមិនបានទៅណាទេ"
ហើយសុខៗសំឡេងមួយក៏រត់ចូលមកក្នុងខួរក្បាលរបស់គេ ទើបធ្វើអោយគេចាំបាច់បើកភ្នែកងាកទៅសម្លឹងមុខស្រទន់នោះម្ដងទៀត ហើយក៏ចាប់ផ្ដើមចាប់អារម្មណ៍ពីស្រីអាស៊ីនេះជាពិសេស
សំឡេងនោះមិនមែនជាប៉ារបស់គេជាអ្នកនិយាយ តែជាស្រីម្នាក់នេះជាអ្នកនិយាយមែនទេ? នាងដឹងអ្វីខ្លះពីរឿងកាលពីយប់មិញទើបអាចធ្វើជាប៉ារបស់គេបាន?
មើលទៅនាងប្រហែលជាមិនអាចចេញពីទីនេះបានងាយៗនោះឡើយ...

ទណ្ឌកម្មបេះដូង(ចប់)Tahanan ng mga kuwento. Tumuklas ngayon