ភាគ35

924 34 0
                                    

ភាគ35
បីថ្ងៃក្រោយមក
ការប្រថុយជួយសង្គ្រោះដោយយកជីវិតមកភ្នាល់ជាមួយសម្ព័ន្ធ នីកូលណាយ ឆឺងហ្គេល របស់ ក្វាង ម៉ងកាន ក៏ទទួលបានជោគជ័យទាំងប្រផិតប្រផើយសឹងតែយោងអាត្មាមិនរស់ ដោយសារតែមានការសន្យាមួយជាមួយមនុស្សម្នាក់ទៀត វាជាកម្លាំងបណ្ដារចិត្តអោយគេតស៊ូរហូតបានសម្រេច ទើបពេលនេះកាន់តែមានឈ្មោះល្បីល្បាញជាងគេនៅក្នុងមន្ទីរពេទ្យ ជាគ្រូពេទ្យរូបសង្ហារមានសមត្ថភាពបំផុត តែបន្ទាប់ពីនោះមិនយូរប៉ុន្មាន គេក៏ពញ្ញាក់អារម្មណ៍ប្រធានមន្ទីរពេទ្យម្ដងទៀត ដោយការដាក់លិខិតលាឈប់នឹងបញ្ចប់ការសិក្សាបែបទាន់ហន់បំផុត រហូតគ្មាននរណាម្នាក់នឹកស្មានដល់ ទើបរឿងមួយនេះក៏ចាប់ផ្ដើមល្បីឡើង ហើយក៏គ្មាននរណាម្នាក់ហ៊ានឃាត់ឃាំគេដូចគ្នា ព្រោះដឹងថានរណាជាអ្នកនៅក្រោយខ្នង លោកគ្រូពេទ្យរូបសង្ហារម្នាក់នេះ
«ឈីងឈីង...»
«ខ្ញុំសុំពេលវេលាដែលនៅសល់ទាំងអស់នៅទីនេះ រហូតដល់ថ្ងៃត្រលប់ទៅវិញបានទេសិស្សច្បង?»
ផ្ទៃមុខស្អាតតែស្លេកស្លាំងដូចក្រដាសរបស់ យ៉ូឈីង ងាកមករកអ្នកដែលឈរនៅក្រោយខ្នង មុននឹងញញឹមស្រាលដាក់គេ ដូចជាការសុំអង្វរជាលើកចុងក្រោយ ព្រោះនៅសល់ពេលមិនច្រើនទេ តែបីថ្ងៃទៀតប៉ុណ្ណោះនាងនឹងចាកចេញពី ព្រីនស៊ីសដានៀរ៍ ហើយទើបចង់រក្សាពេលវេលាចុងក្រោយនេះ បាននៅក្បែរមនុស្សម្នាក់ដែលដេកស្ដូកស្ដឹងនៅលើគ្រែអ្នកជម្ងឺ ដោយគ្មានពន្លឺថានឹងដឹងខ្លួនមកវិញ ទោះបីជាគេរួចផុតពីគ្រោះថ្នាក់តែគេបានក្លាយជាមនុស្សរុក្ខជាតិ ដែលអាចរស់នៅបានដោយមានបំពង់អុកស៊ីសែនជំនួយ នេះគឺជាវិធីតែមួយគត់ដែលអាចជួយអោយគេមានជីវិតបន្ត តែវានៅមិនទាន់គ្រប់គ្រាន់ព្រោះបន្ទាប់ពីនោះគេគឺត្រូវចាក់ថ្នាំគីមីគ្រប់ពេលវេលា ដើម្បីប្រឆាំងមិនអោយកោសិកាមហារីកបង្ករោគឡើងមកវិញម្ដងទៀត ដែលថ្នាំទាំងនោះវាធ្វើអោយគេឈឺចាប់ខ្លាំង...តែវាក៏គ្មានជម្រើសផ្សេងក្រៅពីនេះ ទើបម្នាក់ៗបានតែទ្រាំបិទភ្នែកគេចចេញប៉ុណ្ណោះ
«សុំទាំងដឹងថាគេមិនអាចភ្ញាក់មកវិញបែបនេះមែនទេ?»
«ចាស»នាងក្រមុំញញឹមដាក់គេម្ដងទៀត មុននឹងដើរសំដៅទៅរកបន្ទប់វីអាយភី ដែលមានអង្គរក្សឈរយាមកាមត្រៀបត្រា មិនអនុញ្ញាតអោយនរណាម្នាក់ចូលឡើយ បើមិនបានទទួលការអនុញ្ញាតពីអ្នកប្រុសទីពីរនៃសម្ព័ន្ធ
តែពេលរាងស្ដើរបស់ យ៉ូឈីង ដើរទៅដល់ពួកគេក៏បើកផ្លូវអោយនាងចូលទៅយ៉ាងងាយស្រួល ដោយគ្មាននរណាម្នាក់ហ៊ានចូលមកឃាត់ឃាំនាង ដោយមានកែវភ្នែករបស់ ម៉ងកាន សម្លឹងតាមរាងស្ដើងដោយបេះដូងពោរពេញដោយការឈឺចាប់ ទើបមិនអាចទ្រាំបានដកខ្លួនចេញពីត្រង់នេះ មិនបានតាមនាងទៅមើលអ្នកជម្ងឺនៅខាងក្នុង
ជើងស្រឡូនបោះចូលទៅក្នុងបន្ទប់របស់អ្នកជម្ងឺ ដែលមានសភាពស្ងប់ស្ងាត់ មានតែសំឡេងចង្វាក់បេះដូងដែលបន្លឺចេញមកមួយៗ បញ្ជាក់ថាអ្នកដែលដេកស្ដូកស្ដឹងនៅលើគ្រែមិនកម្រើកនោះ គឺនៅមានជីវិត...ជីវិតដែលអាចនៅរស់បានដោយមានជំនួយពីបំពង់អុកស៊ីសែន
តក់...
តំណក់ទឹកភ្នែកបានហូរស្រក់ចុះមកលើឥដ្ឋពីម្ចាស់រាងស្ដើង ដែលបានត្រឹមឈរសម្លឹងមើលគេពីចម្ងាយ ដោយមិនអាចចូលទៅក្បែរបាន ព្រោះពេលនេះគេនៅតែស្ថិតក្នុងបន្ទប់កញ្ចក់មួយទៀត ជាបន្ទប់ដែលទុកសម្រាប់សម្លាប់មេរោគ មិនអនុញ្ញាតអោយនរណាចូលទៅដល់ខ្លួនរបស់គេឡើយ បើមានសាច់ញាតិមកសួរសុខទុក គឺត្រូវឈរនៅត្រង់នេះ...កន្លែងដែលនាងកំពុងឈរនៅពេលនេះ គឺឈរមើលគេពីចម្ងាយបែបនេះ
«ហ្សែក...»
ត្រឹមតែបង្ហើបបបូរមាត់ហៅឈ្មោះរបស់គេ នាងក៏មិនអាចទប់សំឡេងអណ្ដឺតអណ្ដកបានតទៅទៀត ទើបពន្លែងអោយវាឮចេញមកដូចជាពេលនេះ ហើយកាន់តែឈឺចាប់ទ្វេដងពេលដែលមិនអាចនិយាយប្រាប់គេពីរឿងមួយ ដែលនាងមិនទាន់បាននិយាយប្រាប់គេនៅឡើយ ហើយទោះជានិយាយនៅពេលនេះ គេក៏ស្ដាប់មិនឮហើយវាក៏យឺតដូចគ្នា
ហេតុអី...ហេតុអីព្រះជាម្ចាស់ចិត្តអាក្រក់ដាក់គេខ្លាំងម្ល៉េះ លោកបានប្រទានជីវិតអោយមកគេ ដោយអោយមានអ្វីគ្រប់យ៉ាងដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន តែបែរជាយកសេចក្ដីសុខនៅក្នុងជីវិតរបស់គេទាំងអស់ ចាកចេញទៅអោយគេរស់នៅទទួលរងការឈឺចាប់ ពីមនុស្សគ្រប់គ្នា បន្សល់អតីតកាលដែលឈឺចាប់បំផុត អោយទៅគេសឹងតែផ្ដាច់យកជីវិតរបស់គេគ្រប់ពេលវេលា តើព្រះជាម្ចាស់គ្មានក្ដីមេត្តាសម្រាប់មនុស្សប្រុសម្នាក់នេះសោះមែនទេ ហេតុអីក៏អាចចិត្តខ្មៅដាក់គេបានដល់ថ្នាក់នេះទៅវិញ?
«ទ្រង់ចិត្តអាក្រក់ពេកហើយ តើគេបានធ្វើអ្វីសុខខ្លះទៅ ម៉េចក៏ទ្រង់មិនអាណិតអាសូរដល់គេខ្លះបែបនេះ?»
បបូរមាត់ស្ដើងបានតែស្រែកតវ៉ាសួររកក្ដីមេត្តាសម្រាប់អ្នកដែលដេកលង់លក់ ដូចមនុស្សរុក្ខជាតិម្នាក់នោះ ទឹកភ្នែកក៏កាន់តែហូរស្រក់ចុះមកទ្វេដង ឈឺចាប់រហូតមិនដឹងថាគួរនិយាយបែបណាបាន ទាំងឈឺចាប់ទាំងវេទនា ទាំងអាណិតអាសូរដល់បុរសកម្សត់ម្នាក់នោះ
ពេលវេលាដែលបានជួបគេដំបូងរហូតមកដល់ពេលនេះ ធ្វើអោយនាងមិនអាចឈានជើងចាកចេញបាន តែការសន្យារបស់នាងនិង ម៉ងកាន គឺមិនអាចអោយនាងឈរនៅត្រង់នេះជារៀងរហូត មិនអាចរងចាំដល់ថ្ងៃមួយ...ថ្ងៃដែលគេដឹងខ្លួនមកវិញបានឡើយ
ពេលដល់ថ្ងៃនោះនាងនឹងចាកចេញ...ចាកចេញដោយក្ដីឈឺចាប់បំផុត
ហ្សែក...ចាំទុកណា ថាអូនស្រឡាញ់បង...ស្រឡាញ់បងខ្លាំងណាស់...

ទណ្ឌកម្មបេះដូង(ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ