ភាគ11

1.1K 55 2
                                    

ដៃតូចកៀរទំព័រសៀវភៅនៅក្នុងដៃបើកម្ដងមួយទំព័រមើលដោយការចាប់អារម្មណ៍ ព្រោះវាជាសៀវភៅទាក់ទងនឹងការព្យាបាលមនុស្សមានបញ្ហាផ្លូវចិត្ត ទើបនាងគិតថាវាប្រហែលជាអាចជួយអោយមនុស្សម្នាក់ ដែលដេកកើយភ្លៅ ហើយដៃក៏ឱបចង្កេះនាងណែននៅពេលនេះ បានខ្លះក៏ល្អដែរ
ទោះបីជាគេអាក្រក់ដាក់នាងយ៉ាងណា ក៏នាងនៅតែមិនអាចចោលចរិតរបស់ខ្លួន ដែលឃើញអ្នកជម្ងឺហើយមិនជួយនោះឡើយ ដូច្នេះត្រូវតែរកវិធីជួយគេអោយបាន
រាងស្ដើងដាក់ផ្លូវផ្អែកទៅក្បាលគ្រែពេលមានអារម្មណ៍ថាចុករោយបន្តិច ទើបដាក់សៀវភៅក្រាស់ៗដែលរកបាននៅក្បាលគ្រែមុននេះទៅកន្លែងដើមវិញ ហើយឱនមើលអ្នកដែលដេកលើភ្លៅរបស់ខ្លួនបន្តិច ក៏នឹកចង់អស់សំណើចជាមួយខ្លួនឯងខ្លាំងណាស់ មុននេះសឹងតែស្លាប់ដោយសារតែគេជាលើកទីពីរទៅហើយ តែមើលពេលនេះចុះនាងបែរជាព្រមបូជារាងកាយអោយគេដេកឱបយ៉ាងរំភើយទៅវិញ
«យកខ្នើយមកខ្ទប់មុខអោយស្លាប់តែម្ដងទៅតើល្អទេ?»
មាត់និយាយបែបនោះមែន តែដៃរបស់នាងបែរជាល់កមកជួយវាសសក់រលោងដែលធ្លាក់គ្របមុខគេចេញទៅវិញ ដោយប្រើកម្លាំងដៃដែលស្រាលបំផុត ព្រោះខ្លាចគេភ្ញាក់ទៀតផង។
មុខសង្ហារផ្អឹបជាប់នឹងពោះរបស់នាងពេលនេះ មិនខុសអ្វីពីក្មេងតូចដែលតោងទាមម្ដាយដើម្បីរកកន្លែងគេងអោយស្ងប់ស្គល នឹងមានសុវត្ថិភាពឡើយ
«បើពេលភ្ញាក់មកលោកមានទឹកមុខដូចពេលដេកលក់បែបនេះ វាប្រហែលជាល្អខ្លាំងណាស់»យ៉ូឈីង បន្លឺសំឡេងតិចៗដាក់អ្នកដេកលក់ កែវភ្នែកស្អាតក៏ចេះតែសម្លឹងមុខរបស់គេរហូតភ្លឹក បេះដូងក៏ចាប់ផ្ដើមដើរខុសចង្វាក់ជាថ្មី មុខក៏ចាប់ផ្ដើមក្ដៅភាយៗដោយគ្មានមូលហេតុ
«ឆ្កួតហើយ ហេតុអីសុខៗក៏មកក្ដៅមុខបែបនេះដែរ? »នាងក្រមុំលើកដៃទះថ្ពាល់ខ្លួនឯងតិចៗបន្លាប់ការអៀនខ្មាសពេលនេះ តែភ្នែកបែរជាមិនព្រមដកចេញពីមុខសង្ហាររបស់គេទៅវិញ ពិតជាគួរអោយខឹងខ្លាំងណាស់
«តើគេចង់ដេកដល់ពេលណាទៀតទៅ នេះមួយម៉ោងជាងហើយណា»យ៉ូឈីង ធ្វើមុខដូចជាខឹងអ្នកដេកលក់ណាស់អ៊ីចឹង តែបន្តិចក្រោយមកក៏បានតែធ្វើមាត់អេចអ៊ូចដូចកំពុងជេរ អ្នកដេកកើយភ្លៅ តែមិមហ៊ានរុញគេចេញទុកអោយគេដេកបែបនោះមួយសន្ទុះទៀតសិន ទើបទ្រាំចុករោយអោយគេដេកកើយភ្លៅបន្ត
យ៉ូឈីង នៅស្ងៀមមួយសន្ទុះក៏ឱនមើលមុខគេជាថ្មី ម្ដងនេះនាងមិនបានធ្វើត្រឹមសម្លឹងដូចមុននេះ តែប្រើដៃប៉ះលើមុខសង្ហារនោះថើៗ
ដៃស្រឡូនតូចប៉ះពីថ្ងាសទូលាយដេញទៅរកចិញ្ចើមក្រាស់ដែលនាងក៏មានអារម្មណ៍ថាច្រណែនតិចៗ ព្រោះចិញ្ចើមរបស់គេក្រាស់មានរាងស្អាតជាងនាងដែរជាមនុស្សស្រីទៅទៀត។ ហើយពេលប៉ះចិញ្ចើមគេអស់ចិត្តរួច ក៏ដេញចុំមករកត្របកភ្នែកក្រាស់ ដែលមានរោមភ្នែកវែងងរដូចមនុស្សស្រី ច្រមុះក៏ស្រួចខ្ពស់សម ពុកមាត់ពុកចង្ការរឹមៗដែលទើបតែដុះមកថ្មីៗ ចាក់ដៃធ្វើអោយរសើបទើបបបូរមាត់ស្ដើងលើកឡើងបង្ហាញជាស្នាមញញឹមស្រស់ស្រាយ បន្ទាប់ពីនោះក៏ដេញទៅរកបបូរមាត់...
មកដល់ត្រង់នេះនាងក៏នៅស្ងៀម ដាក់ដៃនៅលើបបូរមាត់ក្ដៅរបស់គេមិនដកឬរំកិលទៅណា។ បបូរមាត់ក្រាស់បានរូបទាញទាក់ បបូរមាត់ដែលកាចសាហាវបំផុត...ដែលវាធ្វើអោយនាងចងចាំបានយ៉ាងច្បាស់បំផុត ហើយពេលនេះ...ពេលបានប៉ះពាល់វាម្ដងទៀត នាងក៏មានអារម្មណ៍ថាក្ដៅរងារមកភ្លាម មុខដែលកាន់តែក្ដៅស្រាប់ហើយនោះ ក៏កាន់តែក្ដៅជាមុនលើសដើម
«ឆ្កួតទៀតហើយ ហេតុអីក៏ទៅញាប់ញ័រត្រឹមតែរឿងប៉ុណ្ណឹងដែរ ឈប់គិតភ្លាមទៅ ឈីន យ៉ូឈីង »នាងក្រមុំស្ដីបន្ទោសខ្លួនឯងដោយការមួម៉ៅ ទើបដកទាំងដៃទាំងភ្នែក មិនប៉ះពាល់ឬសម្លឹងមុខសង្ហារទៀត ម្ដងនេះនាងមើលទៅខាងក្រៅបង្អួចវិញ ដែលពេលនេះមេឃចាប់ផ្ដើមងងឹត ដូចជិតរកភ្លៀងហើយទើបគិតរកទៅទាញបង្អួចបិទ តែក៏ត្រូវបញ្ឈប់គំនិតនោះចោល ព្រោះតែមនុស្សប្រុសម្នាក់នេះ...
បើឱបណែនដល់ថ្នាក់នេះ តើនាងអាចចេញទៅណាកើតទៅ?
ហើយគំនិតរបស់នាងដែលគិតមុននេះរំលងទៅមិនដល់មួយនាទីផង ភ្លៀវក៏ចាប់ផ្ដើមធ្លាក់ចុះមកខ្លាំងៗតែម្ដង ដោយអមមកជាមួយនឹងខ្យល់ត្រជាក់ ធ្វើអោយរាងស្ដើងមានត្រឹមតែកន្សែងមួយផ្ទាំងបិទបាំងខ្លួនដូចជា យ៉ូឈីង ពេលនេះត្រូវប្រញាប់រកភួយមកឃ្លុំខ្លួន តែក៏ធ្វើតាមចិត្តចង់មិនបាន ព្រោះបើយកភួយមកដណ្ដប់ ប្រាកដជាគករបក្បាលប្រុសម្នាក់នេះជិតបាត់មិនខាន ងរៗបានដាច់ខ្យល់ស្លាប់នៅក្នុងភួយផងក៏មិនដឹង ទើបនាងត្រូវអង្គុយស្ងៀមសិន ប្រើខួរក្បាលគិតរកវិធីដល់ល្អបន្តិច
ហើយមើលទៅប្រុសម្នាក់នេះដូចជាដឹងខ្លួនថាជាបន្ទុករបស់នាង ទើបគេប្រែមុខចេញពីពោះរបស់នាង ដៃក៏ដកចេញពីចង្កេះមិនបានឱបណែនតទៅទៀត ទើបនាងរងចាំមួយសន្ទុះពេលឃើញថាគេប្រហែលជាដេកលក់ហើយ នាងក៏លើក្បាលរបស់គេអោយដេកកើយលើខ្នើយជំនួស មុននឹងនាងត្រសុលចូលទៅក្នុងភួយ ទាញអាវឃ្លុំដែលនៅចុងគ្រែមកពាក់លើខ្លួនមួយជាន់ទៀត
ហើយពេលសម្ងំនៅក្នុងភួយក្រាស់ៗយូរៗទៅនាងក៏ចាប់ផ្ដើមទន់ត្របកភ្នែក ហើយក៏លង់លក់ដោយមិនដឹងខ្លួន ទើបមិនដឹងថាអ្នកដែលដេកក្បែរនាងស្ងៀមៗមុននេះកំពុងកម្រើកខ្លួនចូលទៅជ ទាញនាងយកមកឱបម្ដងទៀត ហើយសម្ងំដេកជាថ្មី
ព្រោះថា...ពេលមាននាងនៅក្នុងរង្វង់ដៃ សុបិនអាក្រក់វាក៏ក្លាយជាសុបិនដ៏ល្អ...

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now