ភាគ17

1K 47 0
                                    

មនុស្សនៅក្នុងគ្រួសារនេះសុទ្ធតែពួកមានបង្ហាញផ្លូវចិត្តឬយ៉ាងម៉េចនេះ ទើបបានជាម្នាក់ៗមើលទៅសុទ្ធតែរកទៅផ្លូវនោះអ៊ីចឹង?
យ៉ូឈីង គេចមកសួនយ៉ាងក្រោយដោយទឹកមុខមួម៉ៅអោយឃើញច្បាស់ ព្រោះត្រូវមនុស្សមានបង្ហាញផ្លូវចិត្តម្នាក់ទៀតមករករឿង ខាំមិនលែងទាល់តែរត់គេចទើបរួចខ្លួនដូចជាពេលនេះ
«ម្នាក់ៗសុទ្ធតែមនុស្សចម្លែកឬមួយក៏អត់នេះ ពិតជាយ៉ាប់មែនទែន»នាងក្រមុំនិយាយចេញមកដោយអារម្មណ៍ធុញថប់ មុននឹងដាក់ខ្លួនអង្គុយនៅក្បែរគុម្ពផ្កាមួយគុម្ពធំដែលនៅក្បែរនោះ ដើម្បីលាក់ខ្លួនមិនអោយប្រុសមុខកាចរកឃើញ ហើយចាប់យកទៅសម្លាប់ នឹងមួយទៀតដើម្បីបាំងថ្ងៃដែលចាំងមកសឹងតែឆេះសាច់អស់ទៅហើយ
ហើយព្រោះតែនាងអង្គុយនៅត្រង់នោះទើបគ្មានអ្នកណាចាប់អារម្មណ៍ដឹង ថានៅត្រង់នេះមានរាងតូចៗរបស់នាងកំពុងលាក់ខ្លួន
សម្រិបជើងមនុស្សពីរនាក់កំពុងដើរមកផ្លូវមួយនេះ ហើយក៏មករកកន្លែងដែល យ៉ូឈីង កំពុងលាក់ខ្លួនទើបនាងក្រមុំកាន់តែឱនក្បាលអោយទាបជាងមុនទ្វេដង ដើម្បីជៀសវៀងមិនអោយអ្នកផ្សេងឃើញ តែដៃក៏លួចវែកមែកផ្កា មើលថានោះជាអ្នកណា ហើយពួកគេមកទីនេះដើម្បីអី តែក៏ត្រូវខកចិត្តបន្តិចព្រោះពួកគេគួរតែជាអ្នកថែសួន ហើយពេលនេះពួកគេដើរទៅជ្រុងម្ខាងទៀតដើម្បីបើកទឹកស្រោចផ្កា
ទឹក បាញ់ចេញពីទុយោរនៅក្បែរខ្លួនធ្វើអោយនាងក្រមុំទទឹកជោគដូចកូនឆ្កែធ្លាក់ទឹក តែក៏ប្រឹងអត់ធ្មត់មិនព្រមចេញពីត្រង់នេះព្រោះខ្លាចប្រុសម្នាក់នោះមកទាន់ហើយចាប់បាន នាងប្រកាដជាចប់មិនខាន ទើបប្រឹងសម្ងំនៅទីនោះស្ងៀម
«ឯងជាអ្នកមកថ្មីមែនទេ?»បុរសដែលមានវ័យរៀងជ្រេទៅហើយសួរអ្នកដែលមានវ័យស្រករកូន ដែលឈរនៅក្បែរ
«បាទ»
«ព្រោះតែឯងជាអ្នកមកថ្មីទើបខ្ញុំត្រូវប្រាប់រឿងខ្លះ ដែលឯងគួរជៀសវៀង»
«ពូចង់មានន័យថាម៉េច?»
«គឺបែបនេះណា ខ្ញុំក៏ឮគេនិយាយខ្សឹបខ្សាវតគ្នាមកដែរទេ គឺឯងកុំបង្ហាញខ្លួនអោយអ្នកប្រុសធំ នៅក្នុងភូមិគ្រឹះមួយនេះឃើញអោយសោះបើមិនចង់ស្លាប់»
«ខ្ញុំដូចជាមិនយល់ទេ ហេតុអីបានជាអ្នកប្រុសធំឃើញមិនបាន?»
«គឺអ៊ីចេះទេ ខ្ញុំឮគេនិយាយថាអ្នកប្រុសធំអោយតែឃើញមនុស្សប្លែកមុខគឺដឹងតែសម្លាប់ចោលហើយ ព្រោះគាត់ជាសត្វចម្លែក ឯងដឹងទេពេលគាត់សម្លាប់មនុស្សណា គឺប្រើដៃទាំងពីច្របាច់កហើយក៏ខ្ញាំបំពង់កចេញមកក្រៅទៀតផង...»
«ជាការពិតឬ?»
«ប្រាកដជាពិតហើយព្រោះអ្នកធ្វើការនៅទីនេះពីមុនៗ ស្រាប់តែបាត់ខ្លួនរហូតដោយគ្មានអ្នកណាម្នាក់ដឹងទេថាពួកគេបាត់ទៅណា ហើយជាពិសេសនោះគឺមនុស្សស្រី...ពេលចូលមកធ្វើការនៅទីនេះ ឯងមិនចាប់អារម្មណ៍ទេឬថាមិនសូវមានមនុស្សស្រីនោះទេ»
«មែនហើយខ្ញុំបានឃើញ ហើយក៏ឆ្ងល់ដូចគ្នា តែហេតុអីអ្នកប្រុសធំសម្លាប់តែមនុស្សស្រីទៅវិញ?»
«ខ្ញុំក៏មិនសូវដឹងប៉ុន្មានដែរ តែតាមដែលឮគេនិយាយ គេថាអ្នកប្រុសធំត្រូវម្ដាយធ្វើបាបរហូតទៅជាបែបនេះ អ្នកខ្លះទៀតក៏និយាយថាព្រោះស្អប់មនុស្សស្រីដែលមានចរិតដូចម្ដាយ ទើបសម្លាប់ចោល អ្នកខ្លះទៀតក៏ថាព្រោះអ្នកប្រុសធំជាអ្នកស្លាប់លោកម្ចាស់ ដោយសារមនុស្សស្រី ទើបពេលដឹងខ្លួនថាធ្វើខុសក៏ស្អប់ហើយតាមមស្លាប់ស្រីៗតែម្ដងទៅ»
«អ៊ីចឹងគាត់សម្លាប់តែមនុស្សស្រីទេឬ?»
«អត់ទេគឺសម្លាប់ទាំងអស់ តែមនុស្សស្រីគឺត្រូវអ្នកប្រុសសម្លាប់ដោយវិធីប្លែកៗជាងពួកប្រុសៗ ហើយខ្ញុំឮដំណឹងមួយទៀតមកថាព្រោះតែជាប់គុកអស់5ទើបកើតទៅជាឆ្កួតហើយសម្លាប់គេឯងចោលបែបនេះ»
«ហេតុអីបានជាអ្នកប្រុសធំជាប់គុក? »
«ព្រោះគាត់ជាអ្នកសម្លាប់លោកម្ចាស់ពិតមែន ទើបជាប់គុកអស់5ឆ្នាំបែបនេះ...»

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now