ភាគ16

1K 56 0
                                    

«ហើយបើមែនតើវាយ៉ាងម៉េច?»
សម្ដីមួយឃ្លាបែបស្រែកគំហករបស់គេ ធ្វើអោយនាងក្រមុំទៅស្លុត បើកភ្នែកធំៗសឹងតែមិនចង់ជឿនឹងត្រចៀកខ្លួនឯង
មុននេះនាងបានឮស្អីគេ?គេនិយាយស្អីមុននេះ នាងស្ដាប់ច្រឡំឬមួយក៏អត់? គេនិយាយ...និយាយថាប្រចណ្ឌអ៊ីចឹងឬ? វាមានន័យថាម៉េចទៅ?
«លោក...លោកនិយាយថាម៉េចមុននេះ?»យ៉ូឈីង ធ្វើចិត្តអោយក្លាហានសួរគេដោយមុខក្ដៅភាយៗ ចំណែកមនុស្សដែលនាងកំពុងសួរនាំ ពេលនេះកំពុងងាកមុខគេចចេញ ហើយវានៅមិនទាន់គ្រប់គ្រាន់ គេថែមទាំងក្រោកឈរកាន់ចានបបរដើរគេចទៅអង្គុយលើកៅអីប្រចាំរបស់គេវិញ ដោយមិនបែរមុខអោយនាងឃើញ
ស្អីគេ នេះកុំប្រាប់ថាគេកំពុងតែអៀនអោយសោះណា...
«នែ៎៎!... ហេតុអីក៏គេចបែបនេះ ខ្ញុំសួរលោកណាកុំដើរគេចទៅមើល»យ៉ូឈីង ដើរមកតាមរាងក្រាស់ដែលអង្គុយអោយខ្នង ទាំងមុខមិនទាន់បាត់ក្ដៅនៅឡើយ សូម្បីតែបេះដូងនាងនៅពេលនេះក៏លោតញាប់ដែរ
ប៉ុន្តែពេលដើរមកឈរទល់មុខគេហើយ នាងក៏សឹងតែភ្ញាក់ផ្ញារក្រោយ ពេលត្រូវកែវភ្នែកមុតស្រួចរបស់គេសម្លក់មុខថ្មែ ដូចកំពុងមួម៉ៅជាមួយនាងក្ដៅណាស់អ៊ីចឹង
ស្អីគេ នាងធ្វើស្អីខុសឬយ៉ាងម៉េច បើគ្រាន់តែចង់បញ្ជាក់ថាមុននេះគេនិយាយពាក្យមួយឃ្លានោះឬអត់សោះ ក៏មកខឹងនាងដែរឬ?
«ស្អីគេ...ខ្ញុំមិនបានធ្វើអីខុសឯណាម៉េចក៏មកសម្លក់មុខបែបនេះដែរ?»ទោះមាត់និយាយចេញមកដូចមិនខ្លាច តែជើងបែរជាឈានថយគេចទៅវិញ
«ចេញទៅ...»
«ស្អីគេ?»
«ខ្ញុំប្រាប់អោយនាងចេញទៅ»
«ត្រង់បែបនេះនិយាយបញ្ជាក់ខ្លាំងណាស់ តែមុននេះបែរជាគេច មើលចុះមុខមិនទាន់បាត់ក្រហមនៅឡើយទេ»នាងក្រមុំមិនបានខ្លាចជាមួយសំឡេងគំហករបស់គេ តែបែរជាលលេងជាមួយដោយមិនខ្លាចស្លាប់
នាងមិនបាននិយាយកុហក ពេលនេះមុខគេក្រហមពិតមែន ប្រហែលជាអៀនហើយមើលទៅ
«កុំមកនិយាយច្រើនគ្មានប្រយោជន៍ ចេញទៅបានហើយ»
«ខ្ញុំអាចចេញទៅណាបានទៅ ខ្ញុំមិនដឹងថាគួរទៅណានោះទេ ហើយទីនេះក៏ធំខ្លាំងដែរ ខ្ញុំខ្លាចវង្វេង»
«វាមិនមែនជារឿងរបស់ខ្ញុំទេ ចង់ទៅណាក៏ទៅៗខ្ញុំត្រូវការពេលវេលាផ្ទាល់ខ្លួន»
«អស់តម្លៃក៏ដេញចេញតែម្ដង ឆឺស!»យ៉ូឈីង ជ្រួញច្រមឡើុះដាក់គេបន្តិចដោយការមិនពេញចិត្ត មុននឹងព្រមបែរខ្នងដើរចេញទៅ មិនចង់រំខានពេលវេលារបស់គេច្រើនជាងនេះ ព្រោះមនុស្សដែលមានអាការៈដូចជាគេ ត្រូវការពេលវេលាសម្រាកអោយបានច្រើន ដើម្បីអោយខួរក្បាលបានសម្រាកខ្លះ មិនអ៊ីចឹងទេប្រាកដជាបានស្គាល់រិទ្ធីទៀតមិនខាន
«ឈប់សិន...»
តែមុនពេលនាងដើរទៅដល់ទ្វារក៏ត្រូវម្ចាស់បន្ទប់ហៅ ទើបងាកទៅរកវិញ ធ្វើមុខគ្មានអារម្មណ៍ដាក់
«មានអីអោយនាងខ្ញុំបម្រើមែនទេ?»
«យកចានបបរចេញទៅជាមួយផង ខ្ញុំមិនចង់អោយក្នុងបន្ទប់របស់ខ្ញុំមានក្លិនមិនល្អទេ»រីហ្សែក ហុចចានទទេទៅអោយនាងក្រមុំដែលដើរចូលមកយក ដោយទឹកមុខរាបៗ
«ចាស នាងខ្ញុំយល់ហើយ»យ៉ូឈីង ញញឹមឌឺដងដាក់មុននឹងកញ្ឆក់ចានពីដៃក្រាស់មកកាន់
«អូ... មែនហើយខ្ញុំនៅសល់រឿងមួយមិនទាន់បាននិយាយជាមួយលោកអោយច្បាស់នោះទេ»
«ចាំនិយាយគ្នាពេលក្រោយទៅ ពេលនេះនាងចេញទៅបានហើយ»
«ក៏បាន យប់នេះលោកទៅផ្ទះផ្កាដែរទេ?»
«ជាពាក្យបបួលឬអត់? »
«កុំមកគិតផ្ដេសផ្ដាស់ ខ្ញុំគ្រាន់តែចង់និយាយរឿងនោះជាមួយលោកនៅផ្ទះផ្កាយប់នេះប៉ុណ្ណោះ គ្មានស្អីលើសពីនោះទេ កុំធ្វើមកភ្លេចការព្រមព្រៀងរបស់ពួកយើងអោយសោះ»នាងក្រមុំដាស់តឿនអ្នកម្ខាងទៀត ព្រោះរវាងនាងហើយនិងគេមិនដូចកាលពីមុនទៀតឡើយ ពេលនេះនាងមានឋានៈជាគ្រូពេទ្យប្រចាំខ្លួនរបស់គេ ដែររឿងនេះមានតែនាងហើយនិងគេប៉ុណ្ណោះដែរដឹង
«ដឹងហើយចេញទៅ»
«ឆឺស!»
នាងក្រមុំធ្វើឆើយដាក់គេជាលើកចុងក្រោយហើយ ក៏បែរខ្នងដើរចេញទៅ ដោយម្ដងនេះគ្មានសំឡេងឃាត់ឃាំងពីរាងក្រាស់ម្ដងទៀត។គេបានតែសម្លឹងមើលនាងដើរចេញទៅដោយបែបនោះ មុននឹងឈ្ងោកមុខឈ្ងោកមាត់ធ្វើការងារបន្ត ដោយបបូរមាត់បៀមជាប់ស្នាមញញឹមស្រស់ស្រាយជាពិសេស
គេដូចជាចាប់ផ្ដើមចូលចិត្តស្រីម្នាក់នោះហើយ...មែនទេ?

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now