ភាគ14

1K 50 0
                                    

«អត់ទេ ខ្ញុំគ្មានសិទ្ធអស្ចារ្យមកពីណាហ៊ានប្រដៅលោកនោះទេ តែខ្ញុំគ្រាន់តែចង់ដាស់តឿនលោកប៉ុណ្ណោះ ព្រោះគ្រប់ពេលដែលលោកគ្រប់គ្រងខ្លួនឯងមិនបាន សូម្បីតែខ្ញុំក៏សឹងតែមិនរួចជីវិតដូចគ្នា នេះឬដែលលោកនិយាយថាមិនសម្លាប់អ្នកណាម្នាក់ដោយគ្មានហេតុផលនោះ?»
«...»
«ខ្ញុំអាចជឿថាពេលលោកមានសតិលោកមិនសម្លាប់នរណាម្នាក់ដោយគ្មានហេតុផលនោះទេ តែបើពេលណាដែលលោកមិនអាចគ្រប់គ្រងខ្លួនឯងបាន មាននរណាម្នាក់និយាយប៉ះពាល់ដល់រឿងអតីតកាលខ្មៅងងឹតរបស់លោកហើយ ម្នាក់នោះគឺត្រូវតែបញ្ចប់ដោយសេចក្ដីស្លាប់មិនខាន...»
«តែនាងក៏គេចផុតមិនអ៊ីចឹង?»
«ខ្ញុំគេចផុតដោយប្រផិតប្រផើយសឹងតែយោងអាត្មាមិនរស់ទៅហើយ បើមិនចេះពីវិធីទប់ទល់ជាមួយលោក...ខ្ញុំសួរតាមត្រង់តើលោកធ្លាប់ទៅជួបគ្រូពេទ្យខ្លះដែរទេ?»យ៉ូឈីង វាសដៃដែលក្រសោបមុខនាងចេញ សម្លឹងមុខសង្ហារសោះកក្រោះនោះដោយទឹកមុខប្រាកដប្រជា ព្រោះបើគេនៅតែមិនព្រមព្យាបាលតទៅទៀត ប្រាកដជាយ៉ាប់មិនខានឡើយ
«ខ្ញុំមិនបានឈឺហេតុអីត្រូវទៅរកពេទ្យ?»
«មិនបានឈឺអ៊ីចឹងឬ? អូដេអ៊ីចឹងខ្ញុំនឹងនិយាយពីអាការៈរបស់លោកនៅពេលនេះអោយស្ដាប់ក៏បាន ដេកមិនស្ងប់ តែងតែសុបិនឃើញអតីតកាល មានអារម្មណ៍ថាភ័យខ្លាចគ្រប់យ៉ាងដោយគ្មានមូលហេតុ ចូលចិត្តគិតអ្វីតែម្នាក់ឯង ពេលត្រូវនរណាម្នាក់រំឭកដល់អតីតកាលដ៏គួរអោយខ្លាចមួយនោះ លោកតែងតែពិបាកគ្រប់គ្រងខ្លួនឯង ខ្យល់ដង្ហើមនឹងចាប់ផ្ដើមដង្ហក់ ពេលខ្លះក៏ទៅជាសន្លប់ដោយគ្មានមូលហេតុ...ហើយអ្វីដែរសំខាន់ទៀតនោះគឺ...បន្តិចទៀតលោកប្រាកដជារវើរវាយ ស្រមើស្រមៃឃើញរូបភាពរបស់មនុស្សដែលលោកសម្លាប់ មិនអ៊ីចឹងទេគឺអ្នកដែលបានស្លាប់ទៅមិនខាន បើដល់ពេលនោះលោកប្រាកដជា...»
«បិទមាត់ទៅ ឈីន យ៉ូឈីង...»រីហ្សែក គំហកសំឡេងខ្លាំងពេលគ្រប់យ៉ាងដែលនាងក្រមុំកំពុងនិយាយពេលនេះ គឺសុទ្ធតែជាអ្វីដែលគេកំពុងជួបប្រទះ ហើយពេលនេះគេក៏ចាប់ផ្ដើមពិបាកគ្រប់គ្រងអារម្មណ៍របស់ខ្លួនទៀតហើយ
«ខ្ញុំនិយាយត្រូវមែនទេ? យ៉ាងម៉េចពេលនេះលោកចាប់ផ្ដើមពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯងទៀតហើយមែនទេ? ដង្ហើមដកមកដាច់ៗ ចូលចិត្តធ្វើបាបខ្លួនឯងដោយការខ្ញាំដៃរំងាប់អារម្មណ៍...»យ៉ូឈីង ស្រវាចាប់ដៃក្រាស់ដែលខ្ញាំដៃខ្លួនឯងជាប់នោះលើកឡើងមកដោយដៃទាំងពីរ មុននឹងចូលទៅរកគេកាន់តែជិតជាងមុន ដោយមិនខ្លាចស្លាប់
«តែវាក៏មិនបានផលមែនទេ?»ចុងមាត់ស្អាតលើកឡើងបន្តិចដាក់គេ មុននឹងព្រលែងដៃគេចោល បែរខ្នងដើរចេញដើម្បីធ្វើតេស្តអ្វីម្យ៉ាងដែរនាងចង់ដឹង នឹងរកវិធីជួយគេចេញពីនរកមួយនេះ
ត្រឹមតែនាងបែរខ្នងដើរចេញរាងក្រាស់របស់ រីហ្សែក ក៏ដាក់បង្គុយចុះផ្អែកខ្នងនឹងដើរឈើធំ ដោយមានដៃម្ខាងក្ដោបទ្រូង ព្រោះពេលនេះគេចាប់ផ្ដើមដកដង្ហើមដាច់ៗទៀតហើយ តែទោះជាបែបនោះគេក៏មិនស្រែកសុំជំនួយពីអ្នកណា សុខចិត្តខាំមាត់ទ្រាំតែម្នាក់ឯង ប្រឹងរំងាប់អារម្មណ៍ខ្លួនឯងអោយប្រសើរឡើងវិញ តែក៏ធ្វើមិនបានខួរក្បាលរបស់គេពេលនេះ កំពុងតែគិតដល់សម្ដីរបស់នាង ហើយវាក៏ធ្វើអោយប៉ះពាល់ដ៏អារម្មណ៍នៅបាតជ្រៅរបស់គេយ៉ាងខ្លាំង ទើបសភាពរបស់គេពេលនេះដូចត្រីខ្វះទឹកអ៊ីចឹង
ស្រីម្នាក់នេះចង់ធ្វើអោយគេខឹងទាល់តែស្លាប់មែនទេ?
ហើយមុនពេលដែលគេគ្រប់គ្រងខ្លួនឯងលេងបាននោះ សុខៗក៏មានរង្វង់ដៃកក់ក្ដៅមួយចូលមកឱបរាងកាយរបស់គេ មុននឹងទាញមុខគេអោយងើយឡើងលើកទទួលយកស្នាមថើបដ៏ទន់ភ្លន់ ទេវាមិនមែនជាស្នាមថើប តែវាជាការបញ្ចូលខ្យល់ដង្ហើមអោយគេទៅវិញនោះទេ
«បើលោកមិនមានះទេ គ្រប់យ៉ាងវាប្រហែលជាមិនអាក្រក់នោះទេ...»

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now