ភាគ30

897 38 0
                                    

ភាគ30
ឌឹប...
«អា៎៎...»
យ៉ូឈីង បិទភ្នែកស្រែកអស់សំឡេងព្រោះគិតថានឹងត្រូវគេវាយមិនខាន តែការពិតវាមិនមែន ពេលនេះរាងកាយរបស់ រីហ្សែក ទៅវិញទេដែលដួលទៅម្ខាង ទើបវាជារូបភាពធ្វើអោយនាងស្លុតចិត្តម្ដងទៀត ដោយមិនបានចាប់អារម្មណ៍អ្នកដែលចូលមកជួយនៅពេលនេះឡើយ
«នាងយ៉ាងម៉េចហើយ?»រីហ្សាក់ ដែលមកទាន់ពេលល្អនោះស្ទុះមកជួយលើកនាងក្រមុំមុនបងប្រុស ដែលដេកដួលទៅម្ខាងដោយស្នាដៃរបស់គេ ទឹកមុខដែលធ្លាប់តែក្រញូវសឹងគ្រប់ពេលវេលា ពេលនេះក៏ប្រែជាខ្មៅអែ
«លោក...លោក រីហ្សាក់ គេ...គេកើតអី» យ៉ូឈីង ស្រវាចាប់ដៃក្រាស់របស់ រីហ្សាក់ អង្រួនខ្លាំងៗដើម្បីសួរនាំពីមនុស្សម្នាក់ទៀត ទាំងដែរពេលនេះភ្នែកខ្លួនចាប់ផ្ដើមស្រវាំងទៅហើយ តែនាងនៅតែបារម្ភពីគេមុនអ្នកណាទាំងអស់
«គេមិនស្លាប់ទេកុំបារម្ភខ្លាំងពេក មើលសភាពរបស់នាងពេលនេះខ្លាំងផងទៅ ឈាមហូរជិតខ្សោះអស់ពីខ្លួនហើយ»រីហ្សាក់ ទ្រាំមិនបានទើបស្ដីអោយខ្លាំងៗមុននឹងចាប់នាងបីឡើង ដោយមិនខ្វល់គិតអ្វីច្រើន បើគេនៅតែបណ្ដោយបែបនេះ នាងប្រាកដជាបានហូរឈាមអស់ពីខ្លួនមិនខាន ហើយចុងបញ្ចប់អាចដូចស្រីសម្រើដែលដេកស្ងៀមម្នាក់នោះក៏ថាបាន
ក្នុងពេលគេទទួលយកសន្យាហើយ គេត្រូវតែបំពេញគ្រប់យ៉ាងអោយបានល្អ ដោយមិនអាចអោយស្រីម្នាក់នេះកើតអ្វីឡើយ
«លោកចង់ធ្វើអី?»
«នៅអោយស្ងៀមទៅ ពួកឯងចាត់ការគ្រប់យ៉ាងនៅត្រង់នេះអោយស្អាតផង កុំបង្សល់អ្វីអោយជាប់ឥដ្ឋអោយសោះ»
ចេញបញ្ជាដាក់កូនចៅរួច គេក៏បីនាងចេញពីត្រង់នោះយ៉ាងលឿន ដោយមិនចាបលអារម្មណ៍ការរើបម្រះដ៏ខ្សោយរបស់នាង តែកន្លងទៅមួយសន្ទុះសោះអ្នកដែលរើមិនឈប់នៅក្នុងដៃគេមុននេះ ក៏ស្រាប់តែស្ងប់ដៃដែលក្ដាប់កអាវគេណែន ក៏របូតធ្លាក់ចុះទៅក្រោម ស្របពេលដែលភ្នែកក៏បិទឈឹង
«យ៉ូឈីង...»

«នាងយ៉ាងម៉េចហើយ?» រីហ្សាក់ ឱបដៃសួរគ្រូពេទ្យប្រចាំនៅក្នុងភូមិគ្រឹះ ដោយសំឡេងរាបស្មើពេលដែលគ្រូពេទ្យចេញពីបន្ទប់ស្នាក់នៅតូចរបស់ យ៉ូឈីង ដោយគេបានតែឈរមើលពីចម្ងាយមិនបានចូលទៅខាងក្នុង មូលហេតុគឺបន្ទប់នេះតូចពេកគេចូលទៅម្នាក់ទៀត ប្រាកដជាបានស្ទះខ្យល់ស្លាប់នៅក្នុងនោះមិនខាន
មើលទៅគួរតែចាត់ការបន្ទប់អស់នេះចោលម្ដងហើយ វាតូចដូចសម្បុកកណ្ដុរ អាចរស់នៅបានយ៉ាងម៉េច?
«នាងមិនអីទេ របួសមិនបានជ្រៅ ពេលនេះដេរភ្ជាប់រួចហើយ បន្តិចទៀតនឹងដឹងខ្លួនវិញមិនខាន»លោកគ្រូពេទ្យកំលោះតបទាំងញញឹមតិចៗតាមស្ទាយ៍របស់ខ្លួន ជាច្រើនជំនាន់មកហើយដែលគ្រួសាររបស់គេរៀនខាងពេទ្យ ហើយចេញមកក៏ធ្វើជាគ្រូពេទ្យប្រចាំនៅភូមិគ្រឹះមួយនេះ តាំងពីជំនាន់លោកតាគេមកម្ល៉េះ ទើបអាចនិយាយបានថាជិតស្និតជាមួយអ្នកប្រុសទាំងឡាយបាន ហើយក៏ស្គាល់ចរិតច្បាស់ដូចគ្នា
«ដល់ថ្នាក់ដេរហើយឯងនៅនិយាយថាគ្មានបញ្ហាទៀតឬ សេម?»
«គឺវាមិនធ្ងន់ធ្ងរខ្លាំងពិតមែន ឯងអោយខ្ញុំនិយាយថាម៉េច?»
«...»
«អូខេ សម្រេចថាស្រីស្អាតនៅខាងក្នុងនោះកើតស្អីបានបែកក្បាលបែបនេះ?ឬថាអ្នកប្រុសធំធ្វើបាបទៀតហើយ?»ព្រោះគេបានដឹងពីអាការៈរបស់ រីហ្សែក ដូចគ្នាទើបសួរបែបនេះ តែក៏ភ្ញាក់ព្រើតពេលត្រូវកែវភ្នែកពិឃាតរបស់ រីហ្សាក់ សម្លក់មុខថ្មែដូចចង់ស៊ីសាច់គេទាំងអស់
«ស្អីគេ គ្រាន់តែសួរនាំបន្តិចបន្តួចមិនបាន ចាំបាច់សម្លក់ដូចចង់ស៊ីសាច់ដែរឬ?»
«បិទមាត់របស់ឯងទៅ អស់ការងារហើយដកក្បាលទៅផ្ទះឯងវិញបានហើយ»
«ស្អីត្រូវការក៏អូសកមក ពេលអស់តម្លៃក៏ទាត់ក្បាលចោលឬ?»
«ឯងនៅប៉ប៉ោចយូរទៀតទេ?»
«អឺៗទៅក៏បានដែរវ៉ើយ ចាំបាច់គំរាមគ្នាដែរឬ?»
«នៅយូរទៀតទេ?»ម្ដងនេះ រីហ្សាក់ សួរដោយសំឡេងទាប ជុំវិញខ្លួនក៏បង្ហាញអោយឃើញពីរស្មីពិឃាតអោយឃើញច្បាស់
«ទៅមែនទែនហើយ តែថាថ្នាំខ្ញុំបានទុកនៅលើតុអោយស្រីស្អាតម្នាក់នោះហើយ យប់នេះត្រជាក់នាងអាចឈឺមុខរបួសទៅជាគ្រុន ជួយអោយថ្នាំតាមវិជ្ជបញ្ជាផង»
«អឺ»
«អ៊ីចឹងខ្ញុំទៅសិនហើយ» សេម ទះស្មាក្រាស់របស់ រីហ្សាក់ មួយដៃហើយក៏ដើរហួចចេញទៅវិញ ដោយឫកពាសប្បាយៗមិនខ្វល់ខ្វាយអ្វីច្រើន
តែពេល សេម ចេញទៅផុតកូនចៅរបស់ រីហ្សាក់ ក៏ចូលមករកអ្នកកំលោះភ្លាម ដើម្បីរាយការណ៍គ្រប់យ៉ាងដែលគេបានបញ្ជា
«គ្រប់យ៉ាងរៀបរយហើយមែនទេ?»
«បាទអ្នកប្រុស»
«ចុះបងប្រុស?»
«ពេលនេះសម្រាកនៅក្នុងបន្ទប់ហើយ»
«ល្អ តែពេលនេះខ្ញុំមានរឿងអោយឯងទៅចាត់ការបន្តិច ជុស៊ីស »
«អ្វីទៅអ្នកប្រុស?»
«ទៅស៊ើបមើលថាហេតុអីបងប្រុសខ្ញុំស្រាប់តែធ្ងន់ធ្ងរជាងមុន ព្រោះខ្ញុំមិនជឿទេថាគេរើជម្ងឺមកវិញ»
«ខ្ញុំនឹងទៅចាត់ការភ្លាម» ជុស៊ីស ទទួលបញ្ជាយ៉ាងម៉ឺងម៉ាត់រួចក៏ដកខ្លួនចេញពីត្រង់នោះយ៉ាងលឿន ដើម្បីទៅស៊ើបមើលរឿងដែលបានកើតឡើងកន្លងមកនេះ
ចំណែក រីហ្សាក់ គេនៅបន្តឈរស្ងៀមនៅទីនោះបន្តិចក៏ចេញបញ្ជាអោយមេការ ឈឺសស៊ូមេរ៉ាក ជួយមើលថែនាងក្រមុំមុននឹងចាកចេញទៅ ដោយមិនដឹងទេថាមានមនុស្សម្នាក់ តាមមើលគេគ្រប់ពេលវេលា ហើយក៏បានឮគ្រប់យ៉ាងដែលគេនិយាយដូចគ្នា

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now